រសជាតិសាច់មាន់បំពងបែបណាដែលអ្នកប្រាថ្នា? កូរ៉េ អាមេរិក ជប៉ុនមាននៅក្នុងអត្ថបទនេះទាំងអស់!

គ្មានរឿងអ្វីដែលត្រូវខ្មាស់អៀនទៀតទេដែលអ្នកចូលចិត្តញ៉ាំសាច់មាន់បំពង។ ជាពិសេសនោះ ពេលដែលសាច់មាន់បំពងមានសំបកស្រួយស្ញោក ហើយបើបានញ៉ាំជាមួយទឹកភេសជ្ជៈមានហ្គាសត្រជាក់ៗទៀតនោះ ដឹងតែរសជាតិមួយអ៊ែមហ្មង។ តែរសជាតិអាហារនីមួយៗតែងតែខុសគ្នាទៅតាមតំបន់ ដូចទៅនឹងរសជាតិសាច់មាន់បំពងទាំងនេះដែរ។ អញ្ចឹង តោះចង់ដឹងរសជាតិស្លាបមាន់បំពងខុសគ្នាបែបណាទៅតាមតំបន់នីមួយៗ FoodBuzz សូមណែនាំកន្លែងទាំង 18 ដែលជំនាញខាងសាច់មាន់បំពងទៅតាមតំបន់របស់ហាង។

1). កូរ៉េ

#Bonchon

ប្រហែលជាស្គាល់ទាំងអស់គ្នាហើយហាង Bonchon ហាងអាហារកូរ៉េដ៏ពេញនិយមមួយនៅកម្ពុជាដែលមានសាខាដល់ទៅជាង 10 ក្នុងរាជាណាចក្រកម្ពុជា។ មកស្គាល់ពីប្រវត្តិដើមរបស់ហាងបន្ដិចក៏បាន Bonchon ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ 2002 នៅឯប្រទេសកូរ៉េខាងត្បូង ហើយក៏បានរីកសុះសាយជុំវិញពិភពលោក ដោយសារតែតិច​និចបំពងសាច់មាន់រហូតដល់ទៅ 20 នាទីធ្វើឲ្យស្បែកមាន់ស្រួយឆ្ងាញ់ ខណៈពេលដែលសាច់ខាងក្នុងរក្សានូវសំណើម មិនស្ងួត មិនតែប៉ុណ្ណោះមានដល់ទៅ 2 រសជាតិឲ្យជ្រើសរើសទៀតផងដូចជា Soy Garlic និង Hot។

Bonchon

តម្លៃ៖ ចាប់ពី $5 ឡើងទៅ

ម៉ោងបើក៖ 10 ព្រឹក ដល់ 10 យប់

ទីតាំង៖ គ្រប់សាខាទាំងអស់របស់ Bonchon

#Chicken Run

Chicken Run ជាកន្លែងសម្រាប់ប្រិយមិត្តដែលចូលចិត្តញ៉ាំមាន់ទាំងមូលទាំងនៅឆ្អឹង និងទាំងឥតឆ្អឹងជាមួយនឹងទឹកប្រឡាក់គ្រឿងជាច្រើនជម្រើស ហើយអ្នកទៅញ៉ាំនៅទីនោះ ទទួលបានបាយមួយចានហ្រ្វីទៀតផង។ បើមិនចង់ញ៉ាំនៅទីនោះ នៅទីនេះក៏មានសេវាកម្មដឹងជញ្ជូនដែរ តែក្នុងតំបន់សែនសុខប៉ុណ្ណោះ។

Chicken Run

តម្លៃ៖ ចាប់ពី $4 ដល់ $16

ម៉ោងបើក៖ 11 ព្រឹកដល់ 11 យប់

លេខទំនាក់ទំនង៖ 010 821 003

ទីតាំង៖ ផ្ទះលេខ 21 ផ្លូវ 1003 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ | Googlemap 

