[Feature] កន្លែងញុំាទាំង 25 នៅបឹងកេងកង - Part I
អ្នកណាមិនស្គាល់ថាបឹងកេងកងជាតំបន់ដែរសប្បូរទៅដោយកន្លែងញុំាអីនោះ!មិនថាជាអាហារសំរន់ រឺ អាហារបែបបរទេស រឺបែបគ្រួសារយ៉ាងណាទេអាចថាបានបឹងកេងកង គឺមិនខ្វះទេ! ច្រើននោះច្រើនតែម្តង! ក្នុងនោះផងដែរ Foodbuzz សូមណែនាំនៅកន្លែង និង ម្ហូបដែលអ្នកអាចញ៉ាំបាននៅបឹងកេងកង!
#1 ក្រយាអង្គរ (Kraya Angkor Restaurant)
ជាហាងដែរមាននូវអាហារបែបប្រពៃណីខ្មែរយើងផ្ទាល់តែម្តង។ មិនថាឡើយម្ហូបនិងភេសជ្ជៈ ដែរមានរសជាតិឆ្ងាញ់នោះទេ ជាពិសេសគឺការដេគ័រខាងក្នុង បែបខ្មែរដែរធ្វើអោយការបរិភោគជាមួយបរិយាកាសល្អប្រណិតកាន់តែប្រសើរ សំរាប់អ្នកចង់ជួបជុំគ្រួសារ។
មិនបាច់ត្រូវរវល់ធ្វើម្ហូបផ្ទាល់ដៃទេព្រោះយូរៗ ញុំាម្តងតើ!
អាស័យដ្ឋាន: 60BEo, ព្រះត្រសក់ផ្អែម ផ្លូវ៦៣។ បើកចាប់ពីម៉ោង 10ព្រឹក – 10យប់
តំលៃ: $3 ឡើងទៅ
ទំនាក់ទំនង: 017 393 982
#2 Tom Yum Kong
គឺជាហាងម្ហូបខ្មែរ និង ថៃដែលមានតំលៃសមរម្យ និង ឆ្ងាញ់ហើយសមល្មមសំរាប់អ្នកចង់រកកន្លែងជួបជុំមិត្តភកិ្ត! ក្នុង menu គឺមានមុខម្ហូបច្រើនណាស់សំរាប់ជ្រើសរើសប៉ុន្តែ ម្ហូបដែរខ្ញុំចូលចិត្តកុម៉្មង់នោះគឺ មីតុងយុំាប្រហិតសាច់គោហិរហិរជាមួយបន្លែត្រកួន និងសណ្តែកបណ្តុះ។
ហើយបើពេលឃ្លានមីស៊ុបម្តងៗគ្មាទៅណាក្រៅពីទីនេះនោះទេ!
អាស័យដ្ឋាន: #10 ផ្លូវ278 បឹងកេងកង ភ្នំពេញ។ បើកចាប់ពីម៉ោង 7ព្រឹក – 10យប់
តំលៃ: $2ឡើងទៅ
ទំនាក់ទំនង: 023 720 234
#3 St. 63
ម្ហូបបរទេសក៏បានម្ហូបខែ្មរក៏បានតែជំនាញជាងគេនោះគឺម្ហូបបរទេសហ្នឹងហ្មង!ពីហាងSt.63 ជា Hostel និងហាងអាហារដែរភាគច្រើនគឺត្រូវបានស្គាល់ដោយភ្ញៀវបរទេស។ ម្ហូបប្រចាំហាងរបស់ពួកគេគឺ សាច់គោខ្មែរចំម្លក ជាមួយទឹកជ្រលក់ម្រេចកំពត សាឡាដ និងនំបុ័ង។
អោយញុំាម្ហួបនេះរាល់ថ្ងៃក៏អត់ថាអីដែរ, ព្រោះភ្លក់ហើយៗឆ្ងាញ់មែនទែនដោយសារតែសាច់គោចំអិនជាលក្ខណះឆ្អិន 50% ហើយទឹកជ្រលក់វិញគឺញុំាជាមួយនំបុ័ងអត់ខុសទេ……
អាស័យដ្ឋាន: ព្រះត្រសក់ផ្អែម ផ្លូវ៦៣។ បើកចាប់ពី 4ល្ងាចតទៅ
តំលៃ: $3ឡើងទៅ
ទំនាក់ទំនង: 015 647 062
#4 Sushi Chef
ត្បិតថាចូលផ្លូវក្នុងបន្តិចមែន តែ Foodbuzz រកទាល់តែឃើញហ្នឹង! សំរាប់អ្នកចូលចិត្តម្ហូបជប៉ុននិងត្រីសាលម៉ុនគឺអត់ខុសទេទៅកន្លែងនេះ។មាន Sushi ប្លែកៗសំរាប់អោយរើសទាំងឆ្អិន និង ឆៅផងដែរ។ ហើយ តំលៃវិញក៏ទទួលយកបានដែរ!
