[Feature] Pub ទាំង 20 ដែលមានតន្រ្តីលេងផ្ទាល់កំដរអារម្មណ៍

ទៅ Pub គឺទៅញ៉ាំ ទៅផឹក ហើយក៏ទៅស្តាប់ចម្រៀងដែរ តែបើស្តាប់តែក្នុង YouTube រឺក៏ CD រហូតក៏មិនកើតដែរត្រូវអត់? ចុះបើទៅ កន្លែងមានទាំងម្ហូបឆ្ងាញ់ៗនិង តន្រ្តីចំរៀង ច្រៀងផ្ទាល់វិញ? អញ្ចឹងហើយខាងក្រោម ជាកន្លែងទាំង 20 ដែលមានការប្រគុំតន្រ្តីផ្ទាល់តែម្តង ដែលអ្នកអាចសុំទ្បើងច្រៀងខ្លួនឯងក៏បាន រឺសុំសំណូមពរបទចាក់ដោតទាំងទ្បាយក៏បាន។

#1 Urban Beer House

Urban Beer House
Urban Beer House

ពិបាកចិត្តធ្វើអី? ម្ហូបឆ្ងាញ់ ភេសជ្ជៈនៅទីនេះ មានច្រើនមុខណាស់! មានគ្រប់ប្រភេទហ្មង ហើយ លា្ងចឡើង មានភ្លេងកំដរ ច្រៀងផ្ទាល់ទៀតតែ ប្រហែលចំរៀងមួយៗត្រូវសាច់រឿងតិចហើយ!

ទីតាំង: ផ្លូវ 310 |Googlemap និង ផ្លូវ 288 (ជាប់ Starbuck បឹងកេងកង) | Googlemap  

តំលៃ: $4 ឡើងទៅ

#2 Chill Pub & Restaurant

Chill Pub

Chill Pub

នៅ AEON យើងហ្នឹងឯង ចូលទៅគឺ Chill មែន អត់លំៗទេ! ម្ហូបក៏ច្រើនរួមជាមួយ នឹងស្រាក្រឡុកប្លែកៗ ក្នុងតំលៃសមរម្យ កាត់បន្ថយការខូចចិត្ត ហើយញុំាអោយឆ្ងាញ់ណា!

ទីតាំង: នៅក្នុង AEON (ផ្នែកខាង Terrace Avenue)

តំលៃ: $3 ឡើងទៅ

#3 Motor

Motor

Motor

អ្នកណាខ្លះម៉ូយ នៅកន្លែងនេះហើយ កំពុងតែញុំាម្ហូបឆ្ងាញ់ៗ សោះក៏ចំពេលចំរៀងដែរចាក់ដោត នោះច្រៀងបណ្តើរ? FoodBuzz យល់។ អត់អីទេណា Cheer Up!

ទីតាំង: ផ្លូវសុធារស ទល់មុខសួនវត្តបុទុម

តំលៃ: $3 ឡើងទៅ

#4 Apros Pub

Apros Pub

Apros Pub

បរិយាកាសបែបរ៉ូមែនទិក ងងឹតបន្តិចៗ ញុំាម្ហូបប្លែកៗក្នុង Apros អោយច្រើនហើយកំដរជាមួយនឹង ភ្លេងទៅធានាថាធូរច្រើនហ្មង :’D

ទីតាំង: ផ្លូវ 322 បឹងកេងកង១ | Googlemap 

តំលៃ: $4ឡើងទៅ

#5 Puzzle Gastropub

Puzzle Gastropub

Puzzle Gastropub

ក៏មិនខុសពី Pub ដ៏ទៃដែរ មានទាំងម្ហូប មានទាំងតន្ត្រី! គ្រាន់តែម្ហូបរៀងតិចបន្តិចក្នុងមួយចានៗ ប៉ុន្តែចំរៀង ចង់សំណូមពរបទអីក៏បានដែរណា! តែកុំសុំបទ sad ពេកណា ប្រយ័ត្នញ៉ាំអីអត់ចូល។

