[Feature] 7 កន្លែងដែលមានដំឡូងបារាំងបំពងឆ្ងាញ់ជាងគេ
អាហារសម្រន់ដែលឆ្ងាញ់ហើយមានតម្លៃធូរថ្លៃនោះ គឺដំឡូងបារាំងបំពង។ អ្នកណាក៏ចូលចិត្តវាដែរ ត្រូវអត់?
ឃ្លាន? ដំឡូងបារាំងជួយបាន។
សប្បាយចិត្ត? ដំឡូងបារាំងជួយបាន។
សេដ? ដំឡូងបារាំងជួយបាន។
នេះគឺជាហាងទាំង 7 ដែលមានដំឡូងបារាំងឆ្ងាញ់ ហើយមានតម្លៃសមរម្យ។
(មិនតាមលំដាប់នៃលេខរៀងទេ)
#1 Lucky Burger
សម្រាប់អ្នកដែលចូលចិត្តដំឡូងបារាំងធម្មតាជ្រលក់ជាមួយទឹកប៉េងប៉ោះ គឺអាចរកបាននៅ Lucky Burger នេះឯង។

តម្លៃ៖ $1 - $2
ទីតាំង៖ ផ្សារទំនើបស៊ីធីម៉ល, ផ្សារទំនើបសុវណ្ណា, TK Avenue, កោះពេជ្រ
#2 Potato Corner
ហាងមួយទើបតែបើកថ្មីនៅផ្សារទំនើបអ៊ីអនទេ តែយើងឃើញថាហាងនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យផងដែរ ព្រោះដោយសារសំបូរទៅដោយដំឡួងបារាំងឆ្ងាញ់ៗ ថែមទាំងមានរសជាតិច្រើន ហើយប្លែកៗនោះអី។

តម្លៃ៖ $2 - $3.8
ទីតាំង៖ ផ្សារទំនើបអ៊ីអន
#3 Mike’s Burger House
ដំឡូងបារាំង Animal Fries នៅហាងនេះមានលាយផ្សាំជាមួយខ្ទឹមបារាំងអាំង ឈីសជាច្រើនប្រភេទ និងម្ទេសដែលធ្វើឲ្យមានរសជាតិឆ្ងាញ់ដូចឋានសួគ៌អញ្ចឹង។

តម្លៃ៖ $1.5 - $4
ទីតាំង៖ មហាវិថីសហព័ន្ធរុស្សី ក្បែរផ្លូវចូលវត្តនាគវន្ត (Google Map), មហាវិថីអង្គរ កាមកូស៊ីធី (Google Map), Block 11
#4 Fatboy’s The Burger Bar
ជាមួយតម្លៃចាប់ពី $4 ដំឡួងបារាំងនៅហាងនេះធានាថានឹងធ្វើឲ្យអ្នកហូរទឹកមាត់ជាមិនខាន ជាពិសេសគឺ Disco Fries និង Bacon and Cheese Fries។

តម្លៃ៖ $4
ទីតាំង៖ ជាន់ផ្ទាល់ដី ផ្សារទំនើបអ៊ីអន និង ផ្លូវ ៥៧ សង្កាត់បឹងកេងកង១ (Google map)
#5 Carl’s Jr.
Chilli Cheese Fries នៅហាងនេះដឹងតែធ្វើឲ្យអ្នកភ្លេចពី gym ហ្មង។

តម្លៃ៖ $1.5 - $4
ទីតាំង៖ កាច់ជ្រុងផ្លូវ ៣១០ និង ផ្លូវប៉ាស្ទ័រ សង្កាត់បឹងកេងកង១ (Google Map)
#6 myBurgerLab
ល្បីជាមួយប៊ឺហ្គឺខ្មៅ ហាងនេះក៏មានដំឡូងបារាំងឆ្ងាញ់ដែរ ហើយមានតម្លៃសមរម្យទៀតផង។

តម្លៃ៖ $1.25
ទីតាំង៖ មហាវិថីព្រះនរោត្តម សង្កាត់បឹងកេងកង១ (Google Map) និងខាងក្នុង TK Avenue
#7 Burger King
ឲ្យតែពេលមកញ្ញុំានៅទីនេះម្តងៗ មិនភ្លេចទេដឹងតែកុម្ម៉ង់ដំឡូងបារាំងក្តៅៗរហូត។

តម្លៃ៖ $1.80
ទីតាំង៖ កាច់ជ្រុងផ្លូវ ៣១០និងផ្លូវប៉ាស្ទ័រ សង្កាត់បឹងកេងកង១ (Google Map) និង ជាន់ទី ២ ផ្សារទំនើបអ៊ីអន