អាស័យដ្ឋាន: #20Eo, ផ្លូវ 306 (ជាប់ Be.K) ។ បើកចាប់ពីម៉ោង 11 ព្រឹក
តំលៃ: $5ឡើងទៅ
ទំនាក់ទំនង: 010 913 913
#5 Genki Sushi
Sushi ទៀតហើយជាមួយនឹងហាងម្ហូបជប៉ុនដ៏ថ្មីស្រឡាងមួយនេះ។ មិនខុសគ្នា និង ហាង Sushi ដ៏ទៃដែរមាន Sushi គ្រប់ប្រភេទនោះទេ ប៉ុន្តែអ្វីដែលពិសេសនោះ គឺថាមិនមែនជាបុគ្គលិកជាអ្នកលើកជូន នោះទេ គឺរទេះភ្លើងហ្នឹងហ្មង ទាំងលឿន ទាំងទំនើប ទាំងប្លែក។
អាស័យដ្ឋាន: #18, ផ្លូវ 310។ បើកចាប់ពីម៉ោង 11AM–10PM
តំលៃ: $2 មួយចានមានពីរSushi
ទំនាក់ទំនង: 023 901 545
#6 Jaru Korean Restaurant
អ្នកចូលចិត្តម្ហូបកូរ៉េគឺត្រូវប៉ាន់តែម្តងពីព្រោះ Jaru មានមុខម្ហូបកូរ៉េជាច្រើនសំរាប់អ្នកទាំងអស់គ្នារើស ដូចជាបាយឆាគីមឈី ស៊ុបត្រីធូណា/សាច់ជ្រូកគីមឈីជាដើម! ជាពិសេសឈុតអាហារថ្ងៃត្រង់ដែរលក់ដាច់ជាងគេគឺ ហៅថា Bossam រឺប្រែថាសាច់ជ្រូកបីជាន់ស្ងោរជាមួយនឹងគ្រឿងទេសកូរ៉េ។ ក្នុងឈុតនោះមានស៊ុបមួយចាន ម្ហូបបន្ទាប់បន្សំជាច្រើនមុខ និងបន្លែសំរាប់ផ្ទាប់ជាមួយសាច់ក្នុងតំលៃ $6.5។
ខានញុំាយូរដែរហើយ ចឹងតោះទៅទាំងអស់គ្នា!
អាស័យដ្ឋាន: #15, ផ្លូវ 282 បឹងកេងកង។ បើកចាប់ពីម៉ោង 11 ព្រឹក – 9:30 យប់
តំលៃ: $5 ឡើង
ទំនាក់ទំនង: 012 450 902
#7 Kyochon 1991
បន្ទាប់ពីបង្ហាញម្ហូបជាលក្ខណះគ្រួសារបែបកូរ៉េ ឥលូវនេះគឺដល់វគ្គសាច់មាន់កូរ៉េម្តង! មានអ្វីប្លែក? Kyochon 1991 ជាប្រេនមកពីប្រទេសកូរ៉េ ដែលជំនាញផ្នែកបំពងសាច់មាន់ស្រួយៗ ក្តៅៗ និងពិសេសឆ្ងាញ់ទៀត! មុខម្ហូបប្រចាំហាងរបស់ពួកគេគឺ Chicken Honey Series!
ហើយ Kyochon ក៏មានជាឈុតអាហារពេលថ្ងៃត្រង់ដែរតំលៃគឺ $5.5។
អាស័យដ្ឋាន: ផ្លូវ51 ជាប់នឹង Domino’s Pizza, បឹងកេងកង1។ បើកចាប់ពីម៉ោង 10 ព្រឹក
តំលៃ: $5ឡើងទៅ
ទំនាក់ទំនង: 093 571 111
#8 Will’s Brunch Café
Will’s Brunch Café ជាហាងកាហ្វេបែបបរទេស មើលខាងក្រៅស្មានតែផ្ទះធម្មតា! មានអីម្ហូបគេមួយមុខៗឡើងដល់ករ! ប្លែកហើយមិនថាអ្នកមិនសូវចូលចិត្តម្ហូបបរទេស ក៏ចង់សាកម្តងម្កាលដែរ! គឺថាឆ្ងាញ់ចឹងម៉ង់!