ទីតាំង: ក្បែរ AEON ក្រោយទូតរុស្ស៊ី | Googlemap 

តំលៃ: $3 ឡើងទៅ

#6 Jet’s Container Night Market

Jet’s Container Night Market

Jet’s Container Night Market

អត់ខ្វះ របស់ញុំាហ្មងនិយាយទៅ ចង់ញុំាសាច់អាំង, ស៊ុប, គ្រឿងសមុទ្រអីហ្នឹង មានម៉ាចប់ហ្មង! បើ Band គឺនៅចំកណ្តាលហើយ អង្គុយនៅទី ណាក៏លឺដែរនិយាយរួមអត់ចង់ sad ក៏មិនដឹងធ្វើម៉េចគេចអត់់ផុត តែបើបទញាក់ រឺរ៉ុកវិញ ក៏សប្បាយម្យ៉ាងដែរ។

ទីតាំង: ម្តុំកោះពេជ្រ (ជាប់ Epic)

តំលៃ: $3 ឡើងទៅ

#7 K-Race

K-Race

K-Race

ម្ហូប? តន្ត្រី? ភេសជ្ជៈ? ក្នុងហាងតែមួយណា! ហើយម្ហូបក៏ឆ្ងាញ់ណាស់ដែរនៅទីនេះ!

ទីតាំង: ផ្លូវ 59 (នៅជិត Ming’s Kitchen) | Googlemap  

តំលៃ: $3ឡើងទៅ

#8 Factory Pub

Factory Pub

Factory Pub

ម្ហូបក៏មិនចាញ់គេដែលណា! កន្លែងក៏ធំទូលាយ និង បទចំរៀងវិញ… មិនមែនចាក់ដោតតិចៗទេណា.. តែមិនអីទេ ម្ហូបឆ្ងាញ់នឹងនៅទីនេះជាមួយអ្នកទាំងអស់គ្នា! ឃើញទេថាទំនងៗហើយ!

ទីតាំង: ក្បែរ AEON ក្រោយទូតរុស្ស៊ី | Googlemap 

តំលៃ: $3 ឡើងទៅ

#9 Mojo Café and Restaurant

Mojo Café and Restaurant

Mojo Café and Restaurant

មិនមែនហាងកាហ្វេធម្មតាទេណា នៅដល់ល្ងាច លឺគេច្រៀងផ្ទាល់ហ្មង! ជ្រុលចឹងហើយម្ហូបមួយមុខៗក៏ ត្រូវមាត់ទៀតណាស់ដែរ! ហើយអ្នកទាំងអស់ក៏គ្នាគួរតែសាក បាយឆាគ្រឿងសមុទ្ររបស់ Mojo ផងដែរ !

ទីតាំង: ខាងក្រោយ Domino IFL !

តំលៃ: $3 ឡើងទៅ

#10 Zear Pub & Bar

Zear Pub

Zear Pub

កន្លែងស្អាត ហើយ ការតុបតែង ក៏កាលីបរួម និងម្ហូបតំលៃសមរម្យ ? អត់ Zear ម៉េចបាន :D

ទីតាំង: ផ្លូវ 310 កែងផ្លូវ 95 | Googlemap 

តំលៃ: $3 ឡើងទៅ

#11 Sapphire Lounge

Sapphire Lounge

Sapphire Lounge

ជាមួយនឹងមុខម្ហូប ជាច្រើន ដែលរង់ចាំអ្នកទាំងអស់គ្នានៅ Sapphire Lounge អូ ហើយនិងភ្លេងលេងផ្ទាល់កំដរអារម្មណ៍ទៀត។ ចាំកាល? :D

