[Feature] ទិញនំសែនព្រះខែនៅណា បានទាំងឆ្ងាញ់និងការវិចខ្ចប់ស្អាត?
ថ្ងៃសែនព្រះខែជាថ្ងៃដែលអ្នកទាំងអស់គ្នារង់ចាំមួយឆ្នាំម្ដងដើម្បីញ៉ាំនំព្រះខែឆ្ងាញ់ៗ។ ពេលនោះដែរក៏ជាពេលដែលអ្នកត្រូវសំរេចចិត្តទិញនំសែនព្រះខែ។ តើទិញនំសែនព្រះខែនៅឯណាសម្រាប់សែន ឬ ជូនជាអំណោយ ដើម្បីមើលទៅថ្លៃថ្នូរសមរម្យ?
#1 ហាងនំអប្សរា
បើនិយាយពីសែនព្រះខែរាល់ឆ្នាំ អ្នកគ្រប់គ្នាប្រហែលជាមិនដែលរំលងហាងនំជើងចាស់ដែលមានបទពិសោធន៍នោះទេ។ មិនថាស្នូលអ្វីនោះទេ ង៉ូវយីង ឈូក សណ្ដែក ត្រាវ ហាងនំអប្សរាមានសូម្បីតែស្នូលធុរេន ដូង តែបៃតង សណ្ដែកក្រហម ស្វាយនិងម្នាស់។ លើសពីនេះ ហាងនេះក៏មានលក់ជាប្រអប់នំស្អាតៗដែលផ្ទុកបានដល់ទៅ ៦ រឺ ៨ នំ។

ទីតាំង៖ នៅគ្រប់សាខាហាងនំអប្សរា
តំលៃ៖ 5$-12$
#2 ហាងនំហួរហួរ

ហាងនំហួរហួរនេះមិនចាញ់ហាងដទៃប៉ុន្មានឡើយ។ ប្រអប់នំធានាមួយពេញចិត្ត ជាមួយនឹងជំរើសរសជាតិជាច្រើន។
ទីតាំង៖ ផ្ទះលេខ69 ផ្លូវ310 សងា្កត់បឹងកេងកង2
តំលៃ៖ 6$-30$
#3 TWG
ផឹកតែញ៉ាំនំសែនព្រះខែមានអីមិនល្អ? លោកអ្នកអាចទិញឈុតនំសែនព្រះខែស្នូលឈូកពងទា ១ ជាមួយនឹងតែ Lotus Jade Tea ពិសេសរបស់ TWG រឺក៏ទិញនំជារាយក៏បាន។

ទីតាំង៖ ជាន់ផ្ទាល់ដីអគារVattanac Capital
តំលៃ៖ 12$ សំរាប់នំមួយ 48$ ក្នុងមួយប្រអប់
#4 S&P Simply Delicious
ហាងម្ហូបថៃនេះក៏មានលក់នំសែនព្រះខែដែរ មិនត្រឹមតែរសជាតិឆ្ងាញ់នោះទេ ប្រអប់ខាងក្រៅក៏ស្អាត់ណាស់ដែរ!!! ក្រៅពីស្នូលធម្មតា មានស្នូលពិសេសៗដូចជាក្រេនប៊ែរី តែបៃតង ធុរេន និងល្ង។

ទីតំាង៖ មានសាខានៅលើផ្លូវសម្ដេចប៉ាន និងជាន់ទី2 ផ្សារ Aeon
តំលៃ៖ 3$-6$ក្នុងនំមួយ
#5 InterContinental Hotel

ចុងភៅនៅ InterContinental ក៏មាននំសែនព្រះខែសំរាប់លក់ដែរឆ្នាំនេះ។ នៅទីនេះ ស្នូលក្នុងរបស់នំមានសភាពប្លែកពីហាងដទៃ ព្រោះថាមានស្នូលដូចជា ថ្លើមក្ងាន សាច់ជ្រូក ទឹកដោះគោលាយឈីស រសជាតិថ្នាំចិន និងរសជាតិគែមបួយខ្មៅ។
ទីតាំង៖ ផ្លូវម៉ុនីរ៉េតកែងផ្លូវម៉ៅសេទុង
តំលៃ៖ 68$សំរាប់ជំរើស ៦នំ ឬ ៤នំជាមួយស្រាក្រហមមួយដប។ លក់រាយតំលៃចាប់ពី 10$ដល់ 15$ ក្នុងមួយនំ។
#6 Naga World

