[Feature] ចង់ដឹងថា Bonchon ហាងម្ហូបកូរ៉េមានប៉ុន្មានសាខាហើយនៅភ្នំពេញ?

អ្នកចូលចិត្តម្ហូបបែបកូរ៉េប្រហែលជាធ្លាប់ទៅញ៉ាំអីនៅ Bonchon ហើយមែនអត់? ហើយអ្វីដែលឆ្ងាញ់នៅទីនោះគឺមាន់បំពងហិរៗ បែបកូរ៉េៗ យើងហ្នឹងឯង ហើយចង់ប្រាប់ថា FoodBuzz ក៏ជាហ្វេនផ្កាប់មុននឹងមាន់បំពងដ៏ឆ្ងាញ់នេះដែរ។

Photo: Bonchon Cambodia
Photo: Bonchon Cambodia

មកទល់ពេលនេះ Bonchon មានទាំងអស់ចំនួន 9 សាខាហើយ អញ្ចឹងយើងមើលថានៅទីណាខ្លះ?

#1 សាខាដំបូងនៅ Phnom Penh Centre

ខាងមុខសាលា Build Bright នេះឯង

ខាងមុខសាលា Build Bright នេះឯង

#2 សាខា Bonchon បឹងកេងកង

នៅលើផ្លូវ 306

នៅលើផ្លូវ 306

បឹងកេងកងទាំងមូល ម៉េចនឹងអាចខ្វះ Bonchon បាននោះ! បើខ្លាចរកអត់ឃើញ ចុចនៅទីនេះ

#3  Bonchon ក្នុងផ្សារ Aeon Mall

ជាន់ផ្ទាល់ដី នៅចំណតទ្បានខាងច្រកផ្លូវសុធារស

ជាន់ផ្ទាល់ដី នៅចំណតទ្បានខាងច្រកផ្លូវសុធារស

ទីតាំងមានផាសុកភាព គ្រាន់ថារាងតូចបន្តិច ប្រសិនបើមកគ្នាច្រើន ពិបាករកកន្លែងអង្គុយ

#4 Bonchon មាត់ទន្លេ

ស្រួលរកទេ នៅមុខវាំងតែម្តង

ស្រួលរកទេ នៅមុខវាំងតែម្តង

គិតមើលទៅបានញ៉ាំឆ្ញាញ់ ហើយចេញមកខាងក្រៅបានស្រូបខ្យល់អាកាសនៅមាត់ទន្លេទៀត កប់ម៉ង។

#5 Bonchon សាខា TK Avenue

ដើរផ្សារ មើលកុនហត់ ចូលញ៉ាំអីមួយសិនទៅ

ដើរផ្សារ មើលកុនហត់ ចូលញ៉ាំអីមួយសិនទៅ

ដើរ shopping ប្រេនៗ មើលកុន ហើយកុំភ្លេចឈាងចូលញ៉ាំផងណា។

#6 Bonchon សាខា Aeon Maxvalu Express

ឃ្លានមាន់បំពង!

ឃ្លានមាន់បំពង!

បើមិនបានចូល TK Avenue ទេ ចូលមកញ៉ាំនៅ Aeon Maxvalu ក៏បានដែរ។ រស់ជាតិឆ្ងាញ់ដូចគ្នាគ្រប់សាខាតើ។ បើមិនទាន់ច្បាស់ជាមួយទីតាំង សូមចុចទីនេះ 

#7 Bonchon សាខា Exchange Square ជាន់ទីពីរ

ទើបតែបើកថ្មីៗនេះ

ទើបតែបើកថ្មីៗនេះ

ផ្សារទំនើបទើបបើកមិនបានប៉ុន្មានផង Bonchon ពង្រីកសាខាដល់បាត់។ អញ្ចឹងចូលញ៉ាំនៅហ្នឹង ក៏មិនថ្វីដែរ។

#8 សាខាថ្មីនៅមុខ IFL

ត្រូវប៉ាន់ហើយ

ត្រូវប៉ាន់ហើយ

បើកកាលពីថ្ងៃសុក្រទី 18 នេះឯង ត្រូវប៉ាន់សិស្ស និស្សិតយើងដែលរៀននៅម្តុំហ្នឹងហើយ!

#9 សាខាផ្សារសុវណ្ណា ជាន់ផ្ទាល់ដី

Photo: Bonchon Cambodia

Photo: Bonchon Cambodia

ទីតាំងចុងក្រោយ ដែលនឹងធ្វើការបើកក្នុងពេលឆាប់ៗនេះ!

Chicken Deep Fried!

Chicken Deep Fried!

គ្រាន់តែឃើញរូប FoodBuzz ឃ្លានទៀតហើយ T_T ។

តម្លៃ: 5$ ឡើងទៅ

ម៉ោងបើកៈ 10AM - ពាក់កណ្តាលយប់

អត្ថបទគួរតែអានបន្ទាប់