FreeSia Coffee & Bakery
- 130 Saint 222, Phnom Penh
- 087 336 388
ចង់បែប Cafe Date មានទាំងកាហ្វេប្លែកៗច្រើនប្រភេទ និងនំស្អាតៗ? ថ្ងៃនេះ FoodBuzz មកណែនាំហាងកាហ្វេមួយកន្លែងគឺ "FreeSia Coffee & Bakery"។
កាហ្វេប្លែកៗម៉េចវិញទៅ? បើបានឃើញភេសជ្ជៈប្រចាំហាងរបស់ FreeSia ប្រិយមិត្តនឹងដឹង។ ដូច FreeSia Latte នេះចឹង ឈ្មោះជា Latte មែនពិត តែមិនមែនមានតែកាហ្វេ និងទឹកដោះគោចាក់កូរចូលគ្នាទេ តែបន្ថែមជាមួយគ្រីម ដែលមានរសជាតិផ្អែមស្រាល និងប្រៃឡមៗ។ បើនិយាយពីរូបរាងក៏ពិសេសដែរ គ្រីមនៅពីលើហូរធ្លាក់មកស្រទាប់កាហ្វេខាងក្រោមមានលក្ខណៈស្អាត គួរឲ្យចង់ថតរូបទុក។
អ្វីដែលកាន់តែពិសេសគឺ គុណភាពគ្រាប់កាហ្វេ ដែល FreeSia យកគ្រាប់កាហ្វេ អារ៉ាប៊ីកា លាយជាមួយគ្រាប់កាហ្វេ ៣ ប្រទេសផ្សេងទៀត។ FreeSia មានភេសជ្ជៈប្រចាំហាងដល់ទៅ ៦ មុខក្នុងនោះមាន Freesia Latte, Butter cream Latte, Caramel milk, Strawberry Matcha, Yuzu Matcha, Iced peach tea.
តែក្រុមការងារ FoodBuzz សូមណែនាំ Butter Cream Latte ដែលលក់ដាច់ជាងគេក្នុងហាង។ កាហ្វេមានរសជាតិល្វីង ថែមជាមួយនឹង Butter Cream ដែលមានរសជាតិផ្អែម ប្រៃឡមៗ ហើយឈ្ងុយទាំងក្លិន និងរសជាតិបឺរក្នុងកែវតែមួយ ដែលធ្វើឲ្យជាប់ចិត្តមិត្តនារីៗតែម្ដង។ ចំណែកឯនំនៅ FreeSia ក៏រំលងមិនបានដែរ។ នំគ្រប់ប្រភេទទីនេះ មានរសជាតិមិនសូវផ្អែមខ្លាំង ពិសេសសម្រាប់អ្នកដែលមិនសូវចូលចិត្តផ្អែម មិនតែប៉ុណ្ណោះសម្រស់របស់នំ កាន់តែស្អាតសម្រាប់ថតរូបទុកអួតមិត្តៗនោះ។
ដោយ Freesia Café ស្ថិតនៅម្ដុំផ្សារធំថ្មីដែលភាគច្រើនសុទ្ធតែកន្លែងធ្វើការ ទើបភ្ញៀវរបស់គាត់មានសុទ្ធតែអ្នកធ្វើការទាំងអស់ តែក្មេងៗខ្ជូតៗដូចអេតមីនចឹង ក៏អាចទៅបានដែរ។ នៅ "FreeSia Coffee & Bakery" ភាគច្រើនមានភ្ញៀវច្រើននៅពេលព្រឹក ចាប់ពីម៉ោង ៨ ទៅ ១១ និងពេលរសៀល ចាប់ពីម៉ោង ៣ ទៅ ៥។
ឥឡូវគិតម៉េចគ្នាយើងបើហាងគេចេញមកភេសជ្ជៈ និងនំគេឡើងប្លែក ហើយឆ្ងាញ់ទៀត អត់បបួលពួកម៉ាកម៉េចកើត។ បើអត់ចេះញ៉ាំកាហ្វេ Freesia Café ក៏នៅមានភេសជ្ជៈផ្លែឈើ និងប្រភេទតែច្រើនមុខផ្សេងទៀតដែរ។ បើរកកាហ្វេ កុំភ្លេច FreeSia ណា៎!
ទីតាំង៖ Freesia Coffee&Bakery
ព័ត៌មាន៖ Facebook-Freesia Coffee & Bakery
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.