[Feature] នៅសន្ធរម៉ុកមានអ្វីឆ្ងាញ់ទេ?
ឆ្ងាញ់ទាំងអស់ កុំភ័យ! បន្ទាប់ពីទួលគោក បឹងកេងកង ទួលទំពូង ពេលនេះមកសាកម្ដុំសន្ធរម៉ុកម្ដងមើល។
#1 Swensen’s
ឋានសួគ៌សំរាប់អ្នកចូលចិត្តការ៉េម Sundae។ Swensen’s មានផ្ដល់ជូនការ៉េមដែលមានរសជាតិឆ្ងាញ់ជាមួយនឹងជំរើសច្រើនមុខ។ និយាយពី Topping វិញ ម៉ាអេម នំពុម្ព រឺនំប្រោនី រឺក៏ញ៉ាំការ៉េមបណ្ដែតកូកាក៏បាន។
អាស័យដ្ឋាន៖ ផ្លូវកម្ពុជាក្រោមកែងផ្លូវ២៥៣ សង្កាត់ទឹកល្អក់១ នៅបញ្ឆិតនឹងវិទ្យាល័យសន្ធរម៉ុក
តំលៃ៖ 1.5$ដល់10$
#2 Cold Stone Creamery
Cold Stone មានលក់ការ៉េមជាបែបចិញ្ច្រាំជាមួយនឹងគ្រឿងផ្សំដែលអ្នកជ្រើសរើស។ តែកុំភ្លេចសាករសជាតិប្រចាំហាងផង!
អាស័យដ្ឋាន៖ ផ្ទះលេខ៨៣០ ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ នៅក្រោមសកលវិទ្យាល័យអាស៊ីអឺរ៉ុប
តំលៃ៖ 1.5$ដល់10$
#3 BBQ Chicken
មានដើមកំណើតនៅប្រទេសកូរ៉េខាងត្បូង BBQ Chicken ត្រូវបានគេស្គាល់សំរាប់សាច់មាន់អាំងដែលមានរសជាតិប្លែកគេ។ មិនតែប៉ុណ្ណោះ BBQ Chicken ក៏មានលក់ម្ហូបកូរ៉េជាច្រើនមុខដូចជាសាច់មាន់បំពង និងប៊ីប៊ីមបាប់។
អាស័យដ្ឋាន៖ ផ្លូវកម្ពុជាក្រោមកែងផ្លូវ២៥៣ សង្កាត់ទឹកល្អក់១ នៅបញ្ឈិតនឹងវិទ្យាល័យសន្ធរម៉ុក
តំលៃ៖ 3$ដល់10$
#4 The Pizza Company
នរណាមិនស្គាល់Pizza Company? ភីហ្សាស្តើងរឺក្រាស់ គ្រប់រសជាតិសុទ្ធតែឆ្ងាញ់ តែកុំភ្លេចSpaghetti។ ចំណែកអាហារសំរន់មានតាំងពីស្លាបមាន់អាំង នំបុ័ងខ្ទឹម ដល់ fish stick។
អាស័យដ្ឋាន៖ ផ្លូវកម្ពុជាក្រោមកែងផ្លូវ២៦១ សង្កាត់ទឹកល្អក់១
តំលៃ៖ 3$ដល់25$
#5 Sakura Buffet
បើគិតពីប៊ូហ្វេមួយដែលមានជំរើសច្រើន សាច់អាំងក៏បាន ស៊ុបក៏បាន ជាមួយគុណភាពនឹងតំលៃ គឺមានតែ Sakura នេះឯង។
អាស័យដ្ឋាន៖ ផ្ទះលេខ៨០៤ ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១
តំលៃ៖ 11$ដល់13$
#6 Master Gold Suki Soup
តែបើចង់ញ៉ាំតែស៊ុប Master Gold អាចផ្តល់ឆ្នាំងស៊ុបមួយសំរាប់មនុស្សម្នាក់ជាមួយនឹងជំរើសច្រើនមុខនៃអាហារនិងទឹកជ្រលក់។
