[Feature] ហាងបាយមាន់ហៃណាំឆ្ងាញ់ៗទាំង 7 កន្លែងដែលអ្នកប្រហែលមិនទាន់សាក
បាយមាន់ហៃណាំមានលក់នៅកន្លែងណាខ្លះទៅ? មានច្រើនកន្លែងណាស់ តែកន្លែងលក់បាយមាន់ហៃណាំឆ្ងាញ់ៗទាំង 7 កន្លែងនេះ អ្នកអាចនឹងប្រហែលមិនទាន់សាកនោះទេ ដូច្នេះបន្ទាប់ពីអានហើយ បើចាប់អារម្មណ៍អាចទៅសាកបាន!
(មិនតាមលំដាប់លេខរៀង)
#1 បាយមាន់ស្រែ
ហាងបាយមាន់ស្រែមានលក់អាហារពេលព្រឹក និងរសៀល ជាពិសេសបាយមាន់ស្រែហៃណាំដែលមានរសជាតិឈ្ងុយឆ្ងាញ់។
ទីតាំង: ផ្ទះលេខ170A ផ្លូវ143 បឹងកេងកង ភ្នំពេញ (ជិតសំអាងការប៉ារ៉ាឌី) | Googlemap
តម្លៃ: 12000៛ សំរាប់បាយមាន់ស្រែហៃណាំ 1 ចាន
បើកម៉ោង: 6ព្រឹក-8យប់
#2 C-frog
ក្រៅពីល្បីបបរខកង្កែបឆ្ងាញ់ C-frog ក៏មានលក់បាយមាន់ហៃណាំដ៏ឈ្ងុយឆ្ងាញ់ដែរ។
ទីតាំង: ផ្លូវ 163 កែងផ្លូវ 330 | Googlemap
តម្លៃ: ប្រហែល$3 សំរាប់បាយមាន់ស្រែហៃណាំ 1 ចាន
បើក 24 ម៉ោង
#3 Hainam Chicken Bros (បាយមាន់ហៃណាមមិត្តសម្លាញ់)
ចំណែកហាងបាយមាន់ដែលទើបតែបើកនេះមានលក់បាយមាន់ហៃណាំ ដែលមានសេវាកម្មដឹកជញ្ជូនដោយឥតគិតថ្លៃរាល់ការកុម្ម៉ង់ចាប់ពី 5 កញ្ចប់ឡើងទៅ។
ទីតាំង: Googlemap
តម្លៃ: $2.50 សំរាប់បាយមាន់ស្រែហៃណាំ 1 កញ្ចប់
លេខទូរស័ព្ទ: 088 988 8836 / 069 877 736
#4 បាយមាន់ហៃណាំសុកហុក
អ្នកណាមិនស្គាល់បាយមាន់ហៃណាំសុកហុក! បាយនៅទីនេះឆ្ងាញ់ហើយ មានទឹកស៊ុបងាំង៉ូវទៀត។
ទីតាំង: ផ្លូវ107 (សុកហុក) បត់ពីថ្មដាចម្ងាយប្រហែល 200 ម
តម្លៃ: 10000៛ សំរាប់បាយមាន់ស្រែហៃណាំ1ចាន
#5 Park Cafe
Park Cafe មានលក់ភេសជ្ជ:គ្រប់ប្រភេទ និងអាហារដែលមិនប្រើប៊ីចេងដោយក្នុងនោះមានបាយមាន់ហៃណាំផងដែរ។
ទីតាំង: គ្រប់សាខា Park Cafe
តម្លៃ: $3.90 សំរាប់បាយមាន់ស្រែហៃណាំ1ចាន
បើកម៉ោង: 6ព្រឹក-8យប់
#6 Kelly Food Delivery
Kelly Food Delivery មានលក់អាហារកុម្ម៉ង់ជាច្រើនដែលមានសេវាកម្មដឹកជញ្ជូនគ្រប់ទីកន្លែងក្នុងទីក្រុងភ្នំពេញដោយឥតគិតថ្លៃចាប់ពី1ប្រអប់ឡើងទៅ។ ចង់ញ៉ាំបាយមាន់ហៃណាំ អាចកុម្ម៉ង់ពីទីនេះបាន!
ទីតាំង: ផ្ទះលេខ284 ផ្លូវ372 ភ្នំពេញ | Googlemap
តម្លៃ: $4 សំរាប់បាយមាន់ស្រែហៃណាំ 1 កញ្ចប់
បើកម៉ោង: 10ព្រឹក - 10យប់
លេខទូរស័ព្ទ: 011 503 044/081 799 983
#7 Boneless Chicken Rice
ចំណុចពិសេសរបស់បាយមាន់នៅទីនេះគឺ សាច់មាន់មាន 2 ជម្រើស ដែលលោកអ្នកអាចកុម្ម៉ង់ញុំាមាន់ស្ងោរក៏បាន មាន់ចៀនក៏មាន ហើយសាច់មាន់មានសភាពទន់ល្មើយ ហើយត្រូវបានដកឆ្អឹងចេញស្រេចស្រួលញុំា ញុំាហើយបំភ្លេចមិនបាន។ អ្វីដែលពិសេសមួយទៀតនោះគឺ សូម្បីតែបាយក៏ត្រូវបានដាំ និង ចំហុយយ៉ាងសម្រិតសម្រាំងផងដែរ ធានាថាឆ្ងាញ់ញុំាហើយចង់ញុំាទៀត។
តម្លៃ៖ ចាប់ពី $2.00 ឡើងទៅ (បាយមាន់ហៃណាំ $3.00)
ទីតាំង៖ នៅពីមុខសាកលវិទ្យាល័យ Build Bright | Googlemap