ប្លែកមាត់ទៀតហើយ! តោះរៀនធ្វើសាំងវិច គីមបាប់ បែបកូរ៉េ

ចង់សាកបង្ហាញស្នាដៃឲ្យអ្នកផ្ទះប្លែកមាត់ម្តងមែនអត់? រកកន្លែងត្រូវហើយ! ថ្ងៃនេះ Foodbuzz សូមណែនាំពីរបៀបធ្វើសាំងវិចគីមបាប់ បែបកូរ៉េ ដែលអាចធ្វើញ៉ាំនៅផ្ទះបានក្នុងអំឡុងពេលកូវីដនេះ។

#គ្រឿងផ្សំ៖

  • ប៉ាតេហាន់ជាបន្ទះៗ (តាមចំណង់ចំណូលចិត្ត)
  • សារាយ​ ១ សន្លឹកធំ
  • ពងមាន់ ១ គ្រាប់
  • បាយឆ្អិន ១ កូនចាន
  • ឈីស ១ សន្លឹក
  • គីមឈី (តាមចំណង់ចំណូលចិត្ត)

#របៀបធ្វើ៖

១. ចៀនប៉ាតេដោយមិនដាក់ប្រេងឆា។

២. ចៀនពងមាន់ឱ្យឆ្អិន។

៣. កាត់សារាយនៅពាក់កណ្តាលសន្លឹកដើម្បីបត់ (កុំកាត់សារាយទាំងអស់)។

៤. ដាក់បាយឆ្អិននៅចុងខាងឆ្វេងផ្នែកខាងក្រោមនៃសារាយ។

៥. ដាក់ប៉ាតេនៅខាងឆ្វេងខាងលើនៃសារាយ។

៦. ដាក់ឈីសនៅផ្នែកខាងលើខាងស្តាំនៃសារាយ។

៧. ដាក់ស៊ុតចៀននៅខាងស្តាំផ្នែកខាងក្រោមនៃសារាយ រួចថែមគីមឈីពីលើបាយ។

៨. បត់គ្រឿងផ្សំទាំងអស់ថ្នមៗរួមគ្នាដើម្បីបង្កើតជាស្រទាប់សាំងវិច។

៩. រុំសាំងវិចគីមបាប់ជាមួយប្លាស្ទិកដើម្បីរក្សារាងជ្រុងរបស់វា ហើយកាត់ញ៉ាំជាការស្រេច។

ប្រភព៖ 쿠킹하루 Cooking Haru

អត្ថបទគួរតែអានបន្ទាប់