មិនមែនឲ្យតែបង្កងគឺសុទ្ធតែថ្លៃទាំងអស់ទេ ទោះសល់តែ ២ ឬ ៣ ម៉ឺនក៏អាចទិញបង្កងបាន​ដែរ

គ្នាយើងនៅ FoodBuzz ពេលខ្លះពិបាកចិត្តរឿងធ្វើអីញ៉ាំហ្នឹងម៉ង ព្រោះពេលដើរផ្សារម្ដងណាឃើញតែម្ហូបដដែលៗ។ ប៉ុន្តែបើក្រុម FoodBuzz លែងដឹងថាញ៉ាំអី ចឹងគេលែងហៅថា FoodBuzz ហើយ ត្រូវអត់?​ ដូចឥឡូវចឹង! សុខៗទៅនឹកឃើញចង់ញ៉ាំបង្កងអីណា… ហេងហើយគ្នា FoodBuzz ជាអ្នកពូកែដើរ! ដោយសារឲ្យតែនឹកឃើញចង់ញ៉ាំអីម្ដងៗ គឺដឹងថាត្រូវទៅទិញនៅណាម៉ង។ 

គ្រាន់តែឃ្លានបង្កងភ្លាមនឹកឃើញ រាជនីសមុទ្ទ មុនគេ ព្រោះធ្លាប់ឮល្វើយៗពីនាយថានៅទីនោះមានលក់បង្កងទឹកសាប​ស្រស់ៗ ដែលបងប្អូន​ភាគច្រើនពេញនិយម និង​ចូលចិត្ត។

បង្កងនៅកន្លែងគាត់សុទ្ធតែមានសាច់ណែនៗសឹងតែគ្រប់ក្បាលហើយ ឯពណ៌វិញឡើងក្រហមល្អម៉ងហា៎! លើសពីហ្នឹងទៀតបង្កងគាត់មួយណាក៏ស្រស់ដែរ គឺគាត់នាំយកចូលមកលក់ថ្មីៗរាល់ថ្ងៃ។ 

ក្រៅពីហ្នឹងទៀត គាត់ដាក់តម្លៃលក់បង្កងតាមខ្នាត​ ប្រភេទ និង ទំហំ ប៉ុន្តែមិនថាខ្នាតធំខ្នាតតូច ងាប់ឬរស់ អីទេ គឺថា បង្កងគាត់មួយណាក៏មានគុណភាពល្អដែរ មានសុទ្ធតែសាច់ រីឯរសជាតិវិញគឺផ្អែមជាប់មាត់តែម្ដង។ ថែមលើនេះទៀតកន្លែងគាត់ក៏មានឲ្យបងប្អូន កម្មង់ឲ្យគេដឹកយកទៅផ្ទះដែរ។ 

ក្រៅពីបង្កង ទឹកសាប គាត់ក៏មានលក់គ្រឿងសមុទ្រផ្សេងជាច្រើន ដូចជា ក្ដាម មឹក បង្កង លាស ងាវ​​ អីហ្នឹង។ ប៉ុន្តែកន្លែងគាត់គេនិយមទិញបង្កងទឹកសាបជាងគេ ដោយសារតែភាគច្រើននៅកន្លែងផ្សេងអី លក់តម្លៃថ្លៃ ហើយប្រភេទបង្កងនេះវារៀងកម្រផង ឯពេលខ្លះវិញទិញមកញ៉ាំមិនចង់កើតទៀត។ តែតាំងពីស្គាល់ រាជនីសមុទ្ទ មកគឺក្រុម FoodBuzz លែងពិបាករឿងរកកន្លែងទិញគ្រឿងសមុទ្រហើយ ព្រោះថាឲ្យតែបានទិញនៅ  រាជនីសមុទ្ទ លើកណាមិនត្រឹមតែញ៉ាំហើយសប្បាយចិត្តទេ ប៉ុន្តែតម្លៃក៏សមរម្យដូចគ្នា។

ឥឡូវបងប្អូនបានស្គាល់កន្លែងថ្មីទៀតហើយ បើចង់ញ៉ាំបង្កងទឹកសាបអី ឬ គ្រឿងសមុទ្រស្រស់ៗ ឆ្ងាញ់អី ទៅរកមើលនៅកន្លែងគាត់ទៅមិនខកបំណងទេ បងប្អូនអាចទៅរក រាជនីសមុទ្ទ នៅម្ដុំបឹងកេងកង ៣ ។ នៅគិតចាំយូរហ្នឹងទៅ! ក្រុម​ ​FoodBuzz កម្មង់ញ៉ាំអស់ឥឡូវហើយ។

ទូរស័ព្ទ៖ 015 451 445

ទីតាំង៖ រាជនីសមុទ្ទ (151 St 386, Phnom Penh Phnom Penh, Cambodia 120308)

ព័ត៌មាន៖ រាជនីសមុទ្

រាជនីសមុទ្ទ

អត្ថបទគួរតែអានបន្ទាប់