[Feature] កន្លែងទាំង 5 សំរាប់ញ៉ាំស៊ុបនិងអាហារបែបស៊ីឈ័ន

អ្នកណាចូលចិត្តញ៉ាំស៊ុប និងម្ហូបបែបស៊ីឈ័នខ្លះ? អាហារបែបស៊ីឈ័ន គឺជាប្រភេទម្ហូបដែលមានគ្រឿងផ្សំបែបចិនជាច្រើនដោយក្នុងនោះមានថ្នាំចិន ម្ទេសក្រៀមជាដើម ដែលមានរសជាតិហឹរៗ។ អញ្ចឹងថ្ងៃនេះ FoodBuzz នឹងណែនាំហាងចំនួន 5 ដែលមានលក់អាហារបែបស៊ីឈ័ន។

 

#1 King Pot

King Pot មានលក់ស៊ុបស៊ីឈ័នដែលគេដាក់ក្នុងខ្ទះដែកតូចល្មម សំរាប់ញ៉ាំម្នាក់ ឬ 2នាក់។ ក្រៅពីស៊ុបស៊ីឈ័ន អ្នកក៏អាចញ៉ាំស៊ុបតុងយ៉ាំ ផាក់ឡូវ គីមឈី ឬស៊ុបស៊ូគីក៏បាន ដែលមានមីស្រស់ៗធ្វើផ្ទាល់នៅហាងរាល់ថ្ងៃតែម្តង។

Photo Courtesy @ Prathna Keo at King Pot
Photo Courtesy @ Prathna Keo at King Pot

ទីតាំង: ផ្ទះលេខ4A ផ្លូវ257 (ជិតសាលាសន្ធរម៉ុក និងផ្សារគីឡូលេខ4) |Google Map 

តម្លៃ: 12000៛ ឡើងទៅសំរាប់ស៊ុប

បើកម៉ោង: 11ថ្ងៃត្រង់-9យប់

 

#2 iFood Hotpot

ចំនែកឯ iFood Hotpot វិញ មានលក់ស៊ុបស៊ីឈ័នជាឈុតសំរាប់មនុស្ស 2 នាក់ នៅក្នុងឈុតនិមួយៗមានសាច់គោអូស្រ្តាលី ៣ ចាន បន្លែ ៣ ចាន តៅហ៊ូបំពង ឈាមមាន់ និងមីសួរសំរាប់ 1 ឈុត។

iFood Hotpot

iFood Hotpot

ទីតាំង: ខាងក្រោយស្តាតអូឡាំពិក ជាប់វត្តសំពៅមាស (កែងផ្លូវ198) |Google Map 

តម្លៃ: 44000 សំរាប់ស៊ុបស៊ីឈ័ន 1 ឈុត

បើកម៉ោង: 4ល្ងាច-10យប់

 

#3 Yam Yam

ស៊ុប Yam Yam មានឆ្នាំងស៊ុបភ្លោះដោយម្ខាងទឹកស៊ុបអត់ហឹរ និងម្ខាងទៀតហឹរខ្លាំងដែលជាទឹកស៊ុបបែបស៊ីឈ័ន។ នៅ Yam Yam សាខាបឹងកេងកងអ្នកអាចរើសសាច់ ប្រហិត និងបន្លែដែលគេដោតជាចង្កាក់ៗដោយ 1 ចង្កាក់តម្លៃត្រឹមតែ 1000៛ ទេ។ ចំនែកនៅ Yam Yam សាខាវឌ្ឍនៈវិញ គឺមានលក់ជាលក្ខណ:ជាស៊ុបប៊ូហ្វេ។ ចង់ញ៉ាំស៊ុបស៊ីឈ័នបែបកុម្ម៉ង់ធម្មតាក៏បាន បែបប៊ូហ្វេក៏បាន!

$6.5/person, only at Yam Yam Vattanac

$6.5/person, only at Yam Yam Vattanac

សាខាបឹងកេងកង

ទីតាំង: #69 ផ្លូវ310 បឹងកេងកង2 (ជិតផ្ទះសំណាក់310) |Google Map 

បើកម៉ោង:5 ល្ងាច-10:00យប់

 

សាខាផ្សារទំនើបវឌ្ឍនៈ

ទីតាំង: ជាន់ក្រោមដីទី1 (B1) |Google Map 

តម្លៃ: $6.5ក្នុង1នាក់

បើកម៉ោង: 4ល្ងាច-9យប់

 

#4 Little Sheep Hot Pot

Little Sheep Hot Pot គឺជាហាងដែលទើបនឹងបើកកាលពីដើមខែតុលានេះ។ នៅទីនេះមានឆ្នាំងស៊ុបធម្មតា ឆ្នាំងស៊ុបភ្លោះ2 និង ឆ្នាំងស៊ុបភ្លោះ 3 អាស្រ័យតាមការកុម្ម៉ង់របស់យើង។ ក្នុងចំណោមទឹកស៊ុបទាំងអស់ ក៏មានស៊ុបស៊ីឈ័នផងដែរ។

Photo Courtesy @ Tyty Chan

Photo Courtesy @ Tyty Chan

ទីតាំង: #25-27 ផ្លូវលេខ124 សង្កាត់បឹងរាំង ខណ្ឌដូនពេញ ភ្នំពេញ |Google Map 

បើកម៉ោង: 11ថ្ងៃត្រង់-10យប់

 

#5 នាគក្រហម

រីឯនាគក្រហមដែលជាហាងចិន មានលក់អាហារស៊ីឈ័នប្រភេទឆាដូចជា ផ្សិតឆាគួឆ្នាំងភ្លើងបែបស៊ីឈ័ន ឆាម្ទេសជាមួយពោះវៀនធំបែបស៊ុបស៊ីឈ័ន និងឆាគ្រឿងក្នុងគោបែបស៊ុបស៊ីឈ័ន។

Red Dragon Chinese Restaurant

Red Dragon Chinese Restaurant
Red Dragon Chinese Restaurant

Red Dragon Chinese Restaurant

ក្រៅពីម្ហូបបែបស៊ីឈ័ន នាគក្រហមក៏មានលក់ឌីមសាំ បាយ បបរ មី គុយទាវ នំបញ្ចុក និងម្ហូបជាច្រើនទៀត។

Red Dragon Chinese Restaurant

Red Dragon Chinese Restaurant

ទីតាំង: ផ្លូវ 271 (ជិតការ៉ាសសាំងតេឡា) |Google Map 

តម្លៃ: $8 ឡើងទៅសំរាប់អាហារបែបស៊ីឈ័ន

បើកម៉ោង: 6ព្រឹក-2រសៀល និង 5ល្ងាច-10យប់

 

អត្ថបទគួរតែអានបន្ទាប់