[Feature] 24 កន្លែង សម្រាប់អ្នករកអីញ៉ាំនៅតំបន់ទួលគោក

#1 Dim Sum Emperor

ទោះជាមានឈ្មោះតែឌីមស៊ាំ ប៉ុន្តែ Dim Sum Emperor មានលក់ម្ហូបចិនជាច្រើនមុខដែលលោកអ្នកអាចញ៉ាំជាអាហារទ្រាប់ពោះរឺជាអាហារមួយពេល។ ក្រៅពីស៊ីវម៉ៃ ហាកាវ Dim Sum Emperor មានលក់ជើងមាន់ចំហុយសៀង គុយទាវកាត់ ជ្រូកខ្វៃ មាន់ខ្វៃ ទាខ្វៃ និងម្ហូបចិនជាច្រើនបែបច្រើនយ៉ាង។

(Photo @ Dim Sum Emperor)
(Photo @ Dim Sum Emperor)

អាស័យដ្ឋាន៖ នៅក្នុង TK Avenue និងនៅក្រោយសាលាមត្តេយ្យ Zaman

តំលៃ៖ ពី1.5$ ដល់ 15$

#2 Sashimi Sushi

ប្រសិនបើអ្នកចូលចិត្តម្ហូបជប៉ុន Sashimi ប្រហែលជាកន្លែងសំណប់ចិត្តអ្នកដោយសារតែ Sashimi ផ្តល់ជូនអាហារជប៉ុនច្រើនប្រភេទដូចជាសាច់ត្រីឆៅ ស៊ូស៊ី សាច់ចង្កាក់អាំងជាមួយបាយ និងរ៉ាមេន។

(Photo @ Sashimi Sushi)

(Photo @ Sashimi Sushi)

អាស័យដ្ឋាន៖ ផ្ទះលេខ៥៥ ផ្លូវ៥៦៦ សង្កាត់បឹងកក់២ ខ័ណ្ឌទួលគោក

តំលៃ៖ ពី 2$ ដល់ 15$

#3 Ocean Prime Steak House

Ocean Prime ជាកន្លែងដែលអ្នកប្រាថ្នាសាច់ស្តេកនិងគ្រឿងសមុទ្រស្រស់ៗនាំចូលពីអាមេរិក។ ក្រៅពីនេះលោកអ្នកក៏អាចញ៉ាំក្ដាមយក្សដែលមានប្រភពនៅអាឡាស្កាផងដែរ។

(Photo @ Ocean Prime)

(Photo @ Ocean Prime)

អាស័យដ្ឋាន៖ ផ្ទះលេខ៧៤ ផ្លូវ៥៩២ ទល់មុខវិទ្យាល័យឥទ្រ្ទទេវី តំលៃ៖ ពី10$ ដល់ 150$

#4 Kami Sushi and BBQ

សំរាប់អ្នកចង់ញ៉ាំទាំងស៊ូស៊ីនិងសាច់អាំងជប៉ុននោះ Kami ជាកន្លែងដែលផ្ដល់នូវម្ហូបស្រស់ៗ និងតំលៃសមរម្យ។ មិនត្រឹមតែសាច់អាំង Kami ក៏មានគ្រឿងសមុទ្រសំរាប់អាំងផងដែរ។

(Photo @ Kami Sushi & BBQ)

(Photo @ Kami Sushi & BBQ)

អាស័យដ្ឋាន៖ ផ្ទះលេខ២៣ ផ្លូវ៣១៥ សង្កាត់បឹងកក់២ ទល់មុខមជ្ឈមណ្ឌលទួលគោក

តំលៃ៖ 2.5$ ដល់ 20$

#5 J8

J8 ជាអាស័យដ្ឋានកូរ៉េដែលមាននៅជាង១៤ប្រទេសនៅអាស៊ី។ នៅ J8 លោកអ្នកអាចញ៉ាំម្ហូបកូរ៉េរសជាតិដើមពិតៗដោយមិនមានការលាយទ្បំជាមួយរសជាតិអ្នកក្នុងតំបន់។ ញ៉ាំប៊ុលបូហ្គី ឬ ប៊ីប៊ីមបាប់ កុំភ្លេចJ8!

