រសជាតិផ្អែម ក្ដៅស្រួយៗ! តោះរៀនធ្វើ នំទឹកដោះគោបំពង ទុកញ៉ាំនៅផ្ទះ
នៅផ្ទះអផ្សុកចឹងមករៀនបំពងនំទឹកគោញ៉ាំម៉េចដែរ ជាមួយរបៀបធ្វើស្រួលៗតែរសជាតិវិញញ៉ាំជក់មាត់ណាស់ ម៉ោះមកមើលថាត្រូវធ្វើបែបណាខ្លះ៖
#គ្រឿងផ្សំ
- ខ្ទិះដូងស្រស់ ១កែវ (ឬខ្ទិះដូងកំប៉ុង)
- ទឹកដោះគោ ១/៤កែវ
- ម្សៅពោត ៣ស្លាបព្រាបាយ
- ស្ករស ៣ស្លាបព្រាបាយ
- ពងមាន់ ២គ្រាប់
- ម្សៅពោត ១/៤កែវ (សម្រាប់ប្រលាក់)
- កម្ទេចនំបុ័ង ១កែវ
- ប្រេងសម្រាប់បំពង
#របៀបធ្វើ
១. លាយខ្ទិះដូង ទឹកដោះគោ ម្សៅពោតនិងស្ករក្នុងចានឲ្យសព្វ បន្ទាប់មកយកវាកូរលើខ្ទះដោយប្រើភ្លើងល្មម កូរវារហូតដល់វាខាប់ចាំដាក់ចុះ
២. បន្ទាប់មកយកល្បាយនោះចាក់ក្នុងខ្ទះដុតនំដែលមានរាងជ្រុង រួចទុកវាឲ្យត្រជាក់ក្នុងទូរទឹកកកប្រហែល ៤០ទៅ៦០នាទី
៣. រួចហើយយកវាមកកាត់ជាដំៗ
៤. ប្រលាក់វាជាមួយម្សៅពោត ពងមាន់និងកម្ទេចនំបុ័ង
៥.ចាប់ផ្តើមចាក់ប្រេងឆាចូលខ្ទះប្រើភ្លើងពាក់កណ្ដាល រង់ចាំឲ្យប្រេងឆាក្ដៅទើបដាក់ដុំទឹកដោះគោដែលកាត់ហើយ ម្តង៤ទៅ៥ដុំលើវែកសម្រាប់បំពង រួចដាក់វែកនោះចូលក្នុងខ្ទះ។ បំពងវារហូតឡើងពណ៌ត្នោតនិងស្រួយ
៦.ចុងក្រោយ ដាក់វាលើក្រដាសជូតមាត់រឹងដើម្បីបឺតជាតិខ្លាញ់ចេញ ជាការស្រេច។ កុំភ្លេចញ៉ាំពេលវានៅក្ដៅៗណា៕
Source: chinasichuanfood
**ដោនឡូតកម្មវិធីទូរសព្ទរបស់ FoodBuzz ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីអាហារឆ្ងាញ់ៗ និងកន្លែងញ៉ាំជាច្រើន ដ៏សម្បូរបែប៖ http://onelink.to/foodbuzz