បាយសាច់មាន់ចៀន និងហៃណាំ អាចរកញ៉ាំនៅណាបានស្រួល ហើយឆ្ងាញ់នៅភ្នំពេញ?
មិនពិបាកទេ រកកន្លែងញ៉ាំបាយសាច់មាន់នៅក្រុងភ្នំពេញ តែរកកន្លែងមួយដែលមានបម្រើបាយសាច់ឆ្ងាញ់ និងមានកន្លែងញ៉ាំល្អមិនងាយទេមែនអត់? ថ្ងៃនេះប្រិយមិត្តនឹងបានស្គាល់កន្លែងញ៉ាំបាយសាច់មាន់ចៀន និងហៃណាំចំនួន 10 កន្លែងឯណោះ។
បាយមាន់ចៀន
#1 បាយមាន់ហ្សង់កុង
ទោះបីជាបាយមាន់ហ្សុងកុងបានបើកលក់យូរឆ្នាំមកហើយក្តី តែទីនេះនៅតែបន្ដជាប់ឈ្មោះជាកន្លែងសម្រាប់ទទួលទានអាហារដ៏ល្បីនៅក្រុងភ្នំពេញ។ ដោយហេតុជាហាងល្បី និងមមាញឹកខ្លាំងនៅពេលព្រឹក ពួកយើងចង់ប្រាប់ថាទ្រាំចាំបន្ដិចទៅណា បើចង់ញ៉ាំរបស់ឆ្ងាញ់!
តម្លៃ៖ 4 ដុល្លារ
ម៉ោងបើក៖ 6:30 ព្រឹក - 2 ថ្ងៃត្រង់
ទីតាំង៖ គ្រប់សាខា
#2 បាយមាន់ក្នុងផ្សារទួលទំពូង
ថ្វីត្បិតតែមានទីតាំងនៅក្នុងផ្សារទួលទំពូងនៅម្ដុំលក់ពេជ្រ តែតូបលក់បាយមាន់នៅទីនេះមមាញឹកខ្លាំងសឹងតែគ្មានកន្លែងអង្គុយនាពេលម៉ោងបាយព្រឹកម្ដងៗ។ តែកុំមួម៉ៅណា បើទៅដល់មិនមានកន្លែងអង្គុយ! តម្រង់ជួរចាំបន្ដិចទៅណោះ!
តម្លៃ៖ 15,០០០៛
ម៉ោងបើក៖ 7 ព្រឹក - 1:30 ថ្ងៃត្រង់
ទីតាំង៖ ក្នុងផ្សារទួលទំពូង
#3 អាហារដ្ឋានផ្លូវភ្លោះ
អាហារដ្ឋានមួយនេះក៏មានប្រជាប្រិយភាពខ្លាំង ហើយខាង FoodBuzz ក៏បាននិយាយពីវាជាច្រើនដងមកហើយដែរ។ អាហារដ្ឋានផ្លូវភ្លោះជាពាណិជ្ជកម្មគ្រួសារមួយដែលបានបើកដំណើរការជាងមួយទសវត្សន៍មកហើយ និងមានអាហារប្រចាំហាងល្បីៗជាច្រើនដូចជា Omelet និងបាយសាច់មាន់ចៀននេះជាដើម។
តម្លៃ៖ ចាប់ពី 12,000៛
ម៉ោងបើក៖ ចាប់ពីម៉ោង 6 ព្រឹក
ទីតាំង៖ ផ្ទះលេខ 77EO, ផ្លូវ 214 កែងនឹងផ្លូវ 141, សង្កាត់បឹងព្រលឹត, ខណ្ឌ ៧ មករា, រាជធានីភ្នំពេញ | Googlemap
#4 Park Café
រកកន្លែងញ៉ាំដែលមិនប្រើប្រាស់ប៊ីចេងមែន? Park Café ដឹងតែត្រូវចំកន្លែងហើយ! គ្រាន់តែដើរចូលក្នុងហាង អ្នកនឹងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ និងមានអាហារក្នុងម៉ឺនុយជាច្រើនដើម្បីឲ្យជ្រើសរើស ហើយក្នុងក៏មានបាយសាច់មាន់ចៀនផងដែរ។
តម្លៃ៖ 4 ដុល្លារ
ម៉ោងបើក៖ 7:30 ព្រឹក - 9 យប់
ទីតាំង៖ គ្រប់សាខា
#5 បាយ
ប្រិយមិត្តមើលតែឈ្មោះហាងក៏ដឹងថាលក់អី្វដែរ! ដូច្នេះកុំចាំយូរទៅសាកបាយមាន់ចៀននៅទីនោះទាំងអស់គ្នា ពិសេសមានមុខម្ហូបឆ្ងាញ់ៗផ្សេងៗជាច្រើនទៀត ទៅម្តងមិនខកជើងឡើយព្រោះម្ហូបច្រើននោះអី!
