តិចអត់ដឹងថានៅ Exchange Square មានអីញ៉ាំខ្លះ! 13 កន្លែងនេះ ចូលមួយណាក៏បានដែរ!

ភ្លៀងផង ស្ទះផង ចំពេលកូរពោះគ្រូកៗទៀត! ចូល Exchange Square សិនមក កន្លែងញ៉ាំក៏ច្រើន ហាងកាហ្វេក៏មាន បើចង់រំសាយអារម្មណ៍ ហាងសម្លៀកបំពាក់ និងរោងកុនក៏មានដែរ។ ចឹងមកមើលទាំងអស់គ្នា ថាមានហាងអីគេខ្លះ។ 

#1 TEAMCoffee

TEAMCoffee ជាភោជនីយដ្ឋានកាត់ហាងកាហ្វេ ដែលមានផ្តល់ជូនអាហារច្រើនមុខ មានទាំងម្ហូបបែបខ្មែរ បែបអាសុី ហើយបែបអឺរ៉ុបទៀត! អាហារសម្រន់ កាហ្វេ និង ភេសជ្ជៈផ្សេងៗមានច្រើនជម្រើស ហើយទំនងៗណាស់។ ទីតាំងក្នុងផ្សារទំនើបមែន តែ TEAMCoffee មានទីធ្លាធំទូលាយ ហើយបរិយាកាសឡើងសម្បូរបែបទៀត អាចមកនិយាយគ្នាជាមួយមិត្តភក្តិក៏បាន អង្គុយធ្វើការក៏បាន។ 

បើក : 7AM -​ 9PM

លេខទូរស័ព្ទ: 016 292 356

#2 Louisiana Famous Fried Chicken

ហាងមាន់បំពងនេះមានសញ្ជាតិអាមេរិកពិតៗតែមានដឹងអត់ថាជាកម្មសិទ្ធិ និងបានគ្រប់គ្រងដោយកូនខ្មែរយើងមួយរូប? សាខាទី២ របស់ Louisiana Famous Fried Chicken គឺ នៅក្នុងផ្សារទំនើប Exchange Square ផ្ទាល់តែម្តង។ មុខម្ហូបល្បីប្រចាំហាងមានមាន់បំពង, Spicy Chicken Sandwich, Lobster Roll និងមាន់បំពងអំពិលទុំ Tamarind Wing។ ទំនងអត់អ្នកទាំងអស់គ្នា? 

បើក : 9AM -​ 9PM

លេខទូរស័ព្ទ: 069 984 985

#3 Metro Rahu

ភោជនីយដ្ឋានកាត់បារមួយនេះ គឺឯកទេសខាងអាហារជប៉ុន ពិសេសស៊ូស៊ី និងប្រភេទសាស៊ីមិ ដូចជាអយស្ទ័រ និងសាល់ម៉ុនជាដើម។ បរិយាកាសហាងសាកសមនឹងការញ៉ាំអាហារបែបរ៉ូមែនទិចជាមួយមនុស្សជាទីស្រឡាញ់ ឬ និយាយពីរឿងក្នុងចិត្តជាមួយមិត្តភក្តិ។ បើមិនបានស្រាក្រហម ក៏អាចសាកជាមួយប្រភេទ Mocktail ឬ Cocktail អីបានដែរ ញាក់ណាស់យាយ! 

បើក : 10AM -​ 11PM (Close Sunday)

លេខទូរស័ព្ទ: 092 772 572

#4 Master Sukisoup 

Master Sukisoup ជាហាងស៊ុបស៊ុគីបែបថៃ ដែលទទួលបានការពេញនិយមគួរសមក្នុងចំណោមប្រជាជនកម្ពុជា ដោយសាររសជាតិទឹកជ្រលក់ដែលត្រូវមាត់ គ្រឿងផ្សំទំនងៗ បន្លែស្រស់ៗ សាច់ដែលមានគុណភាព និង ការធានាអនាម័យ ព្រមទាំងសេវាកម្មពីហាងផ្ទាល់តែម្តង។

បើក : 10AM -​ 9PM

លេខទូរស័ព្ទ: 081 588 887

#5 Sakura Buffet BBQ&Soup

ចង់ញាំសាច់អាំង និងស៊ុបលក្ខណៈប៊ូហ្វេមែន? ភ្លេច Sakura ម៉េចបានហ្ហ៎! ឲ្យតែឃ្លានប៊ូហ្វេ ឬត្រូវជប់លៀងសាច់អាំងអីគឺភ្លេច Sakura មិនបានទេ តម្លៃសមរម្យហើយ ទទួលបានប្រភេទសាច់ គ្រឿងសមុទ្រ បន្លែ ភេសជ្ជៈ និងជម្រើសអាហារផ្សេងទៀតជាច្រើនទៀត! មកបានញ៉ាំដោយសេរី មានជាប្រភេទអាហារថ្ងៃត្រង់ និងពេលល្ងាចទៀតផង។ 

