[Feature] ហាងកាហ្វេម៉ូតប្លែកៗនៅភ្នំពេញ
អ្នកទាំងអស់គ្នាច្បាស់ជាធ្លាប់ឃើញហាងកាហ្វេម៉ូតប្លែកៗនៅបរទេសជាច្រើនហើយ មែនទេ? តាមការពិត នៅភ្នំពេញក៏មានហាងកាហ្វេម៉ូតប្លែកៗច្រើនដែរ គ្រាន់តែយើងមិនសូវបានចាប់អារម្មណ៍។ FoodBuzz នឹងរៀបរាប់ឲ្យ អ្នកអានទាំងអស់គ្នាបានស្គាល់ខាងក្រោមនេះ៖
#1 Racer Coffee

ហាងនេះត្រូវបានឌីហ្សាញឡើងដោយមានគំនូររូបម៉ូតូធំជាប់នឹងជញ្ជាំង សាកសមបំផុតសំរាប់អ្នកចូលចិត្តម៉ូតូធំ។ ជាងនេះទៅទៀតក៏មានរូបតំណាងតំបន់សំខាន់ៗក្នុងប្រទេសកម្ពុជាផងដែរ ដូចជាវត្តភ្នំ ព្រះបរមរាជវាំង ខេត្តកណ្ដាលជាដើម។ និយាយទៅនៅពេលដែលអ្នកបានទៅដល់ក្នុងហាងដូចបានដើរលេងគ្រប់ខេត្តក្រុងតែម្តង! Racer Cafe មានលក់កាហ្វេ ភេសជ្ជៈប្រភេទក្តៅ ត្រជាក់ ក្រឡុកគ្រប់ប្រភេទ ព្រមទាំងអាហារទៀតផង។

ទីតាំងៈ ផ្ទះលេខ 204 ផ្លូវ 155 សង្កាត់ទួលទំពូង ខណ្ឌចំការមន ភ្នំពេញ |Google Map
តម្លៃ: ចាប់ពី 3000៛ ឡើង
បើកម៉ោងៈ 6:30ព្រឹក-7យប់
#2 Toasta Cafe

ចំនែកហាងមួយនេះវិញមានលក់កាហ្វេ ទឹកផ្លែឈើ ទឹកផ្លែឈើក្រឡុកដ៌សំបូរបែប ព្រមជាមួយនឹងនំបុ័ងអាំងគ្រប់ប្រភេទដូចជា នំបុ័ងអាំងជ្រលក់ទឹកស្លឹកតយ នំបុ័ងខ្ទិះ នំបុ័ងអាំងរសជាតិសូកូឡានិងចេក នំបុ័ងអាំង រសជាតិសាច់មាន់និងជី Basil ជាដើម។ និយាយឲស្រួលស្តាប់ទៅគឺហាងនេះមានលក់នំបុ័ងអាំងជាមុខម្ហូបប្រចាំហាងដែលប្លែកពីហាងដទៃ។

ទីតាំងៈ ផ្ទះលេខ11 ផ្លូវ 322 បឹងកេងកង1 ភ្នំពេញ |Google Map
តម្លៃៈ ប្រហែល$2ឡើងទៅ
បើកម៉ោង: 7ព្រឹក-8យប់
#3 កាហ្វេស្រុកស្រែ Farm Coffee

បើសិនជាអ្នកចង់បានទេសភាពស្រុកស្រែ កាហ្វេស្រុកស្រែ (Farm Coffee) អាចផ្តល់ជូនបាន។ កាហ្វេស្រុកស្រែ បានធ្វើការរចនាឡើងដោយមានការតាំងនូវរទេះគោ និងមានដើមត្នោត ដែលធ្វើឲ្យទេសភាពទាំងមូលដូចនៅនឹងស្រុកស្រែតែម្តង! បែបនេះរឹតតែធ្វើឲ្យកាហ្វេមានរសជាតិកាន់តែប្រសើរ នៅពេលបានផឹកកាហ្វេអង្គុយលើតុកៅអីឈើក្លែមជាមួយទេសភាពក្នុងហាង។

