Le Phnom 1929
- Raffles Hotel Le Royal, Phnom Penh, Cambodia
- 023 981 888
ចង់នាំក្រុមគ្រួសារអ្នកទៅញ៉ាំអាហារនៅកន្លែងដែលមានបរិយាកាសល្អប្រណិត តែតម្លែសមរម្យ ចុងសប្តាហ៍នេះមែនទេ? នៅ Le Phnom 1929 ដែលជាភោជនីយដ្ឋានស្ថិតនៅក្នុងសណ្ឋាគារ Raffles Hotel Le Royal មានផ្តល់នូវអាហាររៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង 12 ថ្ងៃត្រង់ ដល់ម៉ោង 3 រសៀល។ គួរបញ្ជាក់ផងដែរថា ម្ហូបដែលដាក់ជូនត្រូវបានផ្លាស់ប្តូរជារៀងរាល់សប្តាហ៍។ បានភ្លក់មុខម្ហូបថ្មីជារៀងរាល់សប្ដាហ៍តែម្ដងនេះ!
សំខាន់ឈុតអាហារពេលថ្ងៃជាគ្រួសារ (Family Lunch) នៅ Le Phnom 1929 នេះគឺមានរួមបញ្ចូលជាមួយនឹងការហែលទឹកដោយសេរីទៀតផង! ត្រូវម៉ាច់តែម្តងសម្រាប់អ្នកដែលចង់នាំកូនៗទៅហែលទឹកអាងលេងជុំគ្នាក្នុងថ្ងៃឈប់សម្រាក។ អាងទឹកមានការសម្អាតជាប្រចាំ ថែមទាំងមានការរៀបចំកន្សែង និងបន្ទប់ផ្លាស់សម្លៀកបំពាក់បានយ៉ាងដិតដល់ជូនគ្រប់អតិថិជនទៀតផង។ រំលងម៉េចកើត!
សម្រាប់សប្តាហ៍មុននេះ ក្រុមការងារ FoodBuzz បានទៅសាកម្ហូបផ្ទាល់ដែលម្ហូបរួមមាន Beef Bourguignon ដែលធ្វើពីថ្ពាល់គោដែលបានរម្ងាស់ 48 ម៉ោង ហើយយកមកចំអិនជាមួយស្រាក្រហម និងការ៉ុតចិតជាចំនិតតូចៗ។
ក្រៅពីនេះ យើងមាន Mashed Potato (ដំឡូងម៉ត់) និង សាឡាត់មួយចាន ដែលរួមមានឆៃថាវក្រហម សាឡាត់ និងបន្លែផ្សេងៗ។ បើនិយាយពីសាច់គោ គ្រាន់តែដាក់ចូលក្នុងមាត់ រលាយនៅក្នុងមាត់តែម្តង នេះមកពីការរម្ងាស់ 48 ម៉ោងដែលធ្វើឲ្យសាច់គោនោះផុយ។ នៅពេលដែលយើងញុាំសាច់គោជាមួយសាឡាត់ និងដំឡូងជាមួយគ្នាទៀត គឺកាន់តែឆ្ងាញ់ អ្វីៗទាំងអស់រលាយក្នុងមាត់តែម្តង!
ចំណែកឯបង្អែម យើងបានសាក Tiramisu គឺជាបង្អែមបែបប្រទេសអុីតាលី។ នំ Tiramisu នេះមានដេគ័រផ្លែឈើពីលើ មើលទៅស្អាតណាស់ ហាក់បីដូចជានំខួបកំណើតដ៏ប្រណីតអុីចឹង។ ចំណែកឯរសជាតិវិញគឺទន់ ផ្អែម មានជាប់ក្លិនកាហ្វេ ឬកាកាវបន្តិច ឈ្ងុតតែម្តង។
អាហារមួយឈុតនេះមានតម្លៃត្រឹមតែ 25 ដុល្លារ ក្នុងម្នាក់ប៉ុណ្ណោះ ដោយរួមមានអាហារមួយឈុត និងបង្អែមមួយចាន។ ក្រៅពីនេះ អ្នកនឹងទទួលបានការហែលទឹកនៅអាងហែលទឹករបស់សណ្ឋាគារ Raffles Hotel Le Royal ទៀតផង។ FoodBuzz ចង់ប្រាប់បងប្អូនថា បើអ្នកទាំងអស់គ្នាចង់កុម្ម៉ង់ស្រាក្រហម អាចកុម្ម៉ង់បានដោយមួយដបតម្លៃត្រឹមតែ 30 ដុល្លារប៉ុណ្ណោះ។ កុំភ្លេចមកសាកឈុតអាហារពេលថ្ងៃ Family lunch នៅ Le Phnom ទាំងអស់គ្នា!
សំខាន់សម្រាប់ក្មេងអាយុចាប់ពី 5 ឆ្នាំចុះក្រោមគឺអាចទៅចូលជាមួយប៉ាម៉ាក់បានសេរីទៀត! Family Lunch នេះគឺធ្វើនៅ Le Phnom 1929 នៅក្នុងសណ្ឋាគារ Raffles Hotel Le Royal ដែលធ្វើឡើងតែថ្ងៃអាទិត្យប៉ុណ្ណោះ ចាប់ពីម៉ោង 12PM ថ្ងៃត្រង់ដល់ម៉ោង 3PM ចំណែកឯតម្លៃវិញ សមរម្យមែនទែនសម្រាប់ភោជនីយដ្ឋានក្នុងសណ្ឋាគារផ្កាយប្រាំ៖
ចាប់អារម្មណ៍អត់? បើចាប់អារម្មណ៍ កុំភ្លេចទាក់ទងកក់ទុកមុនតាមរយៈលេខ 023 981 888 ឬ dining.leroyal@raffles.com។
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.