[Feature] 18 កន្លែងសម្រាប់ញុំាការ៉េម Gelato នៅក្នុងភ្នំពេញ
ញុំាការ៉េមទេ? អ្នកណាមិនចូលចិត្តញុំាការ៉េម? FoodBuzz បានចែករំលែកនូវកន្លែងចំនួន 10 ដែលមានលក់នូវការ៉េមប្រភេទជា Soft-Serve រួចមកហើយ (http://www.foodbuzz.site/feature-10-places-soft-serve/) ឥឡូវនំាគ្នាទៅញុំាការ៉េមប្រភេទ Gelato វិញម្តងណា៎! នេះជាកន្លែងចំនួន 18 ដែលលោកអ្នកអាចរកញុំាបាននូវការ៉េមប្រភេទ Gelato នៅក្នុងទីក្រុងភ្នំពេញ។

#1 Delikat Gelato
នៅ Delikat Gelato កន្លែងញុំាការ៉េមក៏ស្អាត ការ៉េមផ្ទាល់ក៏ស្អាត ហើយមានរសជាតិឆ្ងាញ់ខ្លាំងទៀតផង។ មិនសាកមិនបាន!
តម្លៃ៖ ចាប់ពី $1.25
ទីតាំង៖ ផ្ទះលេខ ៥៣៤ ផ្លូវលេខ ១៥៥ ទួលទំពូង | Googlemap
#2 Gelatofix
ប្លែករហូតហ្មង! នៅ Gelatofix លោកអ្នកនឹងទទួលបាននូវបទពិសោធន៍ដ៏ប្លែកពីការញុំាការ៉េមរបស់ពួកគេ ហើយថ្មីនេះពួកគាត់ទើបតែចេញការ៉េមថ្មីមានរូបរាងដូចជា Sushi ។ ស្អាតទាក់ភ្នែក រសជាតិក៏ឆ្ងាញ់!
តម្លៃ៖ ចាប់ពី $4.00
ទីតាំង៖ ផ្ទះលេខ ៦៦១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ (នៅទល់មុខផ្សាររាត្រី) | Googlemap
#3 Ice Garden
ឋានសួគ៌នៃការ៉េមប្រភេទជាទឹកកកឈូសជាមួយនឹងការ៉េម Gelato ពីលើ។ មិនមកសាកមិនបានទេណា៎!
តម្លៃ៖ ចាប់ពី $4.50
ទីតាំង៖ ផ្ទះលេខ ៦៨ ផ្លូវលេខ ១១៥/២៤២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា | Googlemap
#4 Caffe Bene
Caffe Bene ក៏មានលក់នូវការ៉េម ជាមួយនឹងទឹកកកឈូសបែបប្រេនៗផងដែរ! សាកញុំាហើយដឹងតែចង់ញុំាទៀតម៉ង!
តម្លៃ៖ ចាប់ពី $6.00
ទីតាំងទី១ នៅតាមបណ្តាយផ្លូវលេខ ៥៧ | Googlemap
#5 Be.K Dessert & Coffee
និយាយពីទឹកកកឈូសប្រេននិងការ៉េម Be.K Dessert & Coffee ក៏មានដែរ។ មិនតែប៉ុណ្ណោះ ពួកគេក៏មានលក់នូវការ៉េមប្រភេទ Gelato ជាមួយនឹងនំបុ័ងទៀតផង។ សាកសមសម្រាប់អ្នកចូលចិត្តញុំាផ្អែមខ្លាំង។
តម្លៃ៖ ចាប់ពី $4.00
ទីតាំង៖ តាមផ្លូវលេខ ៣០៦ (នៅកែងផ្លូវលេខ ៦៣) | Googlemap
#6 BonBon Ice Cream
BonBon ក៏មានលក់នូវការ៉េម Gelato ផងដែរ! មកញុំាដើម្បីបំភ្លឺថ្ងៃថ្មីរបស់អ្នក!
តម្លៃ៖ ចាប់ពី $2.50
ទីតាំង៖ ផ្ទះលេខ ២៨B ផ្លូវលេខ ២០៨ | Googlemap
#7 ViTO
ញុំាការ៉េមអ៊ីតាលីនៅ ViTO! សាច់ការ៉េមទន់ហើយរមួតល្អ ញុំាហើយជក់ចិត្តជក់កាយ ចង់តែហៅថែមមួយដុំទៀត។
តម្លៃ៖ ចាប់ពី $2.00
ទីតាំងទី១ នៅផ្ទះលេខ ១៣ ផ្លូវលេខ ៣៦០ បឹងកេងកង១ | Googlemap
ទីតាំងទី២ នៅក្នុងផ្សារទំនើប Aeon Mall
ទីតាំងទី៣ នៅផ្ទះលេខ ១ មហាវិថី សម្តេចសុធារស | Googlemap
#8 Lucky Burger
មានដឹងអត់ថានៅ Lucky Burger ក៏មានលក់ការ៉េមដែរ ហើយការ៉េមរបស់ពួកគេក៏ឆ្ងាញ់ដែរ។ មានធ្លាប់សាកញុំាអត់?