ទីតាំងៈ ផ្លូវ1986 ខណ្ឌសែ��សុខ ភ្នំពេញ (ផ្លូវសកលវិទ្យាល័យលីមកុកវីង) |Google Map
តម្លៃ: ចាប់ពី 3500៛ ឡើងទៅ
បើកម៉ោងៈ 6:30ព្រឹក-7យប់
#4 Cafe Amazon

Cafe Amazon មានលក់កាហ្វេឡាតេ ភេសជ្ជៈ និងនំជាច្រើន។ ដូចឈ្មោះអញ្ចឹងគឺ Cafe Amazon មានការតុបតែងហាងជាលក្ខណៈនៅក្នុងព្រៃ ដោយមានដាក់ផ្ទាំងស្លឹកឈើលើជញ្ជាំងផងដែរ។

ទីតាំងៈ គ្រប់សាខារបស់ Cafe Amazon |Googlemap
តម្លៃ: ប្រហែល$2 ឡើងទៅ
បើកម៉ោងៈ 6ព្រឹក-8យប់
#5 Summer Cafe & Bakery

បើក្រឡេកមើល Summer Cafe & Bakery វិញ ឃើញថាក្នុងហាងមានរូបកប៉ាល់ធំលើជញ្ជាំង និងមានដាក់តាំងចង្កូតនាវាដែលមើលទៅដូចពេលយើងបានទៅលេងមាត់សមុទ្រហើយជិះកប៉ាល់អញ្ចឹង! FoodBuzz-ers អាចញ៉ាំកាហ្វេ នំRoll raisins នំ Brownie យ៉ាងត្រជាក់ចិត្ត!

ទីតាំងៈ ផ្លូវNorthbridge (ផ្លូវទ្រុងមាន់) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ |Googlemap
តម្លៃ: ប្រហែល $2 ឡើងទៅ
បើកម៉ោងៈ 7ព្រឹក-8:30យប់
#6 The Matchart Cafe

នៅហាងកាហ្វេនេះមានលក់ភេសជ្ជៈ និងការ៉េម Matcha គ្រប់ប្រភេទដូចជា ការ៉េមMatcha Matchaទឹកដោះគោ Matchaទឹកដោះគោលាយការ៉េម និង Castella Soft Ice Parfait ជាដើមដែលមានរូបមន្តពីប្រទេសជប៉ុន។ ក្រៅពីនេះក៌មានភេសជ្ជៈ និងបង្អែមផ្សេងៗជាច្រើន។ ចង់ញ៉ាំMatcha កុំភ្លេចThe Matchart Cafe!

ទីតាំងៈ ផ្ទះលេខ34Eo ផ្លូវ178 សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ភ្នំពេញ | Googlemap
តម្លៃ: ចាប់ពី $2 ឡើងទៅ
បើកម៉ោងៈ 7ព្រឹក-8យប់
#7 Chatramue

បើនិយាយពីហាងនេះវិញ គឺជាកន្លែងពេញនិយមរបស់ អ្នកដែលជា Fan តែថៃ Chatramue។ ចង់ញ៉ាំតែថៃបែបណាបានបែបហ្នឹង! នៅ Chatramue មានលក់ការ៉េមទន់រសជាតិតែក្រហម និងរសជាតិតែបៃតង។ រីឯភេសជ្ជៈវិញ មានតែក្រហម តែបៃតង តៃក្រូចឆ្មា ជាដើមដែលសុទ្ធតែជាម៉ាក Chatramue ទាំងអស់។
ទីតាំងៈ ផ្ទះលេខ92 ផ្លូវ315 ខណ្ឌទួលគោក ភ្នំពេញ | Googlemap
តម្លៃ: ចាប់ពី $1.5 ឡើងទៅ
បើកម៉ោងៈ 7ព្រឹក-8យប់
#8 Cyclo Cafe