នំសែនព្រះខែនៅ Naga មាន ២ ប្រភេទគឺប្រភេទដុតដែលមានស្នូលដូចជា ផ្លែធូរេន ផ្លែស្រកានាគ ស្លឹកតយ និងគ្រាប់ឈូក បន្ថែមជាមួយស្នូលពងទាប្រៃ និង ប្រភេទមួយទៀតគេហៅថា នំព្រិល មានរសជាតិដូចជា Tiramisu និងស្រ្តប័ររី។
ទីតាំង៖ Naga World ជាន់ផ្ទាល់ដី និងជាន់ទីមួយនៅភោជនីយដ្ឋាន Fortune Place។
តំលៃ៖ 10$-14$ ក្នុងមួយនំ និង 32$-36$ ក្នុង៤នំ។
#7 Tous Les Jours
ក្រៅពីដុតនំបារាំងក្ដៅៗ Tous Les Jours ក៏មាននំសែនព្រះខែជាច្រើនរសជាតិជូនលោកអ្នក។ ស្នូលឈូក ស្លឹកតយ គ្រប់មុខ ធុរេន ឬក៏ម៉ាតឆា អ្វីដែលប្លែកនេះគឺរសជាតិ Spicy Beef!

ទីតាំង៖ នៅគ្រប់សាខារបស់ Tous Les Jours
តំលៃ៖ 6$-7$ ក្នុងមួយនំ និង 22$-37$ សំរាប់ប្រអប់ ២ និង ៤ នំ
#8 Sokha Hotel
ឬក៏ញ៉ាំនំសែនព្រះខែរបស់សុខា?

ទីតាំង៖ សណ្ឋាគារសុខាភ្នំពេញជ្រោយចង្វារ
តំលៃ៖ 28$ក្នុងមួយប្រអប់
#9 Black Canyon

Black Canyon ក៏មានលក់នំសែនព្រះខែរបស់ខ្លួនដាក់នៅតាមសាខានានា។ ស្នូលនៅ Black Canyon មាន៤គឺ ធុរ៉េនម៉នថង ពងទា, គ្រាប់ឈូក ពងទា, គ្រាប់ធញ្ញជាតិ និងសណ្ដែកក្រហម តែបៃតង។
ទីតាំង៖ ជាន់ទី ២ ផ្សារ AEON
#10 យីសាង

យីសាងក៏មិនចាញ់ហាងដទៃប៉ុន្មានដែរ យីសាងមានលក់នំសែនព្រះខែដែលមានស្នូលច្រើនប្រភេទដូចជា សណ្ដែកក្រហម ឈូក ធុរេន ដូង តែបៃតង សូកូឡា ល្ង និងសាច់ជ្រូក។
ទីតាំង៖ មានលក់នៅសាខាយីសាងនៅ សណ្ឋាគារអាល់ម៉ុន ចតុមុខ Feeling Home និងPPEZ។ តំលៃ៖ 24$ - 38$ក្នុងមួយប្រអប់
#11 Himawari Hotel
ឆ្នាំនេះគួរតែសាកនំរបស់ Himawari ម្ដងមើល។ Himawari មាននំបីប្រភេទគឺ នំដុត នំព្រិល និងនំបែបទៀជីវ។ ទាំងនោះគឺមានរសជាតិស្នូលដូចគ្នាដែលមាន គ្រាប់ ឈូក សណ្ដែក និងស្លឹកតយ។

ទីតាំង៖ សណ្ឋាគារ Himawari ផ្លូវស៊ីសុវត្ថិ ម្ដុំមាត់ទន្លេ តំលៃ៖ 19$ - 28$ ក្នុងមួយប្រអប់
#12 ភោជនីយដ្ឋានឡៅឌីហ្វាង

ហាងម្ហូបចិនដ៏ល្បីមួយនេះក៏មានជានំសែនព្រះខែសំរាប់លក់ដូចគេដែរ។ ឡៅឌីហ្វាងក្រៅពីស្នូលឈូក ដូង ត្រាវ និងស្លឹកតយ ក៏មានរសជាតិពិសេសផងដែរ។ ទីតាំង៖ នៅលើផ្លូវម៉ៅសេទុង ទល់មុខស្ថានទូតចិន និង មួយទៀតនៅក្បែរស្តុបមុន្នីវង្ស-អូរឬស្សី
តំលៃ៖ 18$-32$
#13 DANCE Bakery
DANCE Bakery មានលក់នំទាំងនេះជាប្រភេទ set។ ក្នុង set និមួយៗអ្នកអាចរើសបានដែលមានរសជាតិដូចជា ឈូក ម្នាស់ ត្រសក់ស្រូវ គ្រប់មុខ និងគៀមបួយ។ តែបើចង់សាកសិន អ្នកក៏អាចទិញរាយបានដែរ។

ទីតាំង៖ បឹងកេងកង CamKo តាខ្មៅ និងVattanac Capital
តំលៃ៖ 20$-40$ ក្នុងមួយ set