ចង់ Date ជាមួយ You នៅ For You Cambodia
អ្នកណាខ្លះចង់នាំគេមកញាំុការ៉េមដើម្បីលួងចិត្ត មោះបើអត់ដឹងទៅកន្លែងណាទេចាំ FoodBuzz ប្រាប់ បាច់ទៅណាឆ្ងាយទេនៅបឹងកេងកងយើងនឹង មានហាងការ៉េមមួយកន្លែងដែលមានឈ្មោះថា For You Cambodia_Official ដែលមានការ៉េមឆ្ងាញ់ៗ ប្លែកៗ ជាពិសេសទាំង្ប្រភេទ Bingsu នំ waffle croffle និងមានជម្រើសភេសជ្ជៈជាច្រើនសម្រាប់អ្នកជ្រើសរើសថែមទៀតផង។
ការ៉េមប្រភេទ Bingsu នេះមានស្នូលខាងក្នុងជាផ្លែឈើស្រស់ៗ និងCream ធ្វើដោយដៃផ្ទាល់ធានាទាំងគុណភាពរសជាតិ មិនត្រឡោត និងអនាម័យ។ រីឯការ៉េប្រភេទមBingsu Bomb មាន 3 រសជាតិ ហើយរសជាតិដែលលក់ដាច់ប្រចាំហាងជាងគេគឺ Thai Tea Bingsu Bomb នឹងម៉ង។ វាមានគ្រឿងផ្សំដែលរួមបញ្ចូលស្លឹកតែនាំចូលមកពីប្រទេសថៃចំនួន 5 ប្រភេទដើម្បីឲ្យបានរសជាតិពីស្លឹកតែនីមួយៗ ទាំងក្លិន ទាំងពណ៌ និងរសជាតិកាន់តែមានក្លិនដិតឆ្ងាញ់ បើនិយាយពី ក្រែមឈីសរបស់គេវិញ ត្រូវបានផលិតឡើងជាមួយនឹងក្រែមឈីសដែលមានគុណភាពខ្ពស់ពីប្រទេសអាឡឺម៉ង់ និងក្រែមទឹកដោះគោសុទ្ធ 100% ពីប្រទេសនូវែលសេឡង់ដើម្បីឱ្យមានរសជាតិទឹកដោះគោសុទ្ធៗ។
ការ៉េមដែល FoodBuzz ចូលចិត្តខ្លាំងៗគឺប្រភេទបែបការ៉េម Fruity BingSu របស់គេដែលយកគំនិតតាមលំនាំភ្លើងសញ្ញាចរាចរណ៍ដែលមានដូចជា Stop Strawberry, Slow Down Mango និង Go Go Melon ។
កាលពីឆ្នាំមុន For You បានណែនាំនូវមីនុយថ្មីរបស់ពួកគេមានឈ្មោះថា “Mini Cone” ដែលមាន ៥ រសជាតិសម្រាប់ជ្រើសរើស។
Croffle series របស់គេគឺជាតិដែរម្ដង រួមផ្សំពី croissants និង waffles ដែលចេញជានំ croffle ដ៏ឈ្ងុយឆ្ងាញ់ ហើយមាន 7 រសជាតិសម្រាប់អតិថិជនជ្រើសរើសផ្អែមមាន ៦ បែប និង 1 ប្រៃបែប។ នំបុ័ងដុតទាំងអស់ត្រូវបានដុតនំថ្មីៗភ្លាមៗតាមការកុម្ម៉ង់របស់អតិថិជន ហើយរសជាតិការ៉េមមានរូបមន្តពីប្រទេសថៃ សម្រាប់អតិថិជនដែលចូលចិត្តញ៉ាំផ្អែមក៏ញាំុបាន និងមិនសូវចំណូលផ្អែមក៏ញាំុបានដែរ។
កក់ថ្ងៃគេទៅញាំុការ៉េមឲ្យហើយទៅ នៅ For You Cambodia_Official ដើម្បីរីករាយនឹងអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមរបស់អ្នក ហើយបើអត់មានអីនាំគេជិះទៅទេអាចកម៉្មងតាម app ក៏បាន។
ព័ត៌មានបន្ថែម: For You Cambodia_Official
ទីតាំង: For You Cambodia_Official
ទំនាក់ទំនង: 096 984 2259
ម៉ោងបើក: 10:00 AM - 8:00 PM