(Photo @ PPP)

(Photo @ Phnom Penh Post)

អាស័យដ្ឋាន៖ ផ្ទះលេខ46A ផ្លូវ៣១៣ សង្កាត់បឹងកក់២ នៅក្រោយភោជនីយដ្ធានOne More

តំលៃ៖  6$ដល់40$

#6 Brown Roastery and Eatery

កន្លែងដែលលោកអ្នកនិយមញ៉ាំកាហ្វេនោះក៏មានលក់អាហារជាច្រើនមុខដែរ។ Brown Roastery មានម្ហូបជាច្រើនប្រភេទដូចជាបែបអាស៊ី អឺរ៉ុប និងអាមេរិច។

(Photo @ Brown Roastery)

(Photo @ Brown Roastery)

អាស័យដ្ឋាន៖ ផ្ទះលេខ២២ ២៣ ផ្លូវ៣១៥ សង្កាត់បឹងកក់១

តំលៃ៖ 2$ ដល់ 7$

#7 Silla Korean Restaurant

សំរាប់អ្នកស្នេហាសាច់អាំងកូរ៉េ Silla មានលក់សាច់អាំងសំរាប់ពេលថ្ងៃត្រង់ និងពេលល្ងាច។ ក្រៅពីនេះ Silla មានលក់អាហារពេលព្រឹកដូចជាគុយទាវ  បាយឆា មីឆា។

(Photo @ Silla)

(Photo @ Silla)

អាស័យដ្ឋាន៖ ផ្ទះលេខ៣៤ ផ្លូវ៣៣៧ សង្កាត់បឹងកក់១

តំលៃ៖ 3$ដល់10$

#8 The Shop

The Shop ជាហាងបែបអឺរ៉ុបដែលអ្នកអាចពិសារអាហារសឹងតែគ្រប់ប្រភេទបែបអឺរ៉ុប។ មិនថាជា នំ នំប៉័ុង ភីហ្សា ស្បេកហ្គាទី សាទ្បាដ រឺខេក។

(Photo @ The Shop)

(Photo @ The Shop)

អាស័យដ្ឋាន៖ ផ្ទះលេខ៣៨ ផ្លូវ៣៣៧ សង្កាត់បឹងកក់១

តំលៃ៖ 2$ដល់10$

#9 Pho Cali

ប្រសិនបើអ្នកចូលចិត្តហ្វឺ Pho Cali ជាកន្លែងដែលអ្នកគួរតែស្គាល់។ Pho Cali ផ្ដល់ជូនហ្វឺបែបកាលីហ្វ័រញ៉ា ដែលមានរសជាតិមិនដូចហ្វឺដ៏ទៃ ជាមួយនិងសាច់គោអូស្រ្តាលី ប្រហិតធំៗ និងបន្លែស្រស់ៗ។

(Photo @ Pho Cali)

(Photo @ Pho Cali)

អាស័យដ្ឋាន៖ ផ្ទះលេខ63 ផ្លូវ315 សង្កាត់បឹងកក់2

តំលៃ៖ 2$ដល់8$

#10 Joma Bakery Café TK

Joma មានទីតាំងនៅច្រើនកន្លែងក្នុងអាស៊ីអាគ្នេយ៏ ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ Joma មានលក់ម្ហូបបែបអឺរ៉ុបនិងភេសជ្ជៈជាច្រើនប្រភេទ។

(Photo @ Joma)

(Photo @ Joma)

អាស័យដ្ឋាន៖ កែងផ្លូវ៥២៨ និង ផ្លូវ៣៣៧ សង្កាត់បឹងកក់១

តំលៃ៖ 1.5$ ដល់ 5$

#11 Java

ប្រសិនបើអ្នកចូលចិត្តសិល្បៈ បរិយាកាសស្ងប់ស្ងាត់ និង មានទីធ្លាទូលាយនោះ Java ប្រហែលជាកន្លែងដែលអ្នកនឹងជាប់ចិត្តជាមួយ។ នៅ Java អ្នកអាចញ៉ាំម្ហូបជាលក្ខណៈសាឡាដ សាំងវិច បឺហ្គឺ និងផាស្តារ។

(Photo @ Java)

(Photo @ Java)

អាស័យដ្ឋាន៖ ផ្ទះលេខ20A ផ្លូវ337 សង្កាត់បឹងកក់១

តំលៃ៖ 2$ដល់8$

#12 Doi Chaang

មានដើមកំណើតនៅប្រទេសថៃ Doi Chhang ជាហាងកាហ្វេដែលមានភាពស្ងប់ស្ងាត់ល្អ បុគ្គលិករួសរាយ ដែលមានលក់ជូននូវម្ហូបនិងភេសជ្ជៈជាច្រើនមុខជាមួយនិងអ៊ីនធើណេតល្បឿនលឿន។

(Photo @ Doi Chang)

(Photo @ Doi Chaang)