ទីតាំង: នៅក្បែរ Jet’s Container | Googlemap 

តំលៃ: $3 ឡើងទៅ

#12 Art’s Container Night Market

Art’s Container Night Market

Art’s Container Night Market

ផ្សាររាត្រីទី2 នៅក្នុងទីក្រុងដែរទាក់ទាញចំនាប់អារម្មណ៍ពីមិត្តយុវវ័យ មិនត្រឹមតែ live band នោះទេ គឺក្នុងនោះលក្ខណះថាអត់ខ្វះអីញុំាតែម្តង :D

ទីតាំង: នៅបឹងកក់ ជិតហាងលក់សំលៀកបំពាក់ Swag Collection | Googlemap 

តំលៃ: $3 ឡើងទៅ

#13 Bottoms Up

Bottoms Up

Bottoms Up

មានកម្មវិធី ជប់លៀងអី កុំភ្លេច Bottoms Up កន្លែងធំទូលាយ ម្ហូបឆ្ងាញ់ និងតន្រ្តីកំដរអាម្មណ៍ទៀត!

ទីតាំង: នៅជិតផ្សារ AEON MALL | Googlemap 

តំលៃ: $4 ឡើងទៅ

#15 Route 57

ROUTE 57

ROUTE 57

Pub ដែរទើបតែបង្ហាញខ្លួនមិនយូរប៉ុន្មាននោះទេ មានអ្វីប្លែក? ចាំទៅសាកជាមួយ FoodBuzz តោះ!

ទីតាំង: ផ្លូវ 57 ផ្ទះលេខ 228 | Googlemap 

តំលៃ: $4 ឡើងទៅ

#16 Rider

Rider

Rider

អ្នកណាចូលចិត្តម៉ូតូធំៗខ្លះ? ខនសេប Pub មួយនេះគឺប្រាកដជាមិនធ្វើអោយខកបំណងនោះទេ!

ទីតាំង៖ ផ្លូវ 155 កែងផ្លូវ 470 ទួលទំពូង | Googlemap 

តំលៃ៖ $3 ឡើងទៅ

#17 Mango Mango

Mango Mango

Mango Mango

Chill ល្ងាចឡើងនៅ Mango Mango ជាមួយអ្នកជិតដិតចុងសបា្តហ៍ ចាំអីទៀត!?

ទីតាំង៖ ផ្លូវកែងទល់មុខនិង Jet’s Container | Googlemap 

តំលៃ៖ $4 ឡើងទៅ

#18 Bopea Pub & Studios

Bopea Pub & Studios

Bopea Pub & Studios

ម្ហូបឆ្ងាញ់ បរិយាកាស ល្អ ចំរៀងស៊ីអារម្មណ៍, ទៅបូព៌ាជាមួយ FoodBuzz តោះ?

ទីតាំង៖ ក្បែរផ្សារ AEON | Googlemap 

តំលៃ៖ $4 ឡើងទៅ

#19 Rokku

Rokku

Rokku

មើលពីក្រៅតូចពិតតែខាងក្នុង មានដល់ទៅ ៦ជាន់ឯនោះ! ស្រាក្រឡុកឆ្ងាញ់ និងម្ហូបបែប Fine Dining ទៀត!

ទីតាំង៖ 507 ផ្លូវព្រះស៊ីសុវតិ្ថ | Googlemap 

តំលៃ៖ $4 ឡើងទៅ

#20 Helen Lounge & Bistro

Helen Lounge & Bistro

Helen Lounge & Bistro

ជាចុងក្រោយ នោះគឺ Helen ដែរទើប តែបើកក្នុងរយៈពេលខ្លីនេះ ដែរមានទីតាំង ធំទូលាយសំរាប់ចត យាន្តយន្ត និង មិនត្រឹមតែប៉ុណ្ណោះ ស្រាក្រឡុក និង ម្ហូបវិញ ក៏ប្លែកៗដែរ !

Helen Lounge & Bistro

Helen Lounge & Bistro

ទីតាំង៖ #28 ផ្លូវ 528 ម្តុំទួលគោក | Googlemap 

តំលៃ៖ $4 ឡើងទៅ

អត្ថបទគួរតែអានបន្ទាប់