#Ssal Chicken

Ssal Chicken ជាប្រ៊េនរបស់កូរ៉េខាងជើងផ្ទាល់ដែលមានបម្រើសាច់មាន់បំពងជាមូល ឬពាក់កណ្ដាលតែម្ដង មានជម្រើសរសជាតិដល់ទៅ 10 ប៉ុន្ដែរសជាតិផ្អែមហឹរ ក្រុមការងារ FoodBuzz សូមណែនាំជាពិសេសតែម្ដង។ ក្រៅពីសាច់មាន់បំពង នៅទីនេះក៏ំមានអាហារកូរ៉េដូចជា Topokki, Bibbimbap, និងជាច្រើនទៀត។

Ssal Chicken

តម្លៃ៖ ចាប់ពី $4 ដល់ $22

ម៉ោងបើក​៖ 10 ព្រឹកដល់ 10 យប់

លេខទំនាកទំនង៖ 010 555 172

ទីតាំង៖ ផ្ទះលេខ 39D ផ្លូវ 288 សង្កាត់បឹងកេងកងទី 1 ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap  

#Gogos

ចង់រកកន្លែងញ៉ាំអាហារកូរ៉េរសជាតិដើមជាច្រើនមុខ Gogos ត្រូវតែជាជម្រើសរបស់អ្នក។ ក្នុងចំណោមអាហារហឹរក្រហមឆ្អៅក្នុងម៉ឺនុយ អ្នកមិនអាចរំលងទំព័រសាច់បំពងជាច្រើនជម្រើសនោះទេ ជាពិសេសមាន់បំពងរសជាតិឈីស។

Gogos Cambodia

តម្លៃ៖ ចាប់ផ្ដើមពី $8 ឡើងទៅ

ម៉ោងបើក៖ 7 ព្រឹកដល់ 9 យប់

លេខទំនាក់ទំនង៖ 016 644 024

ទីតាំង៖ ផ្ទះលេខ 262 ផ្លូវ 63 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap 

#VONs Chicken

ញ៉ាំសាច់មាន់បំពងជាមួយស្រាបៀរ? VONs Chicken ជាហាងកូរ៉េទំនើបមួយដែលមានលក់នូវមាន់បំពងជាច្រើនរសជាតិ បើទៅដល់ទីនោះ កុំភ្លេចសាកនូវរសជាតិទឹកឃ្មុំ (Honey Butter) ដែលស៊ីគ្នាបំផុតជាមួយនឹងស្រាបៀរ (draft beer) ត្រជាក់ៗមួយកែវពីរ។ ពួកគេក៏មានបម្រើនូវមាន់ដុតប្រឡាក់គ្រឿងយ៉ាងឈ្ងុយឆ្ងាញ់សម្រាប់អ្នកដែលខ្លាចឡើងគីឡូ។

VONs Chicken

តម្លៃ៖ ចាប់ពី $16 ដល់ $22

ម៉ោងបើក៖ 10 ព្រឹកដល់ 10 យប់

លេខទំនាក់ទំនង៖ 023 666 1282

ទីតាំង៖ ផ្ទះលេខ 338 ផ្លូវឧកញ្ញ៉ាម៉ុងឫទ្ធី (1928) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ | Googlemap

#Chicken Korea

ក្រៅពីអាហារកូរ៉េជាច្រើនជម្រើស Chicken Korea មានបម្រើនូវអាហារសាច់មាន់កូរ៉េច្រើនរសជាតិជាងគេមានទាំងអាំង មានទាំងបំពង ដែលស្រោបពីលើទៅដោយគ្រឿងខ្ទឹមស និងម្ទេសយ៉ាងឈ្ងុយឆ្ងាញ់ ហើយញ៉ាំជាមួយនឹងជ្រក់ឆៃថាវស្រួយៗ។

Chicken Korea

Chicken Korea

តម្លៃ៖ ចាប់ពី $8 ដល់ $18

ម៉ោងបើក៖ 11 ព្រឹកដល់ 12 ភ្លឺ

លេខទំនាក់ទំនង៖ 010 610 000

ទីតាំង៖ ផ្ទះលេខ 69CJ មហាវិថីអង្គរ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ | Googlemap 