អាស័យដ្ឋាន៖ ផ្ទះលេខ35 ផ្លូវ337 សង្កាត់បឹងកក់១

តំលៃ៖ 2$ដល់7$

#13 One More Restaurant

One More មានឈ្មោះល្បីល្បាញជាច្រើនឆ្នាំមកហើយដែលជាភោជនីយដ្ឋានដែលផ្តល់ជូននូវម្ហូបខ្មែរដែលមានគុណភាព តាំងពីអាហារពេលព្រឺករហូត ដល់អាហារពេលល្ងាច។

(Photo @ One More)

(Photo @ One More)

អាស័យដ្ឋាន៖ ផ្ទះលេខ37 ផ្លូវ315 សង្កាត់បឹងកក់១

តំលៃ៖ 4$ដល់10$

#14 Block 11

បើនិយាយពី Block 11 អ្នកប្រហែលជាស្គាល់តែ Koi Thé TK ទេដឹង? តែកុំទាន់ នៅមុខហ្នឹងមានលក់អាហារជាច្រើនបែបដូចជា នំប៉ាវធ្យូង មីតុងយ៉ាំ និងប្រហិតអាំងជាដើម។

(Photo @ Block 11)

(Photo @ Block 11)

អាស័យដ្ឋាន៖ ផ្ទះលេខ11 ផ្លូវ315 សង្កាត់បឹងកក់១

តំលៃ៖ 1$ដល់3$

#15 Bonchon

សំរាប់អ្នកចូលចិត្តសាច់មាន់បំពងបែបកូរ៉េ សួរថានរណាមិនចូលចិត្តBonchonនោះ? តែកុំភ្លេចថា Bonchon ក៏មានសាខានៅ TK Avenue ដែរណា។ សាច់មាន់បំពងស្រួយៗ ប៊ីប៊ីមបាប់ និងអាហារកូរ៉េល្បីៗជាច្រើនទៀត។

(Photo @ Bonchon)

(Photo @ Bonchon)

អាស័យដ្ឋាន៖ នៅក្នុងផ្សារTK Avenue

តំលៃ៖  2$ដល់10$

#16 Metro Azura

បើនិយាយពីផាប់រឺបារវិញ Metro Azura លក់ជាស្រាបៀរ និង ស្រាក្រឡុកជាច្រើនបែបច្រើនយ៉ាង។ លើសពីនេះ Metro Azura ក៏មានលក់ម្ហូបបែបបរទេសជាច្រើនប្រភេទ អមជាមួយនឹង បរិយាកាស រាត្រីភ្លើងពណ៏ដ៏ស្រស់ស្អាត។

(Photo @ Metro Azura)

(Photo @ Metro Azura)

អាស័យដ្ឋាន៖ នៅក្នុងផ្សារTK Avenue

តំលៃ៖  4$ ដល់ 20$

#17 Laor Foods

Laor Foods មានលក់អាហារជាច្រើនមុខដូចជា មីហឹរកូរ៉េ នំហុយៗ និងជាពិសេសគួយចាប់ដែលមានឈ្មោះល្បីនៅប្រទេសថៃ។ គួយចាប់ជាប្រភេទស៊ុបដែលមានសាច់ជ្រូកបីជាន់បំពងនិង គ្រឿងក្នុងជ្រូក។

(Photo @ Pj Patrick)

(Photo @ Pj Patrick)

អាស័យដ្ឋាន៖ ទល់មុខផ្សារTK Avenue

តំលៃ៖  ប្រហែល2.5$

#18 បាញ់ឆែវទួលគោក

នរណាមិនស្គាល់? តែមិនមែនមានលក់តែបាញ់ឆែវទេ។ នំគ្រក់ គួង ចាយ៉រ ខគោ ការី សាច់ជ្រនួច សាច់គោអាំង បបរ និងបង្អែមជាច្រើនមុខទៀត ដែលមានទាំងរសជាតិ ទាំងអនាម័យ។

(Photo @ Iwin 777)

(Photo @ Iwin 777)

អាស័យដ្ឋាន៖ ផ្ទះលេខ27c ផ្លូវលេខ287 ក្រោយសាលាAISសាខាទួលគោក

តំលៃ៖ 0.25$ ដល់2.5$

#19 នំបុ័ងជ្រូកខ្វៃ

នំបុ័ងស្រួយៗ ដាក់ជាមួយសាច់ខ្វៃបំពងក៏បាន សាស៊ីវក៏បាន សាច់ផាកទ្បូវក៏បាន។ លាបជាមួយប័រពងមាន់ និងជ្រក់ល្ហុងត្រជាក់ៗ។

(Photo @ សគន្ធ សុធារិទ្ធឹ ឈាមកំសត់)

(Photo @ សគន្ធ សុធារិទ្ធឹឈាមកំសត់)

