ញ៉ាំសាច់អាំងបែបខ្មែរនៅ 7 កន្លែងនេះមិនខុសបំណងទេ

ទោះមានសាច់អាំងច្រើនប្រភេទយ៉ាងណា ក៏យើងនៅតែនឹកឃ្លានសាច់អាំងបែបខ្មែរដែលគេប្រឡាក់គ្រឿង ជាប់ខ្លាញ់ហើយអាំងលើចង្រ្កានហ៊ុយៗដែរ ត្រូវហ្អេ? ជ្រលក់ជាមួយទឹកប្រហុកក៏បាន ទឹកម្រេចក៏បាន គ្រាន់តែអានក៏ស្រក់ទឹកមាត់។ ខាងក្រោមនេះជាហាងសាច់អាំងបែបខ្មែរទាំង 7 ដែល FoodBuzz ជ្រើសរើសមក៖ (មិនតាមលំដាប់លេខរៀង)

 

#1 សាច់គោអាំង ឧត្តមបូទី

សាច់អាំងឧត្តមបូទី
សាច់អាំងឧត្តមបូទី

សាច់គោអាំង ឧត្តមបូទី ជាហាងសាច់អាំងដែលមានឈ្មោះជាង 30ឆ្នាំមកហើយ ដែលមានលក់សាច់គោអាំង ពោះគោទឹកប្រហុក និងមុខម្ហូបជាច្រើនមុខទៀត។ ទីតាំង: ផ្ទះលេខ 40C ផ្លូវ 288 ជាប់នឹងហាងទំនិញ Aeon Mini Supermarkets| Google Map តម្លៃ: ចានតូច=10000៛ / ចានធំ=12000 បើកម៉ោង: 5pm-10pm

#2 សាច់គោអាំងលក់ក្នុងផ្សារបឹងកេងកង

ក្នុងផ្សារបឹងកេងកង

ក្នុងផ្សារបឹងកេងកង

ចំណែកនៅក្នុងផ្សារបឹងកេងកងវិញក៏មានតូបលក់សាច់គោអាំងដ៏ឈ្ងុយឆ្ងាញ់ដែរ។ ប្រិយមិត្ត FoodBuzz ចង់ញ៉ាំអីក៌មាន ដូចជាសាច់គោអាំង បង្កងអាំង កង្កែបអាំង និង ពោះគោទឹកប្រហុកជាដើម។

ទីតាំង: ក្នុងផ្សារបឹងកេងកង ខាងផ្សារម្ហូប តម្លៃ: 1ចាន 10000 - 15000 បើកម៉ោង: 10am-5pm

 

#3 សាច់អាំងផ្លូវភ្លោះអូរឫស្សី

នៅទីនេះក៏មានលក់ម្ហូបច្រើនមុខដែរ ហើយក្នុងនោះមានសាច់គោអាំងជាប់ខ្លាញ់ជ្រលក់ទឹកប្រហុកដែលជាម្ហូបប្រចាំហាង។

សាច់អាំងផ្លូវភ្លោះអូឬស្សី

សាច់អាំងផ្លូវភ្លោះអូឬស្សី

ទីតាំង៖ ផ្លូវលេខ125 ក្បែរផ្លូវភ្លោះអូរឬស្សី| Google Map តម្លៃ: សាច់គោអាំង1ចាន=15000 បើកម៉ោង : 4pm-10pm

 

#4 សុវណ្ណា BBQ

ក្នុងចំណោមម្ហូបជាច្រើននៅសុវណ្ណា សាច់គោអាំងដុំជាម្ហូបប្រចាំហាង ហើយវាស៊ីគ្នាជាមួយទឹកប្រហុក រឺទឹកម្រេចតាមចំណូលចិត្ត។

សុវណ្ណា BBQ

សុវណ្ណា BBQ

ទីតាំង៖ ផ្លូវលេខ 21 ជិតវិមានឯករាជ្យ |Google Map តម្លៃ៖ 3-5$ ក្នុងមួយចាន បើកម៉ោង: 3pm-11pm

 

#5 Shyleaf សាច់អាំងក្បឿង

អស់ពីសាច់អាំងទឹកកាពិ FoodBuzz-ers អាចទៅសាកសាច់អាំងដែលគេដាក់អាំងលើក្បឿងតែម្តង!

Shyleaf សាច់អាំងក្បឿង

Shyleaf សាច់អាំងក្បឿង

ទីតាំង: ផ្ទះលេខ 87 ផ្លូវ143 ជិតសាលាព្រះអង្គអេង ភ្នំពេញ តម្លៃ: 1 ចាន=$3

បើកម៉ោង: 4pm-11pm

 

#6 Mini BBQ សាច់អាំងទឹកកាពិ

ចំណែកសាច់អាំងនេះវិញគឺគេជ្រលក់ជាមួយទឹកកាពិ។ ក្រៅពីសាច់ មានគ្រឿងក្នុង គ្រឿងសមុទ្រធម្មជាតិជាច្រើនមុខស្រស់ៗ ដាក់អាំងក្នុងចង្រ្កានធ្យូងយ៉ាងឈ្ងុយឆ្ងាញ់។ យើងអាចញ៉ាំផ្ទាប់ជាមួយនំបញ្ចុកក៏បាន។ កម្មវិធីពិសេសនោះគឺចាប់ពីម៉ោង2 - 6ល្ងាច មានការបញ្ចុះតម្លៃ 15% ។ ចង់ដឹងថាឆ្ងាញ់ និងប្លែកយ៉ាងម៉េច កុំភ្លេចមកសាក!

Mini BBQ សាច់អាំងទឹកកាពិ

Mini BBQ សាច់អាំងទឹកកាពិ

ទីតាំង៖ ក្រោយសាលាអាស៊ីអឺរ៉ុបថ្មី ផ្លូវលេខ 146 ម្តុំសន្ធរម៉ុក | Google Map តម្លៃ៖ ចាប់ពី 3$+ បើកម៉ោង: 2pm-11pm

 

#7 Veranda BBQ

Veranda BBQ

Veranda BBQ

ហាងសាច់អាំងនេះមានលក់សាច់អាំង គ្រឿងសមុទ្រអាំង និងសាច់ផ្សេងៗជាច្រើនទៀតដែលប្រិយមិត្ត FoodBuzz អាំងបានដោយខ្លួនឯង។ ពិសេសជាងនេះទៅទៀត Veranda BBQ ជាហាងប្រភេទរានហាល បរិយាកាសស្រស់ស្រាយ និងមានខ្យល់បរិសុទ្ធ។

Veranda BBQ

Veranda BBQ

ទីតាំង៖ ផ្លូវលេខ 175 ឈាងស្ថានទូតចិនសង្កាត់ ទួលទំពូង 2 | Google Map តម្លៃ៖ ចាប់ពី 3$+ បើកម៉ោង: 4pm-11pm

អត្ថបទគួរតែអានបន្ទាប់