អាស័យដ្ឋាន៖ ផ្ទះលេខ៨០៤ ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១
តំលៃ៖ 11$ដល់13$
#7 Big Apple Donuts and Coffee
Big Apple មានលក់ដូណាត់ជាច្រើនប្រភេទជាមួយនឹងរសជាតិផ្អែមឆ្ងាញ់ ម្ស៉ៅនំទន់ល្មើយ។
អាស័យដ្ឋាន៖ ផ្ទះលេខ៧៥៣ ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ ហួសពី KFC ប្រហែល50m
តំលៃ៖ 1$ដល់3$
#8 Brown Coffee and Bakery
ប្រសិនជាអ្នករកកន្លែងដែលមានទាំងភេសជ្ជៈ នំ និងអាហារជាច្រើនមុខ Brown នឹងមិនធ្វើឲ្យអ្នកខកបំណងឡើយ។
អាស័យដ្ឋាន៖ ផ្លូវសហព័ន្ធរុស្សីកែងផ្លូវ២៥៩ សង្កាត់ទឹកល្អក់១ ទល់មុខក្រសួងការងារ
តំលៃ៖ 2$ដល់6$
#9 Gloria Jean’s Coffee
បើនិយាយពីកន្លែងដែលម្នាក់ៗអង្គុយស្ងាត់រៀងខ្លួនវិញ គឺមានតែនៅ Gloria Jean’s នោះទេ។ អានសៀវភៅ ឬធ្វើកិច្ចការ រួចក្រេបរសជាតិកាហ្វេបន្តិចជីវិតមានន័យ។
អាស័យដ្ឋាន៖ ផ្លូវ២៦១ សង្កាត់ទឹកល្អក់១ ផ្លូវចុះពីខ្លោងទ្វា IFL
តំលៃ៖ 3$ដល់5$
#10 Amazon Cafe
សំណប់ចិត្តរបស់អ្នកទាំងអស់គ្នា ក៏មាននៅសន្ធរម៉ុកដែរ។ កន្លែងអង្គុយដល់ទៅ ២ជាន់ ជាមួយនឹងកន្លែងចតយានជំនិះធំទូលាយ។
អាស័យដ្ឋាន៖ ផ្លូវកម្ពុជាក្រោមកែងផ្លូវ២៥៩ សង្កាត់ទឹកល្អក់១ ទល់មុខនឹង Dream World
តំលៃ៖ 11$ដល់13$
#11 Happiness Vegetarian Restaurant
ប្រសិនបើអ្នកចង់ប្តូររសជាតិមកសាកម្ហូបបួស ម្តុំនេះគ្មានកន្លែងណាឆ្ងាញ់ជាងនៅ Happiness នោះទេ។ មីឆា បាយឆា មីស៊ុប សាំងវិច ខគោ Spaghetti មានគ្រប់សព្វ។
អាស័យដ្ឋាន៖ ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ នៅជាប់នឹង Cold Stone
តំលៃ៖ 1$ដល់3$
#12 BreadTalk
ក្រៅពីលក់នំបុ័ងជាច្រើនមុខ BreadTalk ក៏អាចជាកន្លែងអ្នកអង្គុយពិសាកាហ្វេនិងនំផ្សេងៗផងដែរ។
អាស័យដ្ឋាន៖ ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ ទល់មុខ Cold Stone
តំលៃ៖ 1$ដល់3$
#13 Chatime
មានឈ្មោះល្បីរន្ទឺជាច្រើនឆ្នាំ Chatime មានលក់តែគុជបែបតៃវ៉ាន់ និងភេសជ្ជៈជាច្រើនប្រភេទ។
