Gogi Train
- (Gogi Train TK) Street 528, Sangkat Boeung Kok 1, Khan Toul Kok, Phnom Penh
- 061 717 111
មានដឹងអ្ហេ ថា Gogi Korean BBQ ទើបតែបើកសាខាថ្មីដែលកាន់តែពិសេស និងស្អាតជាងមុន? សាខាថ្មីនេះមានទីតាំងស្ថិតនៅតំបន់ទួលគោក ដែលជាតំបន់ដ៏មមាញឹកមួយក្នុងក្រុងភ្នំពេញ ដូច្នេះអ្នកទួលគោកចង់ញ៉ាំសាច់អាំង Gogi Korean BBQ លែងចាំបាច់ទៅដល់សាខា IFL ឬ សាខាដើមទៀតហើយ។
សាខាថ្មី សាខាទី 3 របស់ Gogi Korean BBQ នេះត្រូវបានឲ្យឈ្មោះថា Gogi Train ដោយសារការតុបតែងថ្មីប្លែករបស់ហាង ដោយធ្វើការរៀបចំហាងទៅតាមស្ថានីយរថភ្លើងកូរ៉េ និងមានបំពាក់ដោយភ្លើងពណ៌ចម្រុះ ភ្លឺស្អាតគួរឲ្យចង់ផ្ដិតយករូបទុក។ មិនតែប៉ុណ្ណោះ លោកអ្នកអាចអង្គុយទទួលទានសាច់អាំងល្បីប្រចាំហាង Gogi ថែមទាំងក្នុងបរិយាកាសដូចនៅកូរ៉េផ្ទាល់ទៀត។
ក្រៅពីសាច់អាំងដ៏ឈ្ងុយឆ្ងាញ់ដែលមានជម្រើសសាច់ស្រស់ៗជាច្រើនដូចជា សាច់ជ្រូក 3 ជាន់ សាច់គោខ្មែរ និងអាមេរិក Gogi Train ក៏មានបម្រើអាហារដ៏ពេញនិយមប្រចាំហាងច្រើនមុខផ្សេងទៀតដែរ ដូចជាក្ដាមថ្មពងទឹកស៊ីអ៊ីវកូរ៉េ និងបង្គាទឹកស៊ីអ៊ីវ។ ញ៉ាំសាច់អាំងហើយ បានកុម្ម៉ង់អាហារទាំង 2 នេះមកញ៉ាំអមជាមួយ មិនដឹងអាហារមួយពេលហ្នឹងជាតិយ៉ាងណាទេ។
តែបើញ៉ាំសាច់អាំង កុំភ្លេចសាកជាមួយនឹងទឹកជ្រលក់ចេញថ្មី ជាប្រភេទ Anchovy Sauce របស់ Gogi Train ណា៎! កំពុងតែចង់ដឹងមែនទេថា រសជាតិសាច់អាំងជាមួយគីមឈីកូរ៉េ ថែមទឹកជ្រលក់ធ្វើពីត្រីកូរ៉េនេះទៀត ឆ្ងាញ់ប៉ុណ្ណាទៅ? សាកបានដឹង!
នៅ Gogi Train មានស្រា មានអាហារឆ្ងាញ់ៗជាច្រើនផ្សេងទៀត។ កាន់តែពិសេសទៀតនោះ គឺបទចម្រៀង K-pop ល្បីៗ ដែលធ្វើឲ្យបរិយាកាសនៅទីនោះកាន់តែទាក់ទាញ និងសប្បាយរីករាយ។ កុំភ្លេចទៅលេង Gogi Train ទាំងអស់គ្នាណា៎!
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.