អាស័យដ្ឋាន: #7 ផ្លូវ306 បឹងកេងកង។ បើកលក់ចាប់ពី 7ព្រឹក
តំលៃ: $3 ឡើងទៅ
ទំនាក់ទំនង: 078 555 000
#9 The Snacks Cambodia
ក្រលេកមកមើលហាង The Snack ដែរជាប្រភេទ Street Food នេះម្តង! ចង់ប្រហិតអាំង ចង់ងាវស្ងោរ ចង់ប្រហិតក្រលុកហិរៗ មានគ្រប់សព្វហ្មង អត់ខ្វះទេ! ហើយបើញុំាហើយមានបង្អែមទៀតគឺ ទឹកកកឈូស 1980s ប្រចាំហាងនេះផ្ទាល់!
ចុងខែក៏ញុំាបាន ដើមក៏ញុំាបានគឺថាតំលៃសមរម្យ!
អាស័យដ្ឋាន: #93CEo, ផ្លូវ 360 (ទល់មុខមហាវិទ្យាល័យប៉ែលធី) បើកចាប់ពីម៉ោង 10:30ព្រឹក
តំលៃ: 4000រៀលឡើងទៅ
ទំនាក់ទំនង: 011 838 010
#10 Le Blance Café
ជាហាងកាហ្វេសំរាប់អ្នកដែលចូលចិត្តភាពស្ងៀមស្ងាត់ និង របៀបលំហែរកាយដោយសារតែមានអាងហែលទឹកនៅខាងក្រោយរួមផ្សំនឹង ម្ហូប និង កាហ្វេដ៏ឆ្ងាញ់។
ទីតាំង: ផ្លូវ 352,ភ្នំពេញ បើកចាប់ពីម៉ោង 6:30AM – 10:30PM
តំលៃ: ចាប់ពី $2.50
ទំនាក់ទំនង: 023 971 971
#11 Les Cocktail
សំរាប់អ្នកចូលចិត្តរកអីញុំាពេលល្ងាចអាចសាកបានជាមួយ Les Cocktail មិនថាតែស្រាក្រឡុកទេ ម្ហូបវិញ ក៏ឆ្ងាញ់ណាស់ដែរ ទាំងម្ហូបខ្មែរ និង ម្ហូបបរទេស គ្រឿងសមុទ្រមានគ្រប់ អត់ចេះខ្វះ ចង់សាកអីក៏បានដែរជាមួយតំលៃសមរម្យ និង គុណភាពដែលទទួលយកបាន។
ទីតាំង: #44 ផ្លូវ 352 ។ បើកចាប់ពីម៉ោង 4PM–12AM
តំលៃ: ចាប់ពី $5ឡើងទៅ
ទំនាក់ទំនង: 081 646 566
#12 ត្បាល់ខ្មែរ
មើលតែឈ្មោះក៏ដឹងដែរថាជាហាងអី្វ! ចង់ញុំាបុកល្ហុង បាយដំណើបស្លាបមាន់អាំង ដែរមានរសជាតិដើម ទៅត្បាល់ខែ្មរអត់ខុសទេ។ ប៉ុន្តែក៏មានមុខម្ហូបជាច្រើនអោយរើសដែរដូចជាយ៉ាហនជាដើម! ឆ្ងាញ់ណាស់ណា!
ទីតាំង:ផ្លូវ 360 ខាងក្រោយវិទ្យាល័យបឹងកេងកង។ បើកចាប់ពីម៉ោង 11 ព្រឹក
តំលៃ: 6000រៀល ឡើងទៅ
ទំនាក់ទនង: 071 444 5555
#13 Green Bowl
ជំនាញលើម្ហូបជប៉ុន និង ជាពិសេសខាង មីUDON តែម្តង!ហើយមុខម្ហូបផ្សេងទៀតដូចជា Pork Cutlet, Gyoza, Beef Suki, ហើយមី UDON បំពងទៀត! ប្លែករហូតហ្មង!