ពេលមកញ៉ាំកាហ្វេនៅទីនេះ FoodBuzz-ers នឹងឃើញមានការដាក់តាំងរូបកូនស៊ីក្លូតូចៗដែលជាភាពខុសប្លែកពីហាងដទៃ។

ទីតាំងៈ ផ្លូវ163កែងផ្លូវ386 | Google Map
តម្លៃ: ប្រហែល$1.5ឡើងទៅ
បើកម៉ោងៈ 6:30ព្រឹក-8:30យប់
#9 Cafe Le Conteneur

ប្តូរបរិយាកាសមកភ្លក្សរសជាតិកាហ្វេនៅ Cafe Le Conteneurម្តងមើល! ហាងនេះធ្វើឡើងដោយទូរដាក់ឥវ៉ាន់កុងទីន័រ ព្រមទាំងមានកូនឡានកុងទីន័រតូចៗ និងដាក់តាំងលម្អផ្លាកលេខនានា។ មិនតែប៉ុណ្ណោះ នៅហាងកាហ្វេនេះមានគំនូរ3Dទៀតផង។ ចំណែកម្ហូបវិញមានច្រើនជំរើសណាស់ដូចជា បាយឆាកាពិ និងនំខេកគ្រប់រសជាតិ។


ទីតាំងៈ ផ្លូវលេខ118 (ចុះពី Manulife មកមួយផ្លូវ) | Google map
តម្លៃ: ប្រហែល7500៛ឡើងទៅ
បើកម៉ោងៈ 7ព្រឹក-8យប់
#10 Penguin Dessert Cafe

ក្នុង Penguin Dessert Cafe មានដាក់តាំងរូបភេនឃ្វីនតូចៗ ព្រមទាំងមានកែវរូបភេនឃ្វីនទៀត។ FoodBuzz-ers អាចញ៉ាំនំបុ័ងដុត ការ៉េម ទឹកកកឈូស និងភេសជ្ជៈច្រើនប្រភេទនៅទីនេះ។

ទីតាំង: ផ្ទះលេខ3 ផ្លូវលេខ303 សង្កាត់បឹងកក់2 ខណ្ឌទួលគោក ភ្នំពេញ (ខាងក្រោយផ្សារទួលគោក) | Google map
តម្លៃ: $2.20 សំរាប់ Penguin Snow Ice
ចាប់ពី $1.25 ឡើងទៅសំរាប់ភេសជ្ជៈ និងការ៉េម
$3.85 សំរាប់ Penguin Toast
បើកម៉ោងៈ 8ព្រឹក - 8យប់
#11 La.chronique

អ្នកទាំងអស់គ្នានឹងមានអារម្មណ៍ថាបានត្រឡប់ពេលវេលាទៅកាន់ទសវត្សទី60 នៅពេលបានទៅដល់ហាង La.Chronique! បរិយាកាសក្នុងហាងត្រូវបានគេតុបតែងឡើងដូចកាលសម័យសង្គមរាស្រ្តនិយមដែលមានដាក់តាំងរូបតារាចម្រៀងល្បីៗ រូបគំនូរ និង រូបតាំងផ្សេងៗ។ ពិសេសជាងនេះទៅទៀត យើងអាចញ៉ាំកាហ្វេបន្តើរ និងស្តាប់បទចម្រៀងពីសម័យដើមទៀតផង!

