បរិយាកាសល្អ ការតុបតែងស្អាត ភេសជ្ជៈនិងនំឆ្ងាញ់ៗមាននៅ Flat White Cafe ធានាថាដឹងតែពេញចិត្ត

Flat White Cafe ជាហាងកាហ្វេថ្មីមួយដែលទើបតែបើក មានទីតាំងនៅខណ្ឌសែនសុខ។ ហាងកាហ្វេនេះត្រូវបានដាក់ឈ្មោះថា Flat White Cafe ដោយម្ចាស់ហាងជាគូស្នេហ៍ដែលចូលចិត្តស្រឡាញ់កាហ្វេ និងការធ្វើនំ។ 

ក្រឡេកមើលពីខាងក្រៅ ហាងនេះមានលក្ខណៈជាផ្ទះល្វែងពណ៌សបែបអឺរ៉ុប ដូចបេះដាក់ទៅនឹងឈ្មោះ។ ពីក្រៅស្អាតបែបស្រគត់ស្រគំ រីឯនៅខាងក្នុងវិញមានបរិយាកាសស្រស់ស្អាតបែបអឺរ៉ុបបន្តិច បែបកូរ៉េបន្តិច។ ការតុបតែងហាងជាមួយវត្ថុលម្អបែបនៅផ្ទះៗធ្វើឲ្យមានអារម្មណ៍ដូចកំពុងបានស្នាក់នៅកន្លែងដែលកក់ក្ដៅ។ នៅទីនេះក៏មានកន្លែងថតរូបស្អាតៗជាច្រើន ទាំងប្លង់ ទាំងពន្លឺ សុទ្ធតែស្អាត ថតមកដឹងតែពេញចិត្តមិនបាច់កែច្រើនតង់តែម្ដង។ 

Flat White Cafe មានបម្រើជូនភេសជ្ជៈនិងនំជាច្រើនប្រភេទដែលធ្វើនិងច្នៃដោយដៃម្ចាស់ហាងផ្ទាល់។ ក្រុម FoodBuzz យើងចូលចិត្តនំ Soy Sesame Gateau Cake ព្រោះវាមានក្លិនឈ្ងុយល្ងខ្មៅ ប្រហើរៗតែមិនខ្លាំងជ្រុល​ រីឯរសជាតិវិញក៏មិនផ្អែមពេកដែរ។ ចំណែកឯ Strawberry Omelette វិញក៏មានរសជាតិឆ្ងាញ់មិនចាញ់គ្នាដែរ គឺមានរសជាតិស្រាលស្រទន់ មានជាតិជូរតិចៗពីផ្លៃស្រ្តបឺរីស្រស់ គួបផ្សំគ្នាទៅ ឆ្ងាញ់ជាប់ចិត្ត។ 

Matcha Sesame Coffee ជាភេសជ្ជៈមួយដែលប្រចាំហាងរបស់ Flat White Cafe ដែលធ្វើឡើងពីតែ Matcha កាហ្វេ​ និងល្ង ធ្វើឲ្យមានរសជាតិធ្ងន់ល្អ តែបើបានមានរសជាតិនិងក្លិនតែ Matcha ជាងនេះបន្តិចទៀត រឹតតែឆ្ងាញ់។ រីឯ Backyard Garden មានរសជាតិខុសស្រឡះតែម្ដង គឺមានរសជាតិជូរអែមៗ ញ៉ាំទៅស្រស់ស្រាយ សាកសមនឹងអាកាសធាតុនៅខ្មែរយើង។ 

Flat White Cafe មានបរិយាកាសល្អ មានការតុបតែងស្អាត ហើយមានលក់ភេសជ្ជៈនិងនំជាច្រើនមុខ សាកសមបំផុតសម្រាប់ការជួបជុំមិត្តភក្តិ និងការណាត់ជួបជាមួយគូស្នេហ៍។ 

Rating: 

  • បរិយាកាស៖ ៩/១០
  • នំ និងភេសជ្ជៈ៖ ៨.៥/១០

សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់ផេកហ្វេសប៊ុកតាមរយៈ Flat White Cafe

Flat White Cafe

  • St.1952, Sangkat Phnom Penh Thmei, Khan Sen Sok, Phnom Penh
  • 098 747 312

អត្ថបទគួរតែអានបន្ទាប់