អាស័យដ្ឋាន៖ ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ នៅបញ្ឈិតនឹងសាលា ACE
តំលៃ៖ 1$ដល់3$
#14 Tous Les Jours
នំបុ័ងស្រស់ៗចេញពីឡរភ្លាមៗ បែបអឺរ៉ុបក៏មាន បែបអាស៊ីក៏មាន។ អូ មានបង្អែមទឹកកកឈូសទៅទៀតណោះ។
អាស័យដ្ឋាន៖ ផ្ទះលេខ៧៥១ ផ្លូវកម្ពុជាក្រោមកែងផ្លូវ២៦១ សង្កាត់ទឹកល្អក់១
តំលៃ៖ 1$ដល់20$
#15 Kane Mochi
Mochi ជប៉ុនខ្ចូតៗ គ្រប់ពណ៌គ្រប់រសជាតិ អមជាមួយនឹងការ៉េមច្រើនមុខឲ្យជ្រើស។
អាស័យដ្ឋាន៖ ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ នៅបញ្ឆិតនឹងសាលាACE
តំលៃ៖ 1$ដល់3$
#16 ម្ទេសអាំង
និយាយពីថាឆ្ងាញ់ សាច់អាំងគ្រប់មុខប្រលាក់ទឹកម្ទេសពិសេស សាច់ជ្រូក៣ជាន់ ស្លាបមាន់ ជើងមាន់អាំង (កុំភ្លេចសាក) ក្តាម រឺកង្កែបអាំង ពងមាន់អាំងក៏មាន។
អាស័យដ្ឋាន៖ ផ្លូវលេខ២៥៣ ជិះពីជើងទៅត្បូង ៤ផ្លូវពីវិទ្យាល័យសន្ធរម៉ុក នៅខាងឆ្វេងដៃ
#17 K.E Café and Lounge
ក្រៅពីញ៉ាំកាហ្វេ អ្នកក៏អាចរកមីក្រហមពិសេសដែលជាម្ហូបប្រចាំហាងរបស់ K.E។
អាស័យដ្ឋាន៖ ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ ជាប់នឹងធនាគារកាណាឌីយ៉ា
តំលៃ៖ 2$ដល់5$
#18 Ajisen Ramen
Ajisen មានឈ្មោះរន្ទឺដោយសារតែរ៉ាមេនរសជាតិឆ្ងាញ់របស់ខ្លួន។ តែកុំភ្លេច Ajisen ក៏មានបំរើជូនអាហារសំរន់បែបជប៉ុនផងដែរ។
អាស័យដ្ឋាន៖ ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ ជិះជិតមកដល់ស្ពានអាកាស៧មករា
តំលៃ៖ 3$ដល់7$
#19 Domino’s Pizza
ភីហ្សារស្តើងៗ រសជាតិមកពីអាមេរិក ថែមទាំងមានប្រូម៉ូសិនរៀងរាល់សប្ដាហ៏។
អាស័យដ្ឋាន៖ ផ្លូវសហព័ន្ធរុស្សី កែងនឹងផ្លូវ២៦១ សង្កាត់ទឹកល្អក់១ ទល់មុខខ្លោងទ្វាIFL
តំលៃ៖ 3$ដល់18$
#20 NUK Cafe
ការ៉េមហ៊ុយៗ ធ្វើភ្លាមៗនៅនឹងមុខ ជាមួយនឹងភេសជ្ជៈច្រើនជំរើស និងទេសភាពពីជាន់ទី១មក អស់ទាស់។
អាស័យដ្ឋាន៖ ផ្លូវសហព័ន្ធរុស្សីកែងនឹងផ្លូវ២៦១ សង្កាត់ទឹកល្អក់១ នៅខាងលើ Domino’s Pizza
តំលៃ៖ 3$ដល់5$
#21 Koi Thé
និយាយពី Koi គឺនិយាយពី Macchiato និង Peach Tea តែកុំភ្លេចសាក Matcha Series ណា!
