ហាងហ្វើទាំង 6 ដែលរសជាតិហ្វើឆ្ងាញ់មិនចាញ់នៅប្រទេសដើម

ហ្វើជាគុយទាវស៊ុបរបស់ជនជាតិវៀតណាមដែលត្រូវបានគេពេញនិយមទូទាំងពិភពលោក។ នៅភ្នំពេញយើងនេះ ហ្វើមានលក់ស្ទើរតែគ្រប់តំបន់។ ប៉ុន្តែហ្វើនៅហាងណាដែលឆ្ងាញ់ខ្លះ?

ចំណាំ៖ តារាងនៅខាងក្រោមនេះគឺជាហាងហ្វើដែលខ្ញុំចូលចិត្តទៅ។

 

Pho Cali

Pho Cali
Pho Cali

បើកកាលពីឆ្នាំមុនហាងនេះមានដល់ទៅ 3 សាខា និងមានឈ្មោះល្បីដោយសារតែសាច់គោដែលគេប្រើគឺសាច់គោអូស្រ្តាលី។

តម្លៃ: 3.8 – 6$

ទីតាំង: ទួលគោក  ផ្សារថ្មី  បឹងកេងកង

 

Seven Diamond Noodle House

(Photo Courtesy @ Rany Va)

(Photo Courtesy @ Rany Va)

ស្ថិតនៅខាងជើងនៃក្រុងភ្នំពេញហាងនេះមានលក់ស៊ុបជាច្រើនប្រភេទដែលក្នុងនោះក៏មានហ្វើផងដែរ។ ក្នុងតំលៃ 5 ដុល្លារ អ្នកអាចញ៉ាំបានចានតូចល្មមមួយចម្អែត តែបើសិនជាថែមតែ 50 សេនទៀត អ្នកនឹងទទួលបានមួយចានធំដែលស្ទើតែគុណនឹង 2របស់ចានតូច។

តម្លៃ: 4 – 5$

ទីតាំង: កាំកូស៊ីធី | Google Map

Pho Town

Pho Town

Pho Town

ហាងនេះទើបតែនឹងបើកប៉ុន្តែហ្វើរបស់គេមានរសជាតិមិនចាញ់អ្នកមុនៗ។ តម្លៃ: 3.8$ - 5$ ទីតាំង: ជាន់ផ្ទាល់ដីរបស់ Eastland tower, ផ្លូវសម្ដេចប៉ាន | Googlemap

53 Central

53 Central

53 Central

មានឈ្មោះល្បីរន្ទឺមកពីអូស្រ្តាលីនៅ 53 Central អ្នកនឹងអាចញ៉ាំហ្វើនៅក្នុងចានថ្មដុតក្ដៅៗដែលអាចរក្សាកម្ដៅរបស់ហ្វើនោះបាន។ តម្លៃ: 3 – 7$ ទីតាំង: នៅខាងត្បូងផ្សាថ្មី ទល់មុខធនាគារ ABA Bank | Google Map

Magnolia Restaurant

(Photo Courtesy @ Ronara Ros)

(Photo Courtesy @ Ronara Ros)

ហាងចំប៉ាគឺជាហាងចំណាស់មួយនៅក្នុងក្រុងដូចនេះក៏មានន័យថាមានបទពិសោន៍ធ្វើហ្វើយូរឆ្នាំមកហើយ។ តម្លៃ: ប្រហែល 4$ ទីតាំង: ផ្លូវ៥១ នៅពីក្រោយវិទ្យស្ថានជាតិអប់រំ | Google Map

Ngon Restaurant

Ngon Restaurant

Ngon Restaurant

ហ្វើក៏ជាម្ហូបមួយដែលហាងង៉នមានឯកទេសពិសេស។កុំភ្លេចសាកទាំងអស់គ្នាណា! តម្លៃ: 4$ ទីតាំង: មហាវិថីសីហនុ | Google Map 

អត្ថបទគួរតែអានបន្ទាប់