សែនរាល់ដង ដឹងថាម្ហូបសែនទាំងនោះនាំលាភសំណាងអ្វីដែរឬទេ?

ខែកុម្ភៈបានខិតចូលមកដល់ហើយ​ បុណ្យចូលឆ្នាំចិនក៏កាន់តែសសៀរៗមកជិត។ ពិធីបុណ្យនេះមិនត្រឹមតែនាំមកនូវអាំងប៉ាវប៉ុណ្ណោះទេ ប៉ុន្តែក៏ជាពេលដែលយើងសែនម្ហូបឆ្ងាញ់ៗដល់ដូនតារបស់យើងដែរ ដែលមានដូចជាស៊ុប ជ្រូកខ្វៃ និងម្ហូបជាច្រើនទៀត! តើអ្នកដឹងទេថាម្ហូបទាំងនេះសុទ្ធតែមានន័យរៀងៗខ្លួន ហើយនិងអាចនាំសំណាងល្អមកកាន់អ្នក?

#1 ត្រី

ពាក្យថាត្រីនៅក្នុងភាសាចិនមានសូរស្រដៀងនិងពាក្យថា “បបូរ”។ ជនជាតិចិនតែងតែប្រាថ្នាចង់បានទ្រព្យបបូរនាពេលចុងឆ្នាំ ពីព្រោះពួកគេជឿថាបើសិនជាពួកគេទទួលបានទ្រព្យបបូរនៅពេលចុងឆ្នាំ​ ពួកគេនឹងទទួលបា���ទ្រព្យជាច្រើនទៀតនាឆ្នាំក្រោយ។ ប៉ុន្ដែពេលធ្វើត្រី ត្រូវឲ្យប្រាកដថាត្រូវនៅទាំងក្បាល ទាំងព្រុយ មិនតែប៉ុណ្ណោះ ពេលញ៉ាំត្រីត្រូវតែមិនឲ្យត្រលប់ត្រី ឬញ៉ាំសល់នោះទេ ព្រោះតាមជំនឿវានឹងឲ្យអ្នកហិនហោចជំនួសដោយភាពចំរុងចម្រើនទៅវិញ។

ត្រី

#2 សៃយ៉រ

សៃយ៉រគឺជាម្ហូបដែលភាគច្រើនមាននៅក្នុងអាហាររបស់ជនជាតិចិន។ ប៉ុន្តែនៅកំឡុងពេលចូលឆ្នាំចិន ចៃយ៉រប្រៀបដូចបាននឹងដុំចំណិតមាស។ នៅពេលដែលបានញ៉ាំចៃយ៉រគឺមានន័យថាអ្នកប្រាថ្នាចង់បានភាពរុងរឿង។

សៃយ៉រ

សៃយ៉រ

#3 គាវ

គាវតំណាងឲ្យទ្រព្យសម្បត្តិពីព្រោះម្ហូបនេះមានរូបរាងដូចជាដុំមាសដំឡឹងរបស់ជនជាតិចិននៅសម័យដើម។ បើអ្នកញ៉ាំគាវបានច្រើននៅពេលចូលឆ្នាំ អ្នកនឹងទទួលបានទ្រព្យច្រើននៅឆ្នាំថ្មីដូចគ្នា។

គាវ

#4 នំអ៊ី

អ្នកប្រហែលជាទម្លាប់ជាមួយនឹងនំអ៊ីដោយសារតែជារៀងរាល់ឆ្នាំប្រជាជនចិនមានទំលៀមទំលាប់សែននំអ៊ីដែរ។ ប៉ុន្តែដោយសារតែនំអ៊ីមានសូរ និងរូបរាងដែលអាចប្រដូចទៅនឹងភាពជួបជុំគ្នា​ មូលហេតុនេះបានជាគេសែនម្ហូបនេះនៅពេលចូលឆ្នាំ។

នំអ៊ី

នំអ៊ី

#5 ផ្លែឈើ

          1). ក្រូចឃ្វិច

ជាធម្មតាកន្រ្តកផ្លែឈើសែនតែងតែមានផ្លែឈើជាច្រើនប្រភេទ ប៉ុន្តែផ្លែក្រូចឃ្វិច និងផ្លែក្រូចត្រូវបានគេសែនដោយសារតែវាមានរាងមូល និងមានពណ៌មាស ដែលប្រៀបបានទៅនឹងការប្រមូលផ្ដុំ និងទ្រព្យសម្បត្តិ ហើយនិងដោយសារតែវាមានសូរស្រដៀងនឹងពាក្យថាសំណាង។

ក្រូចឃ្វិច

2). ក្រូចថ្លុង

នៅតែជាពពួកក្រូច តែក្រូចថ្លុងមានរាងធំជាងក្រូចខ្វិចដែលធ្វើឲ្យអត្ថន័យរបស់ក្រូចថ្លុងមានភាពខុសគ្នាទៅនឹងក្រូចខ្វិចបន្ដិច។ ក្រូចថ្លុងត្រូវបានប្រជាជនចិនជឿថាជាផ្លែឈើដែលនាំមកនូវភាពចំរុងចម្រើន និងឋានៈបុណ្យស័ក្ដិចូលក្នុងគ្រួសារ។