អាស័យដ្ឋាន៖ ផ្ទះលេខ១២០B ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១ ទល់មុខខ្លោងទ្វាIFL
តំលៃ៖ 1.5$ដល់5$
#22 Nompang
ស្ថិតនៅខាងក្នុង Koi IFL ហ្នឹងឯង។ Nompang មានលក់នំបុ័ងដាក់សាច់ជាច្រើនជំរើសដូចជា ស៊ីវម៉ៃ ពងមាន់ សាស៊ីវ និងជំរើសច្រើនទៀត។ FoodBuzz ក៏សូមណែនាំអ្នកឲ្យសាកប្រហិតត្រីរបស់ Nompang ដែលមានពងក្រួចនៅខាងក្នុង។
អាស័យដ្ឋាន៖ ផ្ទះលេខ១២០B ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១ ចូលតាមKoi
តំលៃ៖ 2$ដល់5$
#23 ChobCha
សំរាប់អ្នកចូលចិត្តពិសាតែទឹកដោះគោ ChobCha មិនធ្វើឲ្យខកបំណងនោះទេ។ ក្រៅពីតែ ChobCha ក៏មានលក់ភេសជ្ជៈធ្វើភ្លាមៗ ជាច្រើនមុខក្នុងតំលៃថេរ 4500 រៀល។
អាស័យដ្ឋាន៖ ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១ ទល់មុខខ្លោងទ្វាRUPP
តំលៃ៖ 4500រៀល
#24 Banh Zung
ម្ហូបដែលនិយមជាងគេសំរាប់សិស្ស IFL នោះគឺបាញ់ស៊ុងនេះឯង សាកម្ដងធានាជាប់ចិត្ត។ ហាងនេះក៏មានបំរើជូបអាហារពេលព្រឹកផងដែរ។
អាស័យដ្ឋាន៖ ផ្លូវ២៦១ សង្កាត់ទឹកល្អក់១ ផ្លូវចុះពីខ្លោងទ្វា IFL នៅជាប់ Gloria Jean’s
តំលៃ៖ ៤០០០រៀលដល់៥០០០រៀល
#25 Best Food
Best Food មានលក់អាហារជាច្រើនមុខសំរាប់ពេលល្ងាច ក្នុងនោះមានដូចជាមាន់អាំង គ្រឿងសមុទ្រ ប្រហិត និងស៊ុបផ្សេងៗ។
អាស័យដ្ឋាន៖ ផ្លូវ១២២ សង្កាត់ទឹកល្អក់១ បត់ចូលតាមផ្ទះលក់បាញ់ស្រ៊ុង
តំលៃ៖ 1.5$ដល់5$
#26 ពងមាន់អាំងយុវវ័យ
និយាយពីអាហារសំរន់តាមផ្លូវគ្មាននរណាឈ្នះពងមាន់អាំងយុវវ័យនោះទេ។ ពងមាន់អាំង ស្លាបមាន់អាំង ប្រហិតអាំងរឺបំពង ផ្សិតបំពង មឹកអាំង បុកល្ហុង ទឹកអំពៅ នឹកឃើញក៏ហៀរទឹកមាត់ដែរ។
អាស័យដ្ឋាន៖ ផ្លូវ២៦១ សង្កាត់ទឹកល្អក់១ ផ្លូវចុះពីខ្លោងទ្វា IFL នៅទល់មុខ Gloria Jean’s
តំលៃ៖ ៤០០០រៀលដល់១០០០០រៀល
#27 Volcano Meat Ball
នៅចាំប្រហិតភ្នំភ្លើងទេ? តែនៅ Volcano លោកអ្នកអាចញ៉ាំដល់ទៅប្រហិតការី និង ប្រហិតដុតឈីសទៀតឯណោះ។
អាស័យដ្ឋាន៖ ផ្លូវ១១៨ ក្រោយ Koi IFL សង្កាត់ទឹកល្អក់១ ខ័ណ្ឌទួលគោក
តំលៃ៖ 0.5$ដល់10$
#28 Mojo
មានលក់អាហារ និង កាហ្វេសំរាប់ពេលថ្ងៃ Mojo គឺជាផាប់នៅពេលល្ងាច ជាកន្លែងអ្នកអាចញ៉ាំស្រាក្រទ្បុក សំរាកខួរក្បាល និង ស្តាប់ការប្រគុំតន្រ្តីផ្ទាល់។
អាស័យដ្ឋាន៖ ផ្លូវ១១៨ ក្រោយ Koi IFL សង្កាត់ទឹកល្អក់១ ខ័ណ្ឌទួលគោក
តំលៃ៖ 2$ដល់10$
#29 Vini Garden
