ចេញពីធ្វេីការកុំទាន់ចូលផ្ទះហ៎ា! នាំមិត្តភក្តិមកជុំគ្នានៅ Five6Eight Bar & Bistro!

ចេញពីធ្វេីការហេីយមានអារម្មណ៍ថាធុញថប់ចង់ទៅណាសប្បាយៗមែនទេ? មិនបាច់ទៅណាឆ្ងាយទេ នៅត្រឹមម្តុំទួលគោកអី មក Five6Eight Bar & Bistro ម៉ោ! បារនេះមានការប្រគុំតន្រ្តីផ្ទាល់ៗ អាចរាំលេងបាន ញុំាម្ហូបទំនងៗ ហេីយសំខាន់មានភេសជ្ជៈពិសេសៗជាច្រើនមុខកំពុងរងចាំអ្នក។

កាលពីថ្ងៃទី 17 ខែកញ្ញា ឆ្នាំ 2022 នេះ បារ Five6Eight Bar & Bistro បានរៀបចំកម្មវិធីពិសេសមួយហើយបានអញ្ជេីញកញ្ញា ពេជ្រ សូលីកាមកច្រៀងផ្ទាល់តែម្តង! ក្រុមការងារ FoodBuzz ក៏បានចូលរួមដែរ ហើយបានភ្លក់នឹងម្ហូបអាហារទំនងៗ ក្រេបភេសជ្ជៈបណ្តើរ ស្តាប់ចំរៀងបណ្តើរ ឡើងអន្លង់អន្លូចម៉ង់។

មានដឹងអត់ឈ្មោះ Five6Eight បានមកពីទីតាំងហាងដែលស្ថិតនៅលេីផ្លូវ ៥៦៨? ស្រួលចាំណាស់សម្រាប់អ្នកពូកែវង្វេងផ្លូវ! ការតុបតែង និងបរិយាកាសខាងក្នុងមើលទៅបែបទំនើប សុីវិល័យ ហើយអ៊ូរអរបែបសប្បាយរីករាយ រួមជាមួយភ្លេងញាក់ៗ ធ្វេីឲមានអារម្មណ៍ថាស្រ្តេសវាហោះចេញពីខ្លួនបាត់តែម្តង។ បរិវេណហាងគឺធំទូលាយ តុមួយៗស្រួលអង្គុយជជែកគ្នាណាស់ ហេីយអង្គុយជ្រុងណាក៏អាចទស្សនាមេីលការរគុំតន្រ្តីបានច្បាស់ៗដែរ។

បើនិយាយពីម្ហូបវិញ ពួកយើងចូលចិត្តភីស្សាជាងគេ។ Foie Gras Pizza មានសំបកស្រួយស្តេីង ហេីយពេលទាញមក ឃេីញសរសៃឈីសវែងៗគួរឲទំនង។ តែអ្វីដែលប្លែកពិសេសជាងគេនោះ គឺរសជាតិថ្លេីមក្ងាងដែលត្រូវម៉ាច់ជាមួយនឹងខ្លាញ់ផ្សិត truffle។ 

Shrimp Lollipop គឺជាបង្គារដោតចង្កាក់វែងៗ ងាយស្រួលកាន់ញុំាណាស់។ សំបកបំពងពីក្រៅស្រួយសាហាវ ហេីយសាច់បង្គារខាងក្នុងវិញក្រម៉ាប់ៗហេីយសាច់ឡើងទន់តែម្តង។ 

Baked Oyster ជាមួយទឹកជ្រលក់គ្រីមនិងផ្សិត ជាមីនុយថ្មីសម្រាប់ខែសីហារបស់ហាង ប៉ុន្តែមានការគាំទ្រជាច្រេីនរហូតបន្តមកដល់ខែនេះទៀត។ អយស្ទ័រស្រស់ៗ យកទៅដុតជាមួយឈីសរហូតដល់ចេញពណ៌មាស ចឹងពេលទំពាំទៅសាច់អយស្ទ័រមានលក្ខណៈចិបៗ ឡើងប្លែក។ 

អ្វីដែលប្លែកនោះគឺបាយសាច់ជ្រូកប្រចាំហាងរបស់គាត់។ ធ្លាប់តែញុំាតាមតូប ឥឡូវមកសាកនៅហាង Five6Eight វិញ មានអារម្មណ៍ថាទំនងរបស់គេមែន។ សាច់ជ្រូកប្រឡាក់គ្រឿងហេីយអាំងឡេីងឈ្ងុយ ឯពងទាវិញអាចកម្មង់ជាពងទាក្រឡុកក៏បាន ចៀនធម្មតាក៏បាន។ 

ឥឡូវយេីងមកនិយាយពីភេសជ្ជៈរបស់ហាងវិញម្តងមើស មានខ្លះហ្ហ៎! ពួកយើងបានសាក Passion Cloud ដែលជា cocktail រសជាតិផ្លែផាសិនស្រស់ៗ ហេីយអ្វីដែលធ្វើឲ្យភេសជ្ជៈមួយកែវនេះពិសេសជាងគេ គឺពពុះធំមួយដែលគេដាក់ពីលេី ដល់ពេលយេីងចាក់វាទៅ ពពុះនោះផ្ទុះចេញជាផ្សែង មើលទៅទំនងបស់គេមែន។ 

ធ្លាប់ឃើញគេដាក់យីហឺក្នុង cocktail អត់? បើអត់ អាចហៅ យីហឺចាំស្នេហ៍ របស់ Five6Eight បានណា៎! ធានារសជាតិប្លែក មិនធ្លាប់មាន!

មិនតែប៉ុណ្ណោះ អ្នកទាំងអស់គ្នាក៏អាចសាកភេសជ្ជៈទំនងៗផ្សេងទៀតដូចជា ដាក់ម៉ាតយ និងខ្នុរលួចស្នេហ៍បាន។ 

កុំភ្លេចមកបន្ធូរអារម្មណ៍ជាមួយនឹងអាហារទំនងៗ ភេសជ្ជៈប្លែកៗ និងការសម្តែង ការប្រគុំតន្រ្តីផ្ទាល់ពីតារាកិត្តិយសល្បីៗនៅ Five6Eight Bar & Bistro ណា៎! 

 

Five6eight Bar & Bistro

អត្ថបទគួរតែអានបន្ទាប់