#LOTTERIA

LOTTERIA ជាហាង Fast Food កូរ៉េឈានមុខគេដែលមានលក់នូវមាន់បំពងមានគុណភាពខ្ពស់ ហើយនាំមកកម្ពុជាក្នុងឆ្នាំ 2014 និងជាហាងអាហារដែលដាក់តម្លៃជាប្រាក់រៀលដំបូងក្នុងរាជាណាចក្រកម្ពុជាផងដែរ។ អាហារដែលអ្នកគួរតែសាកគឺសាច់មាន់បំពងហឹរល្បីប្រចាំហាងមួយនេះ។

Lotteria

តម្លៃ៖ ចាប់ពី $1.5 ឡើងទៅ

ម៉ោងបើក៖ 9 ព្រឹកដល់ 10 យប់

លេខទំនាក់ទំនង៖ 093 911 000

ទីតាំង៖ មានគ្រប់សាខាទាំង 5 របស់​ Lotteria

2). អាមេរិក

#KFC

KFC ជាហាងអាហារ Fast food ប្រ៊េនរបស់សហរដ្ឋអាមេរិកមានកេរ្ដិ៍ឈ្មោះរីកសុះសាយជាង 100 ប្រទេស ហើយក្នុងចំណោម 123 ប្រទេសនោះក៏មានប្រទេសកម្ពុជាផងដែរ។ ថ្មីៗនេះ KFC បានចេញនៅសាច់មាន់បំពងរសជាតិថ្មី Nacho Cheesy Crunch ជាមួយនឹងជ្រលក់ Jalapeno Cheese Sauce ដែលអាចដឹងរសជាតិឆ្ងាញ់ ផុយស្រួយ និង juicy ត្រឹមមួយម៉ាត់ដំបូង។

KFC

តម្លៃ៖ ចាប់ពី $2.90 ឡើងទៅ

ម៉ោងបើក៖ 9 ព្រឹកដល់ 10 យប់

ទីតាំង៖ គ្រប់សាខាទាំងអស់របស់ KFC

#Wings&BeersKH

Wings&BeersKH គឺជាហាងអាហារ fast food បែបអាមេរិកមួយកន្លែងដែលមានបម្រើនូវស្លាបមាន់បំពងជាច្រើនរសជាតិ និងភេសជ្ជៈស្រវឹងជាច្រើនប្រភេទ។ ពិសេសជាងនេះទៀតនោះ ទីនេះបើកដល់ពាក់កណ្ដាលយប់សម្រាប់អ្នកដែលចូលចិត្តញ៉ាំយប់ៗត្រូវប៉ាន់តែម្ដង។

Photo Courtesy @Seng Hong

តម្លៃ៖ ចាប់ពី $5 ឡើងទៅ

ម៉ោងបើក៖ 11 ព្រឹកដល់ 12 អាធ្រាត្រ

លេខទំនាក់ទំនង៖ 061 779 907

ទីតាំង៖ ផ្លូវលេខ 135 កែងនឹងផ្លូវ 440 សង្កាត់ទួលទំពូងទី 1 ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap

#Master Grill

ក្រៅពីស្លាបមាន់អាំងប្រចាំហាង Master Grill ក៏មានសាច់មាន់បំពងរសជាតិស្រួយហឹរឆ្ងាញ់ជាប់មាត់ មិនចាញ់ស្លាបមាន់អាំងនោះឡើយ។

Master Grill

តម្លៃ៖ ចាប់ពី $1.50 ឡើងទៅ

ម៉ោងបើក៖ 9 ព្រឹកដល់ 10 យប់

ទីតាំង៖ សាខាទាំង 3 របស់ Master Grill

#FreeBird Bar & Grill

FreeBird Bar & Grill ត្រូវបានស្គាល់ដោយសារតែស្លាបមាន់ hot buffalo ក៏ឈ្ងុយឆ្ងាញ់របស់ពួកគេ។ ស្លាបមាន់ត្រូវបានបំពង និងស្រោចពីលើនូវទឹកជ្រលក់គ្រឿងពិសេស hot sauce ដែលត្រូវញ៉ាំជាមួយការ៉ុតចំនិតស្រួយ និង acidic ranch dipping sauce (ទឹកជ្រលក់ពិសេស) ដើម្បីឲ្យរសជាតិឆ្ងាញ់មួយកំរិតទៀត។