ប៊ូហ្វេសាច់អាំងក៏បាន ស៊ុបក៏មាន ឡូយត្រង់ថាបំរើដោយខ្លូនឯង ចាប់ប៉ុណ្ណា អាំងហើយទៅចាប់ទៀត។
អាស័យដ្ឋាន៖ ផ្លូវ១២២ ក្រោយ Park Cafe សង្កាត់ទឹកល្អក់១ ខ័ណ្ឌទួលគោក
តំលៃ៖ 10$ដល់15$
#30 Ochado
Ochado មានលក់តែគុជ និង កាហ្វេព្រមទាំងមានកន្លែងអង្គុយផាសុខភាពសំរាប់អ្នកទិញផងដែរ។
អាស័យដ្ឋាន៖ ផ្លូវ១២២ ក្រោយមន្ទីរពេទ្យអង្គរធំ សង្កាត់ទឹកល្អក់១ ខ័ណ្ឌទួលគោក
តំលៃ៖ 2$ដល់5$
#31 នំបុ័ងនាគព័ន្ធ
មានភាពល្បីល្បាញជាច្រើនឆ្នាំ នំបុ័ងនាគព័ន្ធក៏មានសាខានៅសន្ធរម៉ុកដែរ។ នំបុ័ងស្រួយៗលាបសាច់ចញ្ច្រាំ ប័រ ដាក់ប៉ាតេ និងជ្រក់ល្ហុងច្រុបៗ អូយឆ្ងាញ់។
អាស័យដ្ឋាន៖ ផ្លូវកម្ពុជាក្រោម ហួសស្តុបសន្ធរម៉ុក នៅទល់មុខហាងនំ ABC សង្កាត់ផ្សារដេប៉ូ២ ខ័ណ្ឌទួលគោក
តំលៃ៖ 1$ដល់2$
#32 Le President
Le President មានបំរើជូនម្ហូបចិនសំបូរបែបនៅពេលល្ងាចជាលក្ខណៈគ្រួសារ និងមានលក់អាហារពេលព្រឹក និង ឌីមស៊ាំ។
អាស័យដ្ឋាន៖ ផ្ទះលេខ ៦៨០ ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូ២ ខ័ណ្ឌទួលគោក
តំលៃ៖ 5$ដល់50$
#33 Kobe
ជាភោជនីយដ្ឋានបែបជប៉ុនដែលមានលក់សាច់អាំងបែបជប៉ុននៅនឹងមុខ ជាមួយនឹងម្ហូបជប៉ុនផ្សេងៗ ផងដែរ។
អាស័យដ្ឋាន៖ ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូ២ ខ័ណ្ឌទួលគោក នៅជាមួយ Le President
តំលៃ៖ 5$ដល់50$
#34 Home D’Green
អាហារថៃក្នុងតំលៃសមរម្យនោះ គឺនៅHome D’Green។ បាយឆាកាពិ ផាត់ថៃ ឬតុមយាំ កុំភ្លេច Home D’Green។
អាស័យដ្ឋាន៖ ផ្ទះលេខ ៨០៤ ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ ខ័ណ្ឌទួលគោក
តំលៃ៖ 1$ដល់5$
#35 Hvala Waffle Bar
Hvala ��ានដើមកំណើតមកពីសឹង្ហបូរី និងមានលក់នំពុម្ពជាលក្ខណៈបង្អែមជាច្រើនមុខ។ នំពុម្ពជាមួយការ៉េមក៏មាន ជាមួយផ្លែឈើក៏បាន។
អាស័យដ្ឋាន៖ ផ្ទះលេខ ៧០៧ ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ ខ័ណ្ឌទួលគោក
តំលៃ៖ 1$ដល់7$
#36 Park Café
Park Café មានបំរើជូនអាហារទាំង ៣ ពេលជាមួយនឹងជំរើសច្រើនមុខ រួមនិងគុណភាពទាំងតំលៃ។
អាស័យដ្ឋាន៖ ផ្ទះលេខ ៧០១ ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ ខ័ណ្ឌទួលគោក
តំលៃ៖ 1$ដល់5$
#37 1989 Coffee
ជំរើសសំរាប់ហាងកាហ្វេរបស់អ្នកក៏អាចជាកាហ្វេ 1989 ព្រោះហាងអមជាមួយនឹងរសជាតិ តំលៃ និង ទីធ្លាក៏កាន់តែសមរម្យ។
អាស័យដ្ឋាន៖ ផ្លូវ២៥៩ សង្កាត់ទឹកល្អក់១ ខ័ណ្ឌទួលគោក នៅចំពីក្រោយ Amazon
តំលៃ៖ 2$ដល់5$
#38 ចេកចៀនពិសេស