ក្រូចថ្លុង

3). ផ្លែស្រកានាគ

ផ្លែស្រកានាគ មានន័យថាសំណាងល្អ និងទ្រព្យសម្បត្ដិស្ដុកស្ដម្ភ។

ផ្លែស្រកានាគ

4). ផ្លៃមៀន

តាមពាក្យហៅខ្មែរ មានន័យថាមានទ្រព្យស្ដុកស្ដម្ភត្រូវអត់? តែតាមន័យចិន ប្រជាជនមានជំនឿថាផ្លែមៀនឲ្យមានកូនប្រុសច្រើនទៅវិញ។

ផ្លែមៀន

#6 តែលាវ និងគ្រាប់ឪឡឹក

តែលាវ និងគ្រាប់ឪឡឹកត្រូវបានដាក់សែន ឬទទួលភ្ញៀវ  ដោយសារតែអត្ថន័យល្អៗរបស់វា។ តែលាវត្រូវបានគេឲ្យពណ៍នាជាភាពផ្អែមល្អែមក្នុងក្រុមគ្រួសារដោយសារតែរសជាតិផ្អែមរបស់វា និងគ្រាប់ឪឡឹកផ្ដល់សុភមង្គលដល់គ្រប់សមាជិកក្នុងគ្រួសារ។

Tray of Happiness

Tray of Happiness

#7 មីអាយុវែង

មីអាយុវែងជាធម្មតាមានប្រវែងវែងជាងមីដែលពួកយើងបរិភោគទូទៅ។ មីនេះគឺដូចជាបំណងប្រាថ្នាដើម្បីទទួលបានអាយុវែង ដូចដែលមីនេះមានប្រវែងវែង និងមិនសូវជាមានភាគស្មុគស្មាញក្នុងការចំអិន។

មីអាយុវែង

#8 មាន់ស្ងោរ

មាន់ស្ងោរត្រូវបានទម្លាប់ដាក់សែនសឹងតែគ្រប់ពេលវេលា ដឹងថាហេតុអ្វីទេ? ដោយសារតែមាន់ស្ងោរទាំងមូលនេះជាតំណាងឲ្យភាពបរិបូរ និងចម្រុងចម្រើនក្នុងក្រុមគ្រួសារ។ ចំណែកឯមាន់ហៃណាំក៏ឃើញប្រជាជនមួយចំនួនតែងតែទទួលទានជុំគ្រួសារនៅថ្ងៃបុណ្យចូលឆ្នាំផងដែរ ព្រោះវាជានិមិត្ដសញ្ញាទៅរកភាពរុងរឿង និងភាពកក់ក្ដៅនៃការជួបជុំគ្រួសារ។ ការចម្អិនសាច់មាន់ហៃណាំទាំងមូលនេះ ត្រូវរម្ងាស់ក្នុងទឹកស៊ុប ដែលធ្វើឲ្យសាច់មាន់ឡើងពណ៌ស្លេក ប៉ុន្ដែរសជាតិឆ្ងាញ់ មានជាតិ និងសាច់ផុយ ញ៉ាំហើយចេះតែចង់ញ៉ាំទៀត។

មាន់ស្ងោរ

មាន់ហៃណាំ

#9 នំពងទា

នំពងមាន់ ឬ Fa Gao តែងតែឃើញយកទៅដាក់សែន។ Fa ជាភាសាចិនមានន័យថា រកស៊ីមានបាន និងចំរុងចម្រើនដូចនំពងមាន់ឡើងហ្នឹងអញ្ចឹង។ ពេលធ្វើនំពងទា ប្រជាជនចិនតែងប្រុងប្រយ័ត្នជាពិសេសពេលលាយផ្សៅនំពងទា ពួកគេត្រូចដាក់ល័ក្ខពណ៌លឿង ឬផ្កាឈូកដើម្បីឲ្យអារម្មណ៍កាន់តែរីករាយនឹងពិធីបុណ្យ។ បន្ទាប់មកទើបពួកគេយកទៅចំហុយ ហើយត្រៀមមើលទាំងអស់គ្នាពេល នំពងទាឡើង ព្រោះពេលវាឡើងកាន់តែធំ រីកចេញស្រទាប់ផ្កាកាន់តែច្រើន អ្នកកាន់តែរកស៊ីមានបាន។

