ប្រហិតត្រីស្លាត​ ជ្រក់ស្ពៃក្ដោប ម៉ាក់យ៉ូង - ម្ចាស់ដើម

ពេលណាដែលអត់មានម្ហូបញ៉ាំ ឬក៏ឃ្លានអាហារសម្រន់អី តើមានអ្នកណាដូចក្រុមការងារ FoodBuzz អត់?

ព្រោះអ្វីដែល FoodBuzz នឹកឃើញមុនគេឲ្យតែឃ្លានរបស់ចៀនម្ដងៗហ៎ា គឺប្រហិតនៅក្បែរៗខ្លួនហ្នឹងឯង។ ប៉ុន្តែគ្នាយើងក៏ដឹងហើយដែរ ថារឿងប្រហិតនេះមានសឹងតែគ្រប់កន្លែង ក្រឡែកទៅទិសខាងណាក៏មានដែរ ប៉ុន្តែប្រហិតត្រីនៅក្រៅភាគច្រើនគឺមិនសូវប្រើសាច់ត្រីស្លាតសុទ្ធទេ គេច្រើនតែដាក់វាលាយជាមួយសាច់ត្រីផ្សេងៗទៀតគ្នាភាគតិចណាស់ដែលជាប្រហិតធ្វើខ្លួនឯង។

គិតទៅមនុស្សចិត្តដូចគ្នាមិនបាច់និយាយក៏ FoodBuzz  ដឹងដែរ។ FoodBuzz  ចង់ណែនាំតូបលក់ប្រហិតមួយមានឈ្មោះថា ប្រហិតត្រីស្លាត ម៉ាក់យ៉ូង - ម្ចាស់ដើម​។ កន្លែង ម៉ាក់យ៉ូង បានចាប់ផ្ដើមបើកលក់តាំងពីឆ្នាំ ១៩៩០ មកម៉្លេះ ភាគច្រើនគាត់មានម៉ូយនៅម្ដុំផ្សារអូរឬស្សី អូរឡាំពិច និង ផ្សារថ្មី។​ ប្រហិតរបស់គាត់មិនថាសាច់គោក្ដី ឬសាច់ត្រីស្លាតក្ដី ប្រើសុទ្ធតែរូបមន្ដដើមទាំងអស់ គ្មានដាក់ប៊ីចេង ឬសារធាតុរក្សាទុកអីទេ។​ ដោយសារតែគាត់ធ្វើខ្លួនឯង គឺគាត់ធ្វើមួយពេលលក់មួយពេល​ ដើម្បីកុំឲ្យសល់បោះចោល។ ម្ហូបគ្រប់មុខទាំងអស់គឺសុទ្ធតែស្វិត សាច់ណែន ញ៉ាំសាច់អី គឺឈ្ងុយរសជាតិហ្នឹង។ 

ប្រហិតគាត់មានសាច់ពីរប្រភេទ សាច់គោ​មានមួយរសជាតិខាំទៅឈ្ងុយក្លិនសាត់គោតែម្ដង ឯត្រីស្លាតវិញវាជាប្រហិតប្រចាំហាងហើយ វាមានបីរសជាតិ ដូចជារសជាតិធម្មតា រសជាតិបន្លែគឺមានជាតិផ្អែមហើយឈ្ងុយបន្លែទៀត និង រសជាតិហឹរញ៉ាំទៅត្រូវមាត់អ្នកចូលចិត្តហឹរម៉ាច់ម៉ង ប៉ុន្តែវាមិនជាហឹរខ្លាំងណាស់ណាទេ គឺវាមានជាតិសមល្មមសម្រាប់មនុស្សគ្រប់រូប។

ពិសេសជាងនេះទៀតនៅមានជ្រក់ស្ពៃក្តោប ភ្ញៀវចូលចិត្តជ្រក់គាត់ណាស់​ ដោយសារតែពេលគេខាំទៅគឺវាស្រួយខ្ញោកម៉ងអ្ហា៎! ហើយបើដាក់ជ្រក់ហ្នឹងជាមួយប្រហិតសាច់ស្វិតចឹងទៀតមក និយាយពីថាញ៉ាំជក់មាត់តែម្ដង។

រសជាតិនិងគុណភាពល្អចឹងហើយបានគាត់លក់ដាច់ណាស់ ក្នុងមួយថ្ងៃគាត់លក់អស់ ៥០ គីឡូក្រាមអីហ៎ ណាមួយ បងប្អូនចង់ញ៉ាំម្ដងប៉ុន្មានដុំក៏មិនទ្រលាន់ដែរ។​ បងប្អូនអាចទៅរកគាត់នៅលើផ្លូវ ម៉ុងឌីយ៉ាល់បាន។

បើឮថាឆ្ងាញ់ចឹងនាំគ្នាទៅទិញម្នាក់មួយប្រអប់ពីរទៅ។

ទីតាំង៖ Fish-stick-roll (ផ្ទះលេខ 78 ផ្លូវ 230 ភ្នំពេញ កម្ពុជា)

លេខ៖ 012 560 057

ប្រហិតត្រីស្លាត​ ជ្រក់ស្ពៃក្ដោប ម៉ាក់យ៉ូង - ម្ចាស់ដើម

អត្ថបទគួរតែអានបន្ទាប់