ទីតាំង:ផ្លូវ 352 និង បើកចាប់ពីម៉ោង 9 ព្រឹក
តំលៃ: 5$ ឡើងទៅ
ទំនាក់ទនង: 012 798 207
#14 UY KUYTEAV
ធា្លប់តែទៅដល់ AEON និងសន្ធរម៉ុកញុំា តែឥលូវមិនបាច់ដល់ហ្នឹងទៀតទេ មានហើយតើ នៅផ្លូវ352 បឹងកេងកងយើងហ្នឹង អ្នកអាចភ្លក្សរសជាតិ គុយទាវពិសេស និង ខគោរពិសេស! ទាំងសាច់គោ ប្រហិតសាច់គោគ្រឿងក្នុងអីហ្នឹង!
ឃ្លានបាត់!តោះ!
ទីតាំង: #46, ផ្លូវ 352។ បើកចាប់ពីម៉ោង 6:30 ព្រឹក - 10:30យប់
តំលៃ: $3 ឡើងទៅ
ទំនាក់ទនង: 015 580 258
#15 Piccola Italia Da Luigi Pizzeria
ចង់ញុំា Pizza បែប Classic រសជាតិមកពីអ៊ីតាលីមានគ្រប់ជំរើស ទាំងគ្រប់ទំហំ។ ជាមួយ Piccola ដែរមាន Topping ដូចជា ឈីស, Bacon,ផ្សិត ម្នាស់, ហតដក, ចង់ថែម extra? ក៏បាន។ extraឈីស? យេស, ភ្លីស។
ទីតាំង: M36 ផ្លូវ 308 នៅម្តុំ Bassac Lane ។ បើកចាប់ពីម៉ោង 11:30AM–2PM, 5:30–10PM
តំលៃ: $5 ឡើងទៅ
#16 BizPoint Hotel
មើលពីក្រៅមួយភ្លែតសឹងតែមើលមិនឃើញតែ អោយតែឃ្លាន Foodbuzz ចូលញុំាបានទាំងអស់ អោយតែជួប! Hotel មែនតែមុខម្ហូបវិញទំនងៗណាស់ឆ្ងាញ់ហើយសម និង តំលៃទៀត។
បរទេសក៏មានខ្មែរក៏មាន!
ទីតាំង: #174, ផ្លូវ 370, ចំការមន។ បើក 24ម៉ោង
តំលៃ: $4 ឡើងទៅ
ទំនាក់ទនង: 017 989 895
#17 ហ្វី ឡុង ភី
ហ្វឺសាច់គោ និង ប្រហិត ញុំាព្រឹកក៏បាន ថ្ងៃក៏បាន ហើយបើពេលរសៀលវិញកាន់តែឆ្ងាញ់ បានទាំងរស់ជាតិដើមហើយតំលៃធូរថ្លៃទៀត! បើទឹកជ្រលក់វិញឆ្ងាញ់ជាងនៅប្រទេសដើមទៀតដាក់ម្ទេសនិងបន្លែចូល អេមណាស់!
ទីតាំង: ផ្លូវ 360, ចុះពីអាគារ 42 ជាន់បត់ស្តាំ។ បើកចាប់ពី 8ព្រឹក
តំលៃ: 10000រៀល ក្នុងមួយចាន
#18 បបរវិមានឯករាជ្យ
ចង់ញុំាបបរត្រី បបរសាច់មាន់ គ្រឿងក្នុង ទីនេះមានម៉ាសេតអូហើយចាក្វៃ ទៀតលាយជាមួយម្ទេសហិរហិរ! អត់សូវស្រួលខ្លួនខែភ្លៀងអីអាចញុំាបបរនៅទីនេះបា ទាំងអនាម័យទាំងឆ្ងាញ់។
ទីតាំង: ផ្លូវ 63, #189A ។ បើករៀងរាល់ ថ្ងៃចន្ទ័-ថ្ងៃសៅរ៍ (3ល្ងាច-10យប់) បិទថ្ងៃអាទិត្យ
តំលៃ: 8000រៀល ក្នុងមួយចាន
ទំនាក់ទំនង: 012 810 386
#19 Geylang Lor 9 Porridge (បបរកង្កែប)
ជុំគ្រួសារពួកម៉ាក់យប់ឡើងចំមេឃត្រជាក់ៗហើយបានបបរកង្កែប ទឹកតែអ៊ុនៗ ល្អម៉េចទៅហ្នរ! មិនមានតែប៉ុណ្ណឹងទេ មានទាំងម្ហូបចិនទូទៅដែរតើ។ បើខ្ញុំផ្ទាល់ចូលចិត្តញុំានំប៉ាវបំពងជាមួយទឹកដោះគោខាប់ ព្រោះថាស្រួយខាងក្រៅតែទន់ខាងក្នុង ឆ្ងាញ់ណាស់។
ទីតាំង: ផ្លូវ 63 (កែងផ្លូវ 288) ។ បើកចាប់ពីម៉ោង 4 រសៀល - 11 យប់
តំលៃ:$8 (បបរកង្កែបមួយឆ្នាំង)
#20 Banh Mi & Bros
នំបុ័ងសាច់បែបអាស៊ី កាត់អឺរ៉ុបដែរអាចរកញុំាបាននៅ Banh Mi & Bros មានគ្រឿងផ្សំ ប្រភេទខុសៗគ្នានិងប្លែកៗ រួមជាមួយនឹងសាឡាដ Free មួយចាន រាល់ពេលកុម្មង់នំបុ័ងមួយ!
