[Feature] ភោជនីយដ្ឋានចិន 5 កន្លែង ដែលអ្នកមិនគួរមើលរំលង
ម្នាក់ៗមានចំណូលចិត្តខុសៗគ្នា អ្នកខ្លះចូលចិត្តម្ហូបបែបខ្មែរ អ្នកខ្លះចូលចិត្តម្ហូបបែបអឺរ៉ុប រីឯអ្នកខ្លះចូលចិត្តម្ហូបចិន តែអ្នកដែលចូលចិត្តម្ហូបចិននៅថ្ងៃនេះ គឺត្រូវប៉ាន់តែម្តង តោះនាំគ្នាមកមើលហាងម្ហូបចិនទាំងប្រាំដែលអ្នកទាំងអស់គ្នាមិនគួរមើលរំលង!
#1 ភោជនីយដ្ឋាន Fu Lu Zu
គ្រាន់តែលឺឈ្មោះ និង រូបភាពក៏ដឹងថាភោជនីយដ្ឋានម្ហូបចិនមួយនេះច្បាស់ជាមិនធម្មតាឡើយ ឃើញហើយគឺដឹងតែឃ្លានតែម្តង តែអ្វីដែលពិសេសនោះគឺ ម្ហូបឌីមសាំរបស់ភោជនីយដ្ឋាន Fu Lu Zu ផ្ដល់ជូននូវឌីមសាំញ៉ាំដោយសេរីពីម៉ោង 10:30 នាទីព្រឹក ដល់ 2:30 នាទីរសៀលក្នុងតម្លៃត្រឹមតែ $19.80++។ ហើយប្រូម៉ូសិននេះគឺសម្រាប់ថ្ងៃចុងសបា្តហ៏ប៉ុណ្ណោះគឺនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។
ទីតាំង៖ ស្ថិតនៅក្នុងសណ្ឋាគារ Sofitel Phnom Penh Phokeethra ដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
#2 ភោជនីយដ្ឋាន Village Roast Duck
សម្រាប់អ្នកដែលចូលចិត្តញ៉ាំទាខ្វៃប៉េកាំង បើបានទៅសាកនៅហាង Village Roast Duck គឺច្បាស់ជាមិនខកបំណងឡើយ ទាំងសាច់ទា ទាំងទឹកជ្រលក់គឹថាឃើញហើយអត់ទ្រាំមិនបានតែម្តង តែក៏មិនមានតែទាប៉េកាំងមួយមុខដែរ គឺមានមុខម្ហូបចិនជាច្រើនមុខទៀតដែលអ្នកទាំងអស់គ្នាគួរតែសាក មិនគួររំលងមួយណាឡើយ។
ទីតាំង៖ អគារ Raintree 299 ផ្លូវ ព្រះអង្គដួង (110) (ក្រោយធនាគារ កាណាឌីយ៉ា)
ចាប់ពីម៉ោង៖ 10ព្រឹក ដល់ម៉ោង 9យប់
តម្លៃ៖ ចាប់ពី 6ដុល្លារឡើងទៅ (បញ្ចុះតម្លៃ 40% សម្រាប់ការទូទាត់តាម Pi Pay)
#3 ភោជនីយដ្ឋាន Yi Sang
មានទៅឆ្ងាយអី នៅជិតបឹងកេងកងយើងនេះហ្នឹង អ្នកណាមិនធ្លាប់លឺ និង ស្គាល់ភោជនីយដ្ឋាន Yi Sang និយាយពីថាមុនម្ហូបមានច្រើនបែបមែនទែន អ្នកមិនទាន់បានទៅសាកទៅអោយហើយទៅ ប្រយ័ត្នស្តាយក្រោយណា!
ទីតាំង៖ ផ្លូវព្រះត្រសក់ផែ្អម (63) សង្កាត់បឹងកេងកេង១ និងសាខាផ្លូវសុធារស ទល់មុខស្ថានទូតរុស្ស៊ី
ម៉ោង៖ 6:30ព្រឹក ដល់ម៉ោង 10:30យប់
តម្លៃ៖ ចាប់ពី 10ដុល្លារឡើងទៅ
#4 ភោជនីយដ្ឋាន Xiang Palace
ស្មានតែនៅឯណាឆ្ងាយ តាមពិតទៅនៅក្នុងសណ្ឋារគារ Intercontinental Hotel យើងសោះ ឃើញមុនម្ហូបភ្លាមស្រក់ទឹកមាត់តែម្តង ចាំអង្កាល់ទៀតតោះទៅទាំងអស់គ្នាជាមួយ FoodBuzz។
ទីតាំង៖ ស្ថិតក្នុងសណ្ឋារគារ Intercontinental Hotel ផ្លូវ 296 មហាវិថីម៉ៅសេទុង (245) ខណ្ឌទួលគោក ភ្នំពេញ
ម៉ោង៖ 11:30 ថ្ងៃត្រង់ ដល់ម៉ោង 10:30 យប់
តម្លៃ៖ ចាប់ពី 10ដុល្លារឡើងទៅ
#5 ភោជនីយដ្ឋាន Red House
នៅសល់កូនពៅមួយទៀតដែលមិនអាចភ្លេចបានគឺភោជនីយដ្ឋាន Red House ដែលពោរពេញទៅដោយម្ហូបចិនជាច្រើនមុខ ដែលធ្វើអោយ FoodBuzz ក៏ទប់ចិត្តមិនបានដែរ។
ទីតាំង៖ No. 13, ផ្លូវសុខហុក (107) , រាជធានីភ្នំពេញ
ម៉ោង៖ 6 ព្រឹក ដល់ម៉ោង 10យប់
តម្លៃ៖ ចាប់ពី 10ដុល្លារឡើងទៅ
មោះចាំអីទៀត ណាត់ក្រុមគ្រួសារ មិត្តភក្តិ ឬ មនុស្សពិសេសមក ទៅស្អែកទាំងអស់គ្នាតែម្តងទៅ៕