នំពងទា

នំពងទា

#10 ទាខ្វៃ មាន់ខ្វៃ និងជ្រូកខ្វៃ

សាច់ទា មាន់ និងជ្រូក មានន័យស្រដៀងគ្នាដែលជាសត្វនាំសំណាង ទ្រព្យសម្បត្ដិ និងអំណាចចូលផ្ទះ រួចជាមួយនឹងការខ្វៃឲ្យមានពណ៌ក្រហមឆ្អៅ ដែលជាពណ៌នាំសុភមង្គលទៀតនោះ ធ្វើឲ្យសាច់ខ្វៃទាំងនេះមិនអាចខ្វះបានតែម្ដងក្នុងថ្ងៃចូលឆ្នាំចិន។

ទាខ្វៃ

មាន់ខ្វៃ

ជ្រូកខ្វៃ

#11 Yee Sang

Yee Sang ជាម្ហូបរបស់ប្រជាជនចិនដែលមានទៅដោយបន្លែស្កេះស្កះ គ្រឿងផ្សំជាច្រើនប្រភេទ និងត្រីសាម៉ុងឆៅ។ មុខម្ហូបមួយនេះ ក៏ត្រូវបានឃើញនៅតាមហាង ឬភោជនីយដ្ឋានចិននានាផងដែរ ជាពិសេសនៅថ្ងៃចូលឆ្នាំចិននេះតែម្ដង ព្រោះមានន័យថាទ្រព្យស្ដុកស្ដម្ភ ចម្រុងចម្រើន និងសុខភាពមាំមួន។ ហើយកុំភ្លេចច្របល់ម្ហូបនេះ ហើយចាប់លើកឲ្យខ្ពស់ណា។ កាន់តែខ្ពស់ អ្នកកាន់តែមានទ្រព្យធន។

Yee Sang

Yee Sang

#12 បង្គា

ពេលធ្វើម្ហូប បង្គាក្រៅពីឆ្ងាញ់ហើយ ក៏មានអត្ថន័យដែរ។ បង្គាត្រូវបានគេសម្គាល់ថា ផ្ដល់ភាពស្ដុកស្ដម្ភ និងទ្រព្យសម្បត្តិហូរហៀចូលក្នុងផ្ទះទៀតផង។

បង្គា

#13 ឆាមីសួ

ឆាមីសួ ខុសគ្នាពីឆាមីអាយុវែងបន្ដិច! មីសួមានពណ៌សថ្លាដូចកញ្ចក់ ដែលត្រូវបានហៅថាជាចង្វាក់ប្រាក់ នាំប្រាក់ហូរហែរចូលផ្ទះមិនដាច់។

ឆាមីសួ

#14 ត្រចៀកកណ្ដុរ និងផ្សិតតុងកូវ

ត្រចៀកកណ្ដុរច្បាស់ជាធ្លាប់ញ៉ាំមិនខាន ក្នុងស៊ុបឆ្នាំងភ្លើង ឬក៏ត្រូវបានឆាជាមួយមីសួ។ ដឹងថាហេតុអ្វីទេ? ព្រោះវាឆ្ងាញ់ ហើយថែមទាំងជានិមិត្តសញ្ញានៃអាយុវែងរបស់ប្រជាជនចិនផងដែរ។ អត្ថន័យនៃផ្សិតតុងកូវនេះ មិនខុសប្លែកពីត្រចៀកកណ្ដុរនោះទេ វាតំណាងឲ្យអាយុវែងយឺនយូរ។

ផ្សិតតុងកូវ

ត្រចៀកកណ្ដុរ

#15 បន្លែបៃតង

បន្លែបៃតង សំដៅទៅលើចំណងគ្រួសារមានភាពផ្អែមល្អែម ដូច្នេះទើបពេលសែនឃើញមានឆាបន្លែគ្រប់មុខ។

បន្លែ

#16 ចាប់ឆាយ

ហេតុអ្វីបានធ្វើចាប់ឆាយ? ប្រហែលជាដឹងហើយ តាមទំនៀបទម្លាប់ប្រពៃណីចិន គឺមិនឲ្យខ្ជះខ្ជាយអាហារមួយមុខណាឡើយ ប្រសិនបើអ្នកចាក់អាហារណាមួយសល់ចោល ហាក់បីដូចជាអ្នកកំពុងតែចាក់លាភសំណាងរបស់អ្នកចោលអញ្ចឹងដែរ។ ដូច្នេះហើយទើបចាប់ឆាយកើតមានឡើង ថែមទាំងជាអាហារដែលនាំលាភមួយដែរព្រោះថាមួយឆ្នាំងចាប់ឆាយនេះមានទាំង បន្លែបៃតង + ស្លឹកត្រចៀក + សាច់ជ្រូក​ + សាច់មាន់ + ផ្សិតតុងកូវ…… សុទ្ធតែរបស់នាំលាភសំណាង និងសុភមង្គលចូលផ្ទះ។

ចាប់ឆាយ

ចាប់ឆាយ

ប្រភព China Highlights; Chinese New Year Food: Top 7 Lucky Foods and Symbolism (Tang, 2019)

អត្ថបទគួរតែអានបន្ទាប់