ទីតាំង: ផ្លូវត្រសក់ផ្អែម (បត់ស្តុប i-Qlick ប្រហែល 150m ខាងស្តាំដៃ) បើកចាប់ពីម៉ោង 10ព្រឹក -10យប់
តំលៃ: $3
#21 Bistrot Langka
ចង់រកកន្លែងស្ងាត់ date ពេលល្ងាច? ប្រហែលជាកន្លែងនេះត្រូវហើយ។ ស្ងាត់ល្អ cocktail ក៏ឆ្ងាញ់ម្ហូបវិញ Standard ហ្មង! លក់ដាច់ជាងគេនោះគឺ Chef’s Beef Tartar ដូចរូបខាងក្រោមចឹង។ ទំនងរឺមិនទំនងឥលូវ?
ទីតាំង: ផ្លូវ 51 (ជិះដល់ Domino’s Pizza បត់ឆ្វេងចូលក្នុងផ្លូវ Patio Hotel)។ បើកចាប់ពីម៉ោង 6យប់-10យប់
តំលៃ: Main Course $11 (អាចញុំាបានពីនាក់)
#22 Kai Fun Eatery
1.50 សឹងទាំងអស់ ប្លែកហើយកន្លែងដុត Pizza គឺនៅក្រៅស្រាប់សំរាប់អោយយើងមើលទៀត! Pizza និង បឺហ្គឺ ប្រហែលជាប៉ុនបាតដៃល្មមញុំាម្នាក់ឯងជាមួយភេសជ្ជៈ។
ទីតាំង: ផ្លូវ 334 (ចុះពី Pedro បត់ស្តាំផ្លូវទី9) បើកចាប់ពីម៉ោង 11 ព្រឹក
តំលៃ: ចាប់ពី $1.50
#23 Deluxe Chicken
ចូលចិត្តសាច់មាន់តែមាន់ខ្លះញុំាបានតែតិចអស់បាត់ចឹងហើយលូវមកសាកនៅនេះវិញ ស្រួយៗក្តៅៗហើយបានសាច់ច្រើនទៀត! ជំរើសរសជាតិក៏មានដែរ ដូចជាហិរនិងរសជាតិដើម។
ទីតាំង: ផ្លូវនរោត្តម (ជិតសាលា PUC) បើកចាប់ពីម៉ោង 9ព្រឹក
តំលៃ: $2 ឡើងទៅ
#24 Sikgeak Korean Restaurant
សាច់អាំងបែបកូរ៉េនៅទីនេះមានគ្រប់មុខដូចជា សាច់បីជាន់ សាច់ជាប់ឆ្អឹងជំនី (ប្រលាក់គ្រឿង) ហើយ ម្ហូបធម្មតាបែបកូរ៉េក៏មានដែរ។
ទីតាំង: ផ្លូវ 63 (ទល់មុខផ្សារថៃហួត) បើកចាប់ពីម៉ោង 11ព្រឹក
តំលៃ: $8ឡើងទៅ
#25 Tummour
ម្ហូបបែបថៃ ហិរហិរ អនាម័យល្អ បិរយាកាស និង តំលៃសមរម្យ ជាមួយនឹង មុខម្ហួបច្រើននៅក្នុង Menuប្រាដកជាមិនខកបំនងទេ ជួបជុំគ្នាម្តងទៅ មានអីមិនល្អ។
ទីតាំង: ផ្លូវ63 (កែងផ្លូវ400) បើកចាប់ពីម៉ោង 11ព្រឹក
តំលៃ: $4ឡើងទៅ
រង់ចាំតាមដានអត្ថបទ Part II បន្តទៀត!