ទីតាំងៈ ផ្លូវលេខ135 ទួលទំពូង1 ភ្នំពេញ |Google Map
តម្លៃ: ប្រហែល$2.5ឡើងទៅ
បើកម៉ោងៈ 6:30ព្រឹក-9យប់
#12 Moto Cafe

ការតុបតែងរបស់ហាងនេះគឺមានតាំងម៉ូតូនៅខាងមុខ និង ក្នុងហាងតែម្តងដែលជាចំនុចទាក់ទាញពិសេស! នៅ Moto Cafe មានលក់ទឹកកកឈូស និងភេសជ្ជៈគ្រប់ប្រភេទ។

ទីតាំង: ផ្លូវ 185 សង្កាត់ទំនប់ទឹក ភ្នំពេញ (នៅក្រោយសាលាវ៉ាន់ដា) | Google Map
តម្លៃ: $2.50 សំរាប់ទឹកកកឈូស
បើកម៉ោង: 6:30 ព្រឹក- 9 យប់
#13 Java Cafe & Gallery

រីឯហាងកាហ្វេនេះវិញ គឺមានលក្ខណៈច្នៃប្រឌិតខុសពីហាងដទៃដោយមានដាក់តាំងផ្ទាំងគំនូររបស់វិចិត្រករល្បីៗ។ ដូច្នេះសំរាប់ FoodBuzz-ers ដែលចូលចិត្តសិល្បៈគំនូរគួរតែទៅសាកភេសជ្ជៈ និង អាហារនៅទីនោះ និងមើលស្នាដៃទាំងអស់នោះ។
ទីតាំងៈ ផ្ទះលេខ56E1 ផ្លូវព្រះសីហនុ ភ្នំពេញ | Google Map
តម្លៃ: ប្រហែល$3ឡើងទៅ
បើកម៉ោងៈ 7ព្រឹក-10យប់
#14 The Museum Cafe

នៅ The Museum Cafe មានសួនច្បារដ៏ស្រស់ស្អាត និងម្លប់ពីដើមឈើធំៗ។ ដូច្នេះ បរិយាកាសនៅហាងកាហ្វេនេះគឺត្រជាក់ និងស្រស់ស្រាយបែបធម្មជាតិ។ ញ៉ាំកាហ្វេបណ្តើរ ហើយអានសៀវភៅបណ្តើរក៏បានព្រោះបរិយាកាសអំណោយផលណាស់!
ទីតាំងៈ ផ្លូវ178 ខណ្ឌដូនពេញ ភ្នំពេញ (នៅក្នុងសារមន្ទីជាតិ) |Google Map
តម្លៃ: ប្រហែល$2ឡើងទៅ
បើកម៉ោងៈ 7ព្រឹក-8យប់
#15 The Happy Damrei (Board Game Cafe)

ពេលខ្លះអ្នកដែលចូលចិត្តទៅហាងកាហ្វេលក្ខណៈជាក្រុមជាមួយមិត្តភក្តិច្បាស់ជារាងអផ្សុកហើយបើអង្គុយយូរ។ FoodBuzz នឹងណែនាំ The Happy Damrei ដែលជាហាងកាហ្វេដែលមានលក់ភេសជ្ជៈគ្រប់ប្រភេទ និង ហ្គេមជាច្រើនសំរាប់លេងជាក្រុម។ ពិភាក្សាការងារ ហើយបានលេងបន្តិចទៅនឹងសប្បាយទាំងអស់គ្នា!

ទីតាំងៈ ផ្ទះលេខ1 ផ្លូវ174 (ចន្លោះផ្លូវនរោត្តម និងផ្លូវប៉ាស្ទ័រ) ភ្នំពេញ |Google Map
តម្លៃ: ប្រហែល$2ឡើងទៅ
បើកម៉ោងៈ 7:30ព្រឹក-11យប់
#16 Justice Cafe
នៅJustice Cafe មានសៀវភៅ និងឯកសារទាក់ទងនឹងច្បាប់ជាភាសាខ្មែរ និងអង់គ្លេសជាច្រើន ដែលសិស្សច្បាប់អាចរកអានបានពេលមកញ៉ាំអី។ បរិយាកាសក្នុងហាងក៏ស្ងាត់ល្អដែរ! ហាងនេះមានលក់នំ អាហារ និងភេសជ្ជៈផ្សេងៗ។