FreeBird Bar & Grill

តម្លៃ៖ $6.75 សម្រាប់ 12 ដុំ

ម៉ោងបើក៖ 9 ព្រឹកដល់ 11 យប់

លេខទំនាកទំនង៖ 017 222 712

ទីតាំង៖ ផ្ទះលេខ 69 ផ្លូវ 240 សង្កាត់ចតុមុខ រាជធានីភ្នំពេញ | Googlemap 

#Atlas Grill House

ចង់បរិភោគក្នុងបរិយាកាសដ៏ប្រណិតមួយនៅចំកណ្ដាលទៅក្រុងភ្នំពេញ Atlas Grill House អាចជួយអ្នកបានជាពិសេសអ្នកដែលចូលចិត្តអាហារអាំងជាច្រើនប្រភេទ។ អ្វីដែលសំខាន់នោះ ទីនេះមាននូវស្លាប់មាន់បំពង Classic Baffolo Hot Wing ជារៀងរាល់ថ្ងៃពុធ ចាប់ពីម៉ោង 5 ល្ងាចដល់ម៉ោង 9 យប់។

Atlas Grill House

តម្លៃ៖ $7.95 សម្រាប់កម្មវិធីញ៉ាំស្លាបមាន់បំពងមួយសេរីក្នុងមនុស្សម្នាក់

ម៉ោងបើក៖ 11 ព្រឹកដល់ 10 យប់

លេខទូរស័ព្ទ៖ 099 260 360

ទីតាំង៖ ផ្ទះលេខ 42 ផ្លូវ 123 សង្កាត់ទួលទំពូងទី 1 ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap 

#The Rustic Restaurant & Bar

The Rustic Restaurant & Bar គឺជាភោជនីយដ្ឋានបែបគ្រួសារដែលមានបម្រើនូវអាហារបែបអ៊ឺរ៉ុបគ្រប់ប្រភេទធ្វើពីគ្រឿងផ្សំស្រស់ដូចជាស្ទេក ប៊ឺហ្គឺ និងភីហ្សា។ ទីនេះត្រូវបានគេស្គាល់ដោយសារតែការប្រកួតញ៉ាំស្លាបមាន់សប្បាយៗ (Hot Inferno Chicken Wing Challenge) ឲ្យអស់ក្នុងពេល 10 នាទី ហើយសម្រាប់អ្នកឈ្នះនឹងទទួលបាន $50។

The Rustic Restaurant & Bar

តម្លៃ៖ $6 សម្រាប់ 6 ដុំ

ម៉ោងបើក៖ 3 រសៀលដល់ 11 យប់

លេខទំនាក់ទំនង៖ 093 531 626

ទីតាំង៖ ផ្ទះលេខ 204 ផ្លូវ 322 សង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap 

3). តៃវ៉ាន់

#Deluxe Chicken

Deluxe Chicken គឺជាប្រ៊េនសាច់មាន់បំពងល្បីរបស់តៃវ៉ាន់ ជាពិសេស XXL Crispy និង Deluxe Chicken Chop តែក្រៅពីមាន់បំពង ទីនេះក៏មាននៅអាហារបំពងជាច្រើនដូចជា តៅហ៊ូ មឹក ផ្សិតភ្លៅមាន់ និងដំឡូងជ្វា តម្លៃត្រឹមតែ $1 តែប៉ុណ្ណោះ។

Deluxe Chicken

តម្លៃ៖ ចាប់ផ្ដើមពី $1 ឡើងទៅ

ម៉ោងបើក៖ 9 ព្រឹកដល់ 8 យប់

លេខទំនាក់ទំនង៖ 016 585 883

ទីតាំង៖ ផ្ទះលេខ 85Eo ផ្លូវ 360 សង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap 

#Fried Chicken Master

Fried Chicken Master គឺជាហាងមាន់បំពងតៃវ៉ាន់ថ្មីមួយដែលទើបតែបើកក្នុងរាជធានីភ្នំពេញកាលពីចុងខែធ្នូ ឆ្នាំ 2018 នេះ។ អ្វីដែលប្រិយមិត្តគួរតែសាក គឺ Fried Jimbo Bite។