អាស័យដ្ឋាន៖ ផ្លូវលេខ៥៦៦ ទល់មុខរបងសាលាបឋមសិក្សាទួលគោក

តំលៃ៖ 2$

#20 បងថា មីញាំ

មីញាំជូរៗ ហឹរៗ ញ៉ាំបណ្ដើរហូរញើសបណ្ដើរ។ បងថា ក៏មានលក់មីសួរញាំ នំបញ្ចុកញាំ និងភេសជ្ជៈក្រទ្បុកកជាច្រើនរសជាតិ។

(Photo @ Bong Tha)

(Photo @ Bong Tha)

អាស័យដ្ឋាន៖ ផ្ទះលេខ53c ផ្លូវលេខ592 សង្កាត់បឹងកក់២ ជិតផ្សារមាន់អាំង

តំលៃ៖ 1$ដល់2.5$

#21 Samba Elite

និយាយពីសាច់អាំងប្រេស៊ីលប្រហែលជាមានតែហាងមួយនេះទេមើលទៅ។ ក្នុងលក្ខណៈជាអាហារប៊ុហ្វេ ក្នុងនោះលោកអ្នកអាចញ៉ាំបានទាំងសាច់អាំង អាហារសំរន់ និងបង្អែម។

brazilianfood

Credit: Samba Brazilian Steakhouse Cambodia

អាស័យដ្ឋាន៖ ផ្ទះលេខ87 ផ្លូវ315 សង្កាត់បឹងកក់១

តំលៃ៖ $9.99 (សម្រាប់ថ្ងៃត្រង់ ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ) $30+ សម្រាប់ពេលល្ងាច

#22 Sunny Coco

ទឹកសណ្ដែក និង តៅហ៊ូសរីរាង្គគ្មានជាតិគីមី ជួយដល់សុខភាព និង សម្រន់!

(Photo @ Sunny Coco)

(Photo @ Sunny Coco)

អាស័យដ្ឋាន៖ ផ្ទះលេខ1 ផ្លូវ315 សង្កាត់បឹងកក់១ ទល់មុខTK Avenue

តំលៃ៖  2$ ដល់ 5$

#23 Geylang Lor 9

Geylang មានលក់បបរខរកង្កែបបែបសាំងហ្កាពួរដ៏ល្បី។ ក្រៅពីម្ហូបពិសេសនេះ Geylang ក៏មានបំរើជូនម្ហូបចិនជាច្រើនមុខផងដែរ។

cac-mon-cay-viet-nam-mytour-12

អាស័យដ្ឋាន៖ ផ្លូវ516 សង្កាត់បឹងកក់១ ទល់មុខTK Avenue

តំលៃ៖  5$ដល់10$

#24 Honey Tree

សំរាប់អ្នកចូលចិត្តញាំការ៉េមបែបធម្មជាតិមិនមានលាយជាតិគីមី Honey Tree គឺជាហាងល្បីនៅប្រទេសកូរ៉េដែលបំរើជូននូវការ៉េមរសជាតិទឹកដោះគោគួបផ្សំនឹងទឹកឃ្មុំធម្មជាតិសុទ្ធ។

(Photo @ Honey Tree)

(Photo @ Honey Tree)

អាស័យដ្ឋាន៖ កែងផ្លូវ337និងផ្លូវ516 សង្កាត់បឹងកក់១

តំលៃ៖  3$ដល់5$

 

Bonus: TK Avenue

ដូចដែលដឹងស្រាប់ហើយ នៅទួលគោក គឺថាមិនអាចរំលង TK Avenue ��ាននោះទេ ដោយសារជាកន្លែងប្រមូលផ្តុំកន្លែងកំសាន្ត និង កន្លែងញ៉ាំអីជាច្រើនដូចជា៖

 

Starbucks, Chatime, Brown Coffee សម្រាប់ប្រភេទកាហ្វេ និង ភេសជ្ជៈ

Krispy Kreme, Beard Papa សម្រាប់ប្រភេទនំប៉័ង ដូណាត់ជាអាហារបន្ទាប់បន្សំ

Bonchon, Dim Sum Emperor, Mee Pok, ToTo Ice Cream, Ramen & BBQ, Master Suki Soup សម្រាប់អាហារបែបអាស៊ី និងសាកសមសម្រាប់ការញ៉ាំជាមួយមិត្តភក្តិ និង ក្រុមគ្រួសារ។

myBurgerLab, The Pizza Company, Lucky Burger សម្រាប់អាហារបរទេស និង ប្រភេទ Fast-Food

 

ចុងក្រោយគឺ Metro Azura ដែលយើងបានបង្ហាញខាងលើហើយរួច។

អត្ថបទគួរតែអានបន្ទាប់