ទីតាំងៈ ផ្ទះលេខ D6Eo ផ្លូវ 53BT សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ភ្នំពេញ |Google Map
តម្លៃ: ប្រហែល$1.5ឡើងទៅ
បើកម៉ោងៈ 7ព្រឹក-8យប់
#17 Le TJ Cafe
ហាង Le TJ Cafe ដែលមានសាច់អាំងអំបែងនំគ្រក់ជាម្ហូបល្បីប្រចាំហាងនោះ មានលក្ខណៈពិសេសខុសពីហាងដទៃត្រង់ថា នៅជាន់ខាងលើមាន ផ្ទះសត្វចិញ្ចឹម TJ's House ដែលយើងអាចទិញសំបុត្រតំលៃ$3 ដើម្បីចូលលេងជាមួយសត្វឆ្កែ និងឆ្មាដែលគេចិញ្ចឹមទាំងនោះ។

ទីតាំង: នៅជាប់របងសារមន្ទីគុកទួលស្លែង ផ្ទះ 29AE ផ្លូវ 320 កែង 113 សង្កាត់បឹងកេងកង3 ខ័ណ្ឌ ចំការមន ភ្នំពេញ |Google Map
តម្លៃ: $10 ឡើងទៅសំរាប់ឈុត
បើកចាប់ពីម៉ោង: 9ព្រឹក- 9យប់
#18 Lot 369 Cafe & Bar
ចង់ទៅហាងកាហ្វេដែលមានបរិយាកាសនិងម្ហូបបែបអូស្ត្រាលីក៏មានដែរ! Lot 369 Cafe & Bar មានបរិវេនហាងធំទូលាយដែលធ្វើឲយើងមានអារម្មណ៌ធូរស្រាលរាល់ពេលមកទីនេះ។

ទីតាំងៈ ផ្ទះលេខ13C ផ្លូវ454 ទួលទំពូង1 ភ្នំពេញ |Google Map
តម្លៃ: ប្រហែល$3ឡើងទៅ
បើកម៉ោងៈ 8ព្រឹក-6យប់
#19 Alma Cafe
ចំនែកឯហាងកាហ្វេនេះវិញគឺមានបរិយាកាស និងម្ហូបអាហារបែបម៉ិចសិកូដូចជា Tacos និង Burritos ជាដើម។ ចំនែកឯការតុបតែងហាងរបស់ Alma Cafe គឺ មានដាក់តាំងសំលៀកបំពាក់ម៉ិចសិកូទៀតផង។

ទីតាំងៈ ផ្ទះលេខ59 ផ្លូវ155 (កែងផ្លូវ 468) ជិតផ្សារទួលទំពូង ភ្នំពេញ |Google Map
តម្លៃ: ប្រហែល$2ឡើងទៅ
បើកម៉ោងៈ 8ព្រឹក-2រសៀល និង 5:30ល្ងាច -9យប់
#20 Budapest Coffee Workshop

ហាងកាហ្វេនេះត្រូវបានតុបតែងឡើងតាមបែបអឺរ៉ុបខាងកើតគឺទីក្រុង Budapest នៃប្រទេសហុងគ្រី ព្រមទាំងមានរូបតារាហូលីវូដលើជញ្ជាំងទៀតផង។ ពេលបានមកញ៉ាំកាហ្វេនៅទីនេះ ដូចបានទៅអឺរ៉ុបអញ្ចឹង!

ទីតាំងៈ ផ្ទះលេខ16D ផ្លូវ337 ទួលគោក ភ្នំពេញ |Google Map
តម្លៃ: ប្រហែល$3ឡើងទៅ
បើកម៉ោងៈ 7ព្រឹក-5ល្ងាច
ឃើញហ្អេ? អត់ចាញ់នៅស្រុកគេទេ! កុំភ្លេចហៅមិត្តភក្តិអ្នកទៅទាំងអស់គ្នា!