[Feature] ហាងនំបុ័ងទាំង 8 ដែលមិនគួររំលង
បើចង់ញ៉ាំនំបុ័ងក្តៅៗ និងនំខេក Pastry ចេញពីឡរាល់ថ្ងៃ កុំភ្លេចទៅហាងទាំង 8 នេះ!
#1 Tous Les Jours
Tous Les Jours មានលក់នំប៉័ង នំខេក និងភេសជ្ជ: គ្រប់ប្រភេទដែលមានកន្លែងអង្គុយស្រួលសំរាប់អង្គុយលេង ឫពិភាក្សាការងារ។ នំប៉័ងនៅទីនេះមានច្រើនប្រភេទណាស់ រួមមាននំបុ័ងស្នូលទំពាំងបាយជូរក្រៀមនិង Walnut នំ Croissant នំកងរសជាតិសូកូឡា និង Almond ជាដើម។

ទីតាំង: គ្រប់សាខា Tous Les Jours
តម្លៃ: 2500៛ ឡើងទៅ
បើកម៉ោង: 7ព្រឹក-10យប់
#2 Bagel & Bakery Sancha
ចំនែកនៅហាងនេះវិញមានលក់នំប៉័ងបែបជប៉ុនដែលមានជំរើសជាច្រើនឲ្រជ្រើសរើសដូចជា Dorayaki នំបុ័ងស្នូលការី នំបុ័ងស្នូលមី Cheesecake និងនំដទៃទៀតជាច្រើន។


ទីតាំង: #24 ផ្លូវលេខ294 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ | Google Map
តម្លៃ: $0.5 ឡើងទៅ
បើកម៉ោង: 7ព្រឹក-4:30ល្ងាច
#3 Joma
នៅ Joma មានលក់នំជាច្រើនដូចជា នំដូណាត់ នំ Croissant នំ Pie រសជាតិផ្លែប៉ោម នំខេកជាដើម។ ក្រៅពីនេះ Joma មានកាហ្វេ និងអាហារពេលព្រឹកដ៏សំបូរបែបតាមបែប តិចសាស អ៊ីតាលី និងញូយ៉ក។


ទីតាំង:- បឹងកេងកង1 (កែងផ្លូវនរោត្តម និងផ្លូវ294) |Google Map
-ទួលគោក (កែងផ្លូវ337 និងផ្លូវ528) |Google Map
-ទួលទំពូង (កែងផ្លូវ456 និងផ្លូវ155) |Google Map
- Pi Pay Tower ជាន់ទី8
តម្លៃ:ប្រហែល$1.5 ឡើងទៅ
បើកម៉ោង: 7ព្រឹក-9យប់
#4 Crumbs Bakery
Crumbs Bakery ជាប្រភេទហាងនំដែលធ្វើនំលក្ខណ: Homemade មានដូចជា Cupcake Cookies Brownie Cheesecake និងនំខេកជាដើម។


ទីតាំង: ផ្លូវ123 កែងផ្លូវ460 ទួលទំពូង ភ្នំពេញ |Google Map
តម្លៃ: ប្រហែល$1.5ឡើងទៅ
បើកម៉ោង: 11:30ថ្ងៃត្រង់-7យប់
#5 BreadTalk
ចំណែកឯ BreadTalk វិញ មានក៏មានលក់នំបុ័ងច្រើនដែរដែលដុតថ្មីៗជារៀងរាល់ថ្ងៃ។

ទីតាំង: សាខាស្ទឹងមានជ័យ សាខាកម្ពុជាក្រោម សាខាTK Avenue សាខាម៉ៅសេទុង សាខា Maline និងសាខាបឹងកេងកង
តម្លៃ: ប្រហែល$1ឡើងទៅ
បើកម៉ោង: 6:30ព្រឹក-9យប់
#6 Dance Bakery
នៅDance Bakeryមានលក់នំ Croissant សាំងវិច Brownie ដូណាត់ និង Cheesecake ជាដើម។

ទីតាំង: សាខាបឹងកេងកង ផ្ទះលេខ217 ផ្លូវលេខ51(ប៉ាស្ទ័រ) កែងផ្លូវ306
សាខាទួលគោក SM-A-101, Camko City R1
សាខាអគារវឌ្ឍន: ជាន់ក្រោមដីទី1
សាខាតាខ្មៅ
តម្លៃ: ប្រហែល$1 ឡើងទៅ
បើកម៉ោង: 6:30ព្រឹក-9យប់
#7 Eric Kayser
ចង់ញ៉ាំនំ Danish និងនំផ្សេងៗទៀតដែលដុតថ្មីៗ កុំភ្លេចទៅសាកនៅ Eric Kayser!

ទីតាំង: សាខាÆon Mall - សាខាបឹងកេងកង1- សាខានរោត្តម - សាខាមាត់ទន្លេ- សាខាព្រះបរមរាជវាំង- សាខាទួលទំពូង- សាខាExchange Square -សាខាVattanac Capital Mall
តម្លៃ: ប្រហែល$2ឡើងទៅ
បើកម៉ោង: 8ព្រឹក-9យប់
#8 The Blue Pumpkin
The Blue Pumpkin មានលក់នំដែលទើបធ្វើថ្មីៗ ការ៉េម ភេសជ្ជ: និង អាហារពេលព្រឹកបែបបរទេសទៀតផង។

ទីតាំង: គ្រប់សាខាThe Blue Pumpkin (ភ្នំពេញ និងសៀមរាប)
តម្លៃ: ប្រហែល$2ឡើងទៅ
បើកម៉ោង: 6ព្រឹក-11យប់