តម្លៃ៖ ប្រហែល $4 ដុល្លារ
ម៉ោងបើក៖ 6:30 ព្រឹក - 9 យប់
ទីតាំង៖ ផ្លូវ 310 កែងនឹងផ្លូវ 63, សង្កាត់បឹងកេងកងទី 1, ខណ្ឌចំការមន, រាជធានីភ្នំពេញ | Googlemap
បាយមាន់ហៃណាំ
#6 Ya Kun Kaya Toast
Ya Kun Kaya Toast ជាហាងមកពីសឹង្ហបុរីដ៏ពេញនិយមមួយដែលមានលក់នូវ Kaya Toast និងអាហារសឹង្ហបុរីរសជាតិដើមយ៉ាងច្រើន។ ដូចដែលអ្នកបានដឹងហើយថា បាយមាន់ហៃណាំត្រូវបានចាត់ទុកថាជាអាហារល្បីប្រចាំប្រទេសសឹង្ហបុរី អ៊ីចឹងមកដល់ទីនេះដឹងតែបានញ៉ាំបាយមាន់ហៃណាំហើយ។
តម្លៃ៖ 4.20 ដុល្លារ
ម៉ោងបើក៖ 7 ព្រឹក - 7 យប់
ទីតាំង៖ គ្រប់សាខា
#7 Boneless Chicken Rice
Boneless Chicken Rice មានម្ចាស់ជាជនជាតិចិនដែលធានាបាននូវរសជាតិដើមរបស់បាយមាន់ហៃណាំ។ ទីនេះមានអតិថិជនជាច្រើននៅពេលបាយថ្ងៃត្រង់ ទាំងភ្ញៀវជាតិ និងចិន អ៊ីចឹងទៅឲ្យបានលឿនបន្ដិចទៅណា ក្រែងលោអត់កន្លែងអង្គុយ និងអស់សាច់មាន់។ សាច់មាន់ទន់ អត់ឆ្អឹង មានជាតិ ត្រូវជាមួយបាយដាក់គ្រឿងលមៗ ដឹងតែឆ្ងាញ់ជាប់មាត់មិនខាន។
តម្លៃ៖ 3 ដុល្លារ
ម៉ោងបើក៖ 8 ព្រឹក - 8 យប់
ទីតាំង៖ មហាវិថីសម្តេចសុធារស (ទល់មុខ Build Bright University) | Googlemap
#8 បាយមាន់សាំងហ្ការពួរ - Fuming Hainan Chicken Rice
នៅទីនេះពិតជាមានភ្ញៀវច្រើនទាំងអ្នកក្នុងស្រុកនិងក្រៅស្រុក និយាយរួមល្បីដល់ទាំងអ្នកទេសចរណ៏មកញ៉ាំទៀតផងដោយសារតែរសជាតិឆ្ងាញ់ តំលៃសមរម្យ ហើយចុងភៅ រឺ ម្ចាស់ហាងជាជនជាតិសាំងហ្ការពួរទាំងអស់។
តម្លៃ៖ 3 ដុល្លារ
ម៉ោងបើក៖ 10 ព្រឹក - 7:30 យប់
ទីតាំង៖ #245C វិថី ព្រះត្រសក់ផ្អែម (៦៣), រាជធានីភ្នំពេញ | Googlemap
#9 សែនសុខ បាយមាន់ហៃណាំ
អស់កង្វល់ហើយអ្នកនៅម្តុំសែនសុខ នៅទីនេះមានលក់បាយមាន់ហៃណាំដូចគ្នា ហើយពិសេសជាងនេះទៀតនោះគឺថាមានលក់ឌីមសាំទៀតផង។
ម៉ោងបើក៖ 6:30 ព្រឹក - 6:30 ល្ងាច
លេខទូរស័ព្ទ៖ 012 821 786
ទីតាំង៖ ផ្ទះB3, ផ្លូវ 1003, សង្កាត់ភ្នំពេញថ្មី, ខណ្ឌសែនសុខ, រាជធានីភ្នំពេញ | Googlemap
#10 បានបាន បាយមាន់ហៃណាំ
បានបាន ជាអាហារដ្ឋានតូចមួយនៅផ្ទះ តែត្រូវបានទទួលស្គាល់ និងសសើរយ៉ាងច្រើនពីសំណាក់ភ្ញៀវជាតិ និងបរទេសនៅវែបសាយ TripAdvisor បើអ៊ីចឹងដឹងតែអាចទុកចិត្តបានហើយ។
តម្លៃ៖ $3
ម៉ោងបើក៖ 7 ព្រឹក - 8 យប់
ទីតាំង៖ ផ្លូវ 155 កែងនឹងផ្លូវ 476, សង្កាត់បឹងកេងកង, ខណ្ឌចំការមន, រាជធានីភ្នំពេញ | Googlemap