តម្លៃ៖ ចាប់ពី $1.50
ទីតាំង៖ នៅក្នុងផ្សារទំនើប Lucky ពាសពេញទីក្រុងភ្នំពេញ
#9 Cold Stone Creamery
Cold Stone មានលក់នូវការ៉េមដែលមានសាច់ការ៉េមស្អិត ញុំាជក់មាត់។ ទៅញុំាការ៉េមនៅ Cold Stone ដូចដើរចូលក្នុងហាងអាហារដែលអ្នកចង់ញុំាអីគ្រប់យ៉ាងដែលពួកគេមានលក់ មើលទៅមួយណាក៏ឆ្ងាញ់ ត្បិតតម្លៃរាងថ្លៃបន្តិច តែអាចប្រើ Pi Pay បាន បញ្ចុះតម្លៃ 30%។
តម្លៃ៖ ចាប់ពី $2.00
ទីតាំងទី១៖ នៅតាមផ្លូវលេខ ៥៧ (កែងផ្លូវលេខ ៣១០) ជិត Carl’s Jr. | Googlemap
ទីតាំងទី២៖ នៅតាមផ្លូវកម្ពុជាក្រោយ ផ្ទះលេខ ៨៣០ | Googlemap
#10 Blue Pumpkin
បើកនៅកម្ពុជាយូរហើរ Blue Pumpkin នៅតែរក្សាគុណភាពការ៉េមរបស់ពួកគេ។ ពីមួយរសជាតិទៅមួយរសជាតិ មានភាពអស្ចារ្យរាងៗខ្លួន។
តម្លៃ៖ ចាប់ពី $3.00
ទីតាំង៖ ច្រើនកន្លែងពាសពេញទីក្រុងភ្នំពេញ (ទីតាំងមាត់ទន្លេ, នៅក្នុងផ្សារទំនើប ថៃ ហួត, នៅជិត Starbuck សាខា បឹងកេងកង, ទីតាំងផ្សារបឹងកេងកង...)
#11 សង់ត្រា
សង់ត្រា ត្រូវបានគេស្គាល់ថាជាហាងអាហារដែលមានតម្លៃសមរម្យ ហើយលក់អាហារច្រើនមុខ។ ក្រៅពីអាហារ លោកអ្នកអាចញុំាការ៉េមនៅទីនោះដើម្បីលាងមាត់បាន។
តម្លៃ៖ ៤០០០៛
ទីតាំង៖ នៅជិត សាខាធំ របស់ PUC នៅមុខវត្តបុទុម | Googlemap
#12 The Snacker
គាំទ្រផលិតផលជាតិ ញុំាការ៉េមនៅ The Snacker ដែលមានរសជាតិធម្មជាតិជាច្រើន។
តម្លៃ៖ ចាប់ពី $1.00
ទីតាំង៖ នៅកន្លែងចតឡាន របស់ផ្សារ ទួលទំពូង | Googlemap
#13 Nuk Café
Nuk Café មិនត្រឹមមានកាហ្វេឆ្ងាញ់នោះទេ ការ៉េមរបស់ពួកគេក៏ឆ្ងាញ់ដែរ។ ធ្លាប់សាក់អត់?
តម្លៃ៖ $3.50
ទីតាំងទី ១៖ នៅមុខវិទ្យាស្ថានភាសាបរទេស IFL | Googlemap
ទីតាំងទី ២ ៖ ជិតរោងកុនលុច្ស | Googlemap
#14 iScream Homemade
iScream Homemade មាននូវការ៉េម៦រសជាតិ ដែលក្នុងនោះ ២ រសជាតិជារសជាតិប្រចាំហាងរបស់ពួកគេ។
តម្លៃ៖ ចាប់ពី $1.75
ទីតាំង៖ នៅក្នុងហាង Coffee Today ផ្លូវ ៣៦០ (ជិត Amazon នរោត្តម) | Googlemap
#15 ToTo Ice-Cream
ទៅ ToTo Ice Cream ដឹងតែមានការ៉េមឆ្ងាញ់ញុំាហ្មង! បើកយូរហើយ គុណភាពនិងរសជាតិការ៉េមនៅដដែល។
តម្លៃ៖ ចាប់ពី $2.00
ទីតាំងទី១ នៅតាមមហាវិថី នរោត្តម | Googlemap
ទីតាំងទី២ នៅក្នុង TK Avenue
#16 LYLY Cream
ការ៉េមថ្មីៗ ស្រស់ៗ ញុំានៅ LYLY Cream! ច្រើនរសជាតិ ច្រើនជម្រើស!
តម្លៃ៖ ចាប់ពី $2.00 - $2.50
ទីតាំង៖ $1.00 សម្រាប់សេវាដឹកជញ្ជូនតាមរយៈ Meal Temple សម្រាប់ការកុម្ម៉ងចាប់ពី $10.00 ឡើងទៅ
#17 Swensen’s
ចាប់តាំងពីឆ្នាំ ២០០៧ មក Swensen’s បានបម្រើសេវាកម្មយ៉ាងល្អ ដែលផ្តល់នូវការ៉េមដែលមានគុណភាព និង រសជាតិច្រើនជម្រើស។
តម្លៃ៖ ចាប់ពី $1.80
ទីតាំងទី១៖ ផ្សារទំនើបសូរិយា
ទីតាំងទី២៖ ផ្សារទំនើបសូវណ្ណា
សាខាទី៣៖ ផ្សារទំនើប Aeon Mall
សាខាទី៤៖ នៅតាមបណ្តោយផ្លូវ សន្ធរម៉ុក (ជិត សាលា ACE សន្ធរម៉ុក)
#18 Cozy Café
អ្វីដែលពិសេសជាងគេនៅ Cozy Café គឺនំផេនខេកដែលមានភាពទន់ពិសេសជាមួយនឹងការ៉េម Gelato របស់ពួកគេ។ បើកមិនសាកមិនដឹងទេណា!
តម្លៃ៖ ចាប់ពី $5.00
ទីតាំង៖ ផ្ទះលេខ ២០ ផ្លូវលេខ ៤៥៤ ទួលទំពូង១ ភ្នំពេញ | Googlemap

