ជូរអែមៗ ហឹរតិចៗ ជាតិណាស់! របៀបធ្វើ ត្រីខបំពង រសជាតិឆ្ងាញ់ប្លែកមាត់

ជាមួយរសជាតិស្រួយ ជូរអែមនិងហឹរតិចៗ! ត្រីខបំពងងាយៗនរណាៗក៏អាចធ្វើញ៉ាំបានដែរ ម៉ោះមកសាករៀនធ្វើទាំងអស់គ្នា៖

#គ្រឿងផ្សំ

  • ត្រីខកំប៉ុង ១កំប៉ុង
  • ខ្ទឹមក្រហមហាន់រួច ១ស្លាបព្រា
  • គល់ស្លឹកគ្រៃហាន់រូច ១ស្លាបព្រា
  • ទឹកក្រូចឆ្មារ ១/២ស្លាបព្រា
  • ទឹកត្រី ១/២ ស្លាបព្រា
  • ស្ករស​ ១/២ ស្លាបព្រា
  • ម្ទេស (តាមចំនូលចិត្ត)
  • ម្សៅបំពង១០០ក្រាម
  • ពងមាន់ ១គ្រាប់
  • កម្ទេចនំបុ័ង ៥០ក្រាម

#វិធីធ្វើ

១. រំលែកសាច់ត្រីខកំប៉ុងនិងទឹកត្រីខកំប៉ុងដោយឡែកពីគ្នា

២. យកសាច់ត្រីខកំប៉ុងប្រលាក់ជាមួយ ម្សៅបំពង រួចប្រលាក់ជាមួយពងមាន់ ទើបប្រលាក់និងកម្ទេចនំបុ័ង

៣. បើកភ្លើងល្មម រួចចាក់ប្រេងឆាចូលខ្ទះហើយដាក់សាច់ត្រីខដែលបានប្រលាក់នឹងម្សៅ​ រួចមកធ្វើការបំពងរហូតវាឡើងពណ៌ត្នោតដិត

៤.យកទឹកត្រីខកំប៉ុង ទឹកក្រូចឆ្មារ ទឹកត្រី ស្ករ ម្ទេសហាន់រួច ខ្ទឹមក្រហមនិងគល់ស្លឹកគ្រៃមកលាយចូលគ្នាឲ្យសព្វល្អ

៥.រៀបត្រីខកំប៉ុងបំពងដាក់ចាន បន្ទាប់មកស្រូបល្បាយទឹកត្រីខដែលលាយអំបាញ់មិញ ពីលើមកជាការស្រេច៕

ប្រភព៖ wongnai

ដោនឡូតកម្មវិធីទូរសព្ទរបស់ FoodBuzz ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីអាហារឆ្ងាញ់ៗ និងកន្លែងញ៉ាំជាច្រើន ដ៏សម្បូរបែប៖ http://onelink.to/foodbuzz 

អត្ថបទគួរតែអានបន្ទាប់