សាច់ក្រកតៃវ៉ាន់បែប Street Food ដ៏ពេញនិយមបានមកដល់កម្ពុជាហើយ!
ធ្លាប់ញ៉ាំសាច់ក្រកបែប Street food នៅតៃវ៉ាន់អត់? ប្រិយមិត្តដែលធ្លាប់បានទៅញ៉ាំផ្ទាល់ គិតចង់ញ៉ាំម្ដងទៀតមែនអត់ ព្រោះទាំងឆ្ងាញ់ ទាំងតម្លៃសមរម្យ តែងាយណាហោះទៅវិញទៅមកគ្រាន់តែចង់ញ៉ាំសាច់ក្រកហ្នឹង។ ឥឡូវទៅពិបាកអីទៀត បើមានលក់នៅម្ដុំទួលទំពូងហើយហ្នឹង។ អ្នកដែលអត់ធ្លាប់សាកសោះ ក៏អាចទៅសាកបានដែរ ព្រោះចង់ដឹងថារសជាតិឆ្ងាញ់បែបណា បានជាល្បីម្ល៉េះនៅតៃវ៉ាន់នោះ។
នៅខាងកើតផ្សារទួលទំពូង ជិះចុះទៅផ្លូវ 446 អ្នកនឹងឃើញអាហារដ្ឋាន Dinning Lin នៅចំពីមុខអាហារដ្ឋាននេះ អ្នកនឹងឃើញមានរទេះលក់សាច់ក្រកតៃវ៉ាន់ G2 Sausage។ មិនមែនមានតែសាច់ក្រកតៃវ៉ាន់នោះទេដែលពួកគេលក់ នៅទីនេះក៏មានលក់ជានំចាំងស្នូលប្រៃ និង ប្រហិតសាច់គោទឹកស៊ុបស៊ីឈ័នជាមួយបន្លែផងដែរ។ និយាយទៅគឺបែបអាហារ street food នៅតៃវ៉ាន់តែម្តង ព្រោះគេលក់ដាក់លើរទេះ។
ចុះហេតុអីបានជាឈ្មោះ G2 ចឹង? G2 បានមកពីពាក្យ Golden Gate ដែលជាឈ្មោះស្រាតៃវ៉ាន់ដែលគេដាក់ផ្សំជាគ្រឿងសាច់ក្រកធ្វើឲ្យសាច់ក្រកនេះមានរសជាតិពិសេសខុសប្លែកពីសាច់ក្រកដទៃ។
FoodBuzz ទើបតែភ្លក្សរួច ឃើញថាសាច់ក្រកឆ្ងាញ់ខុសពីសាច់ក្រកធម្មតា។ សាច់ក្រកនេះផ្សំឡើងពីសាច់ជ្រូក 70% និងខ្លាញ់ 30% ដែលធ្វើឲសាច់ក្រកមានភាពទន់ល្មម មិនទន់ពេក មិនរឹងពេក។ យើងអាចញ៉ាំសាច់ក្រកជាមួយនំបុ័ងក៏បាន ឬ នំចាំងប្រៃក៏បាន។ នំចាំងប្រៃនេះជាប្រភេទអាហារបួសដែលមានស្នូល ផ្សិត សាច់បួស តៅហ៊ូក្រៀម និងឆៃប៉ូវជាដើម។
រីឯប្រហិតសាច់គោទឹកស៊ុបស៊ីឈ័នជាមួយបន្លែវិញ មានរសជាតិហឹរតិចៗ រសជាតិល្មមឆ្ងាញ់។ អ្នកចូលចិត្តហឹរ ញ៉ាំទៅដឹងតែត្រូវចិត្តហើយ។
តោះចេញពីរៀន ឬពីធ្វើការអីហ្នឹង ទៅសាកតែម្តងទៅ! ប៉ុន្ដែចង់ប្រាប់ថាមានដល់ទៅ 2 កន្លែង ចង់ទៅមួយណាក៏បាន។
ទីតាំង៖
- ផ្លូវ163 ខាងលិចផ្សារទួលទំពូង ខាងមុខឱសថស្ថាន វិធុរា | Googlemap
- បើកម៉ោង៖ 1:30 pm - 7:30pm
- កែងផ្លូវ 446 និងផ្លូវ 135 ខាងមុខហាង Dinning LIN ខាងកើតផ្សារទួលទំពូង | Googlemap
- បើកម៉ោង៖ 10:30am - 7:30pm
តម្លៃ៖
- $1/ចង្កាក់
- $15/kg
ទំនាក់ទំនង៖ 015 509050 / 095 509050