Fried Chicken Master

តម្លៃ៖ ចាប់ពី $1.6 ដល់ $18

ម៉ោងបើក៖ 11 ព្រឹកដល់ 9 យប់

លេខទំនាក់ទំនង៖ 060 718 878

ទីតាំង៖ ផ្ទះលេខ 103 CEO ផ្លូវ 108 ជាប់នឹង Raintree ទល់មុខអគារវឌ្ឃនៈ | Googlemap 

4). ជប៉ុន

#Crown Chicken Restaurant and Cafe

ក្រៅពីស្លាបមាន់បំពង Crown Chicken Restaurant and Cafe មានលក់នូវភ្លៅមាន់បំពងរសជាតិបែបជប៉ុន (Fried Chicken Karaage) ដែលមានជម្រើសរសជាតិជាច្រើនឲ្យជ្រើសរើស។

Crown Chicken Restaurant & Cafe

តម្លៃ៖ ចាប់ពី $2

ម៉ោងបើក៖ 10 ព្រឹកដល់ 10 យប់

លេខទំនាក់ទំនង៖ 099 462 893

ទីតាំង៖ ផ្ទះលេខ 132 ផ្លូវ 228 រាជធានីភ្នំពេញ | Googlemap 

5). ថៃ

#CP FIVE STAR

CP FIVE STAR ជាប៊្រេនមាន់បំពងលក់តាមរទេះដែលបង្កើតឡើងដោយក្រុមហ៊ុន CP Group Company និងជាកន្លែងដែលអ្នកអាចញ៉ាំមាន់បំពងយ៉ាងឈ្ងុយឆ្ងាញ់ និងតម្លៃសមរម្យ។

CP FIVE STAR

តម្លៃ៖ ចាប់ពី $0.5 ឡើងទៅ

ទីតាំង៖ មានសាខារបស់ ​CP FIVE STAR

6). ខ្មែរ

#Mixed Chicken Wings (ស្លាបមាន់ ក្រឡុក)

ប្រហែលជាស្គាល់ទាំងអស់គ្នាហើយ ស្លាបមាន់ក្រឡុកតាមរទេះទាំងរសជាតិឆ្ងាញ់ប្លែក និងតម្លៃសមរម្យដែលប្រិយមិត្តអាចរកបានតាមដងផ្លូវលក់តាមរទេះ។ ស្លាបមាន់ត្រូវបានបំពង និងក្រឡុកជាមួយគ្រឿងដូចជាម្ទេស គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច និងជាច្រើនទៀត ធ្វើឲ្យស្លាបមាន់មានរសជាតិហឹរឆ្ងាញ់ និងឈ្ងុយ។

ស្លាបមាន់ក្រឡុក

តម្លៃ៖ ចាប់ពី $1.25 ឡើងទៅ

ទីតាំង៖ មានគ្រប់រទេះស្លាបមាន់ក្រឡុក

 

បើចង់ទៅតែមួយកន្លែង តែញ៉ាំរសជាតិ 3 តំបន់តែម្ដង អាចហៅគ្នាមកអង្គុយនៅកន្លែងថ្មីទើបតែបើកនៅម្ដុំទួលគោកនេះ។

#Kokekokko Cambodia

Kokekokko ជាប៊្រេនមាន់បំពងតាមរទេះថ្មីពីជប៉ុនទើបតែមកដល់កម្ពុជា។ រសជាតិឆ្ងាញ់ ហើយមានរសជាតិច្រើនសាសន៍ឲ្យអ្នកជ្រើសរើសទៀត មិនបាច់ទៅណាឆ្ងាយ ឬពិបាកសម្រេចចិត្ត។ ចង់ញ៉ាំមាន់បំពងកូរ៉េ មាន់បំពងជប៉ុន ឬមាន់បំពងអាមេរិក មានទាំងអស់នៅ Kokekokko Cambodia។

Kokekokko

តម្លៃ៖ ចាប់ពី 0.75 ដល់ $7

ម៉ោងបើក៖ 7 ព្រឹកដល់ 9 យប់

ទីតាំង៖ ផ្លូវ 313 កែងនឹងផ្លូវ 584 សង្កាត់បឹកកក់ទី 2 ខណ្ឌទួលគោក រាជធានីភ្នំពេញ | Googlemap

អត្ថបទគួរតែអានបន្ទាប់