ចេកចៀនអាចនឹងអាចរកទិញនៅច្រើនកន្លែង តែចេកចៀនពិសេសនេះមានទីតាំងនៅជាប់នឹងហាងនំ ABC តែម្ដង។ ចេកចៀនថ្មីៗ ក្ដៅស្រួយ ចៀនរហូតពីម៉ោងបើកដល់បិទ។
អាស័យដ្ឋាន៖ ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូ២ ខ័ណ្ឌទួលគោក ទល់មុខនំបុ័ងនាគព័ន្ធ
តំលៃ៖ ១០០០រៀល
#39 កំពង់ត្រាំ១
កន្លែងអ៊ូអរ នៅខាងកើតសាលាសន្ធរម៉ុកហ្នឹងឯងគឺគុយទាវកំពង់ត្រាំ។ កំពង់ត្រាំមានលក់អាហារពេលព្រឹកច្រើនមុខដូចជាគុយទាវ បាយ មី និងភេសជ្ជៈ។
អាស័យដ្ឋាន៖ ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូ២ ខ័ណ្ឌទួលគោក ជិះហួសនំបុ័ងនាគព័ន្ធ
តំលៃ៖ ៣០០០រៀលដល់១០០០០រៀល
#40 Uy Kuyteav
កន្លែងមួយទៀតដែលមានលក់គុយទាវពីព្រឹកដល់យប់នោះគឺ Uy Kuyteav។ គុយទាវ មីគាវ ខគោ បាយសាច់ជ្រូក មានមួយចប់។
អាស័យដ្ឋាន៖ ផ្ទះលេខ៨៦០ ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ ទល់មុខធនាគារកាណាឌឺយ៉ា
តំលៃ៖ 3$ដល់7$
#41 Hey Mango
Hey Mango មានលក់បង្អែមច្រើនមុខខុសប្លែកគ្នា ប៉ុន្តែសុទ្ធតែមានរសជាតិផ្លែស្វាយ។ នរណាមិនចូលចិត្តស្វាយនោះ?
អាស័យដ្ឋាន៖ តាមបណ្ដោយផ្លូវកម្ពុជាក្រោម ជិត The Pizza Company សាខាសន្ធរម៉ុក
តំលៃ៖ $1.5 – $4
#42 ផ្ទះគាវ
គាវស្ងោ គាវចំហុយ ស៊ុបគាវ គាវមួយចប់។ និយាយពីស្នូលគាវវិញគឺមានដល់ទៅ ៥ ៦មុខឯណោះ។
អាស័យដ្ឋាន៖ ផ្ទះលេខ62B ផ្លូវ221 ក្រោយ Chillin’ Cafe (តាមបណ្ដោយផ្លូវកម្ពុជាក្រោម ហួសស្តុបដេអិន ប្រហែល 100m)
តំលៃ៖ $2-4$/ចាន (ក្នុងមួយចានទទួលបាន ២០គាវ)
#43 Chillin’ Cafe
ប្រហែលជាហាងកាហ្វេដំបូងដែលមានទីតាំងនៅជាន់ទី១ផងមើលទៅ។ តែកុំភ័យថាកន្លែងតូច លោកអ្នកនៅតែអាចញ៉ាំកាហ្វេនិងអាហារឆ្ងាញ់ៗនៅ ជាន់ទី២ផងដែរ។
អាស័យដ្ឋាន៖ ផ្ទះលេខ395 ផ្លូវកម្ពុជាក្រោម ក្រោយ (តាមបណ្ដោយផ្លូវកម្ពុជាក្រោម ហួសស្តុបដេអិន ប្រហែល 100m)
#44 សាច់ក្រកអាំងកំពង់ចាម
សាច់ក្រកអាំងល្បីមកពីខេត្តកំពង់ចាមដែលទើបនឹងបើកលក់នៅភ្នំពេញ។ មិនសាកមិនដឹងថារសជាតិប្លែកនោះទេ។
ទីតាំង៖ ផ្ទះលេខ62D ផ្លូវលេខ221 សង្កាត់ផ្សារដេប៉ូ III ខណ្ឌទួលគោក ក្រោយ Chillin’ Cafe (បត់ចូល 100 ម៉ែត្រពីស្តុបដេអិន)
តម្លៃ៖ 1500៛ មួយចង្កាក់ / ស៊ុបគោមួយឆ្នាំង 25000៛ – 35000៛
#45 Café Le Conteneur
ហាងកាហ្វេដែលមានស្ទាយគួរអោយចាប់អារម្មណ៍ បូករួមទាំងបរិយាកាសស្អាតៗ គួរឲ្យចង់ថតរូបទៀតផង។
ទីតាំង៖ ផ្លូវ 118 នៅខាងក្រោយសាលាស៊ីតិច