ទឹកសណ្ដែកពងមាន់ស្រែឆ្ងាញ់ប្រចាំតំបន់តាខ្មៅ លក់ដាច់ជាង ៤០០ កែវរៀងរាល់ថ្ងៃ ណាគេម៉ូយគាត់ខ្លះ?

ទឹកសណ្តែកជាភេសជ្ជៈមួយដែលមានការនិយមចូលចិត្តញ៉ាំច្រើន។ រីឯទឹកសណ្ដែក ឃឹម ភៀវដែលមានទីតាំងនៅតូបលេខ ៦ នៃផ្សារតាខ្មៅជាទឹកសណ្ដែកដែលល្បីឆ្ងាញ់នៅតំបន់តាខ្មៅតែម្ដង មានទាំងទឺកសណ្ដែកស និងទឹកសណ្ដែកខៀវទៀតផង។ ទឹកសណ្ដែកនៅកន្លែងនេះគឺធ្វើថ្មីៗ ភ្លាមៗ ស្រស់ៗជារាងរាល់ថ្ងៃដើម្បីរក្សាគុណភាព និងរសជាតិឲ្យកាន់តែឆ្ងាញ់។ 

ទឹកសណ្ដែក ឃឹម ភៀវ បើកលក់មកជាង ៣០ ឆ្នាំមកហើយ។ គាត់ប្រើប្រាស់ពងមាន់ស្រែស្រស់ៗ គោះភ្លាមៗ ផ្នែកក្រហមមួយគ្រាប់លើទឹកសណ្ដែកដើម្បីបង្កើនរសជាតិឲ្យកាន់តែខាប់ ឈ្ងុយឆ្ងាញ់ជាប់ចិត្ត។ នៅទីនេះលក់ដាច់ទឹកសណ្ដែកអស់ជាង ៤០០ កែវក្នុងមួយថ្ងៃ ហើយទឹកសណ្ដែកខៀវជាភេសជ្ជៈដែលលក់ដាច់ជាងគេប្រចាំហាង ដូច្នេះហើយបើសិនជាបានទៅម្ដុំតាខ្មៅ កុំភ្លេចទៅសាកទឹកសណ្តែកខៀវប្រចាំតំបន់តាខ្មៅនេះណា!

 

ទឹកសណ្ដែក ឃឹម ភៀវ - Khem Pheav Soya Milk

  • តូបលេឋ ៦ នៃផ្សារតាខ្មៅជាប់មាត់ស្ទឹង
  • 012 825 929

អត្ថបទគួរតែអានបន្ទាប់