ម៉ាក់រចនា ពងទាកូនឆ្ងាញ់ក្រោយសាលាវ៉ាន់ដា ឆ្ងាញ់ៗ ស្រស់ៗ ទឹកត្រីបុក ជ្រក់ខ្ទឹមសថ្មិៗ ជាតិកប់សារី!

ពងទាកូន ជាចំណីមួយមុខដែលមានអ្នកចូលចិត្តញ៉ាំច្រើន ហើយអ្នកលក់ក៏មានច្រើនដែរ ដូច្នេះហើយអ្នកញ៉ាំត្រូវស្គាល់កន្លែងញ៉ាំពងទាកូនឆ្ងាញ់ទើបទទួលបានពងទាកូនស្រស់ៗល្អ។ ថ្ងៃនេះ FoodBuzz នឹង​ណែនាំកន្លែងលក់ពងទាកូនមួយដែលល្បីប្រចាំម្ដុំសាលាវ៉ាន់ដាតែម្ដង។

ម៉ាក់រចនា ពងទាកូនឆ្ងាញ់ ជាហាងលក់ពងទាកូនមួយដែលមានអាយុកាលជាង ២០ ឆ្នាំមកហើយ។ ក្នុងមួយថ្ងៃ ទីនេះលក់ពងទាកូនដាច់អសើពី ១០០០ ទៅ ១៥០០ គ្រាប់ឯណោះ គ្រាន់តែប៉ុណ្ណឹងដឹងថាពងទាកូនគាត់ឆ្ងាញ់បាត់ទៅហើយ! ថ្វីត្បិតតែគាត់លក់ពងទាកូនដាច់ជាងគេ គាត់ក៏មានលក់បង្អែមជាច្រើនមុខសម្រាប់ទុកលាងមាត់បន្ទាប់ពីញ៉ាំពងទាកូនហើយ។ 

Mak Rachana - ម៉ាក់រចនា ពងទាកូនឆ្ងាញ់

អត្ថបទគួរតែអានបន្ទាប់