បើក : 10:30AM -​ 9:30PM

លេខទូរស័ព្ទ:  098 711 116

#6 Bonchon

បើអ្នកកំពុងនឹកអាហារកូរ៉េរសជាតិដិតៗ មាន់បំពងស្រោចទឹកជ្រលក់ក្រហមៗ ញ៉ាំរហូតលិឍដៃអី មក Bonchon មកមិនខុសបំណងទេ ព្រោះទីនេះមានម្ហូបកូរ៉េទំនងៗហើយ មានច្រើនប្រភេទឲ្យជ្រើសរើស ក្នុងតម្លៃសមរម្យទៀត ជាហាងមួយដែលពេញនិយមណាស់ក្នុងចំណោមយុវវ័យ។ 

បើក : 10AM -​ 9PM

លេខទូរស័ព្ទ:  023 963 163

#7 Sushi Tei

ដូចឈ្មោះអញ្ចឹង Sushi Tei ជាហាងអាហារជប៉ុនមួយដែលឯកទេសខាង Sushi និងប្រភេទសាស៊ីមិ។ លោកអ្នកក៏អាចរកម្ហូបជប៉ុនជាច្រើនមុខទៀតនៅទីនេះបានដែរ និយាយទៅអ្នកចូលចិត្ត Vibe បែបជប៉ុនអី មកដឹងតែត្រូវចិត្តហ្មង!

បើក : 10AM -​ 10PM

លេខទូរស័ព្ទ:  016 222 968

#8 Hard Rock Cafe

Hard Rock Cafe ជាប្រភេទភោជនីយដ្ឋានកាត់បារដែលភាគច្រើនផ្តល់ជូនជាប្រភេទម្ហូបបែបអឺរ៉ុប ដូចជាស្ទេក បឺហ្គឺរ និងមានជាលក្ខណៈបាយ ឬអាហារថ្ងៃត្រង់បែបងាយៗផងដែរ។ លក្ខណៈពិសេសគឺបើអ្នកទាំងអស់គ្នាមកពេលយប់វិញ ហាងនឹងប្តូរទៅជាបារដែល មានស្រា និងបៀរ ព្រមទាំងការប្រគុំតន្ត្រី សុទ្ធផ្តល់បរិយាកាសអេមមែនទែន!

បើក : 11AM -​ 1AM

លេខទូរស័ព្ទ: 081 641 111

#9 Lucky Burger 

នរណាមិនស្គាល់ Lucky Burger? ហាង Fast Food ប្រេនក្នុងស្រុកដែលនៅជាមួយយើងយូរគួរសមដែរ មានផ្តល់ជូនជាប្រភេទបឺហ្គឺរ មាន់បំពង បាយ និងអាហារសម្រន់ផ្សេងៗទៀតក្នុងតម្លៃសមរម្យ រសជាតិនៅតែទំនងឆ្ងាញ់ ញ៉ាំហើយនឹកដល់ការនៅតូចៗដល់ហើយ!

បើក : 9AM -​ 8PM

លេខទូរស័ព្ទ: 023 230 880

#10 De Boat

បើចង់ញាំអាហារថៃរសជាតិដើម De Boat ជាជម្រើសដ៏ល្អមួយព្រោះនៅទីនេះមានតាំងពីគុយទាវ មីស៊ុប បុកល្ហុង ផាត់ថៃ បាយម្ហូបផ្សេងៗទៀតដែលមានរូបមន្តពីម្ចាស់ប្រទេសដើមតាំងពីឆ្នាំ 1979។ នឹកម្ហូបនៅបាងកកតែមិនអាចទៅអី ម៉ោ De Boat មានគ្រប់មុខណា៎!

បើក : 9AM -​ 10PM

លេខទូរស័ព្ទ: 095 835 599

#11 Starbucks

ចង់ផឹកកាហ្វេ Starbucks មិនបាច់ទៅណាឆ្ងាយទេ! សាខា Starbucks នៅ Exchange Square មានកន្លែងអង្គុយធ្វើការទាំងក្នុងទាំងក្រៅ ស្ងប់ស្ងាត់ល្អ WIFI ដើរលឿនទៀត! កន្លែងអង្គុយមានច្រើនអាចមកជុំគ្នាធ្វើកិច្ចការសាលាបាន!

បើក : 7AM -​ 6PM (Weekend, 7AM - 5PM)

លេខទូរស័ព្ទ: 023 900 973

#12 CHICHA San Chen

មកស្គាល់ហាងតែគុជតៃវ៉ាន់ CHICHA San Chen ម្តងតស់!  រសជាតិតែនៅទីនេះគឺរសជាតិម្ចាស់ដើមពីតៃវ៉ាន់ពិតៗតែម្តង ភេសជ្ជៈទំនងៗ មានច្រើនប្រភេទប្លែកៗ ចង់សាកជាប្រភេទតែគុជជាមួយគ្រីម Mousse ក៏មាន! លក្ខណៈពិសេសរបស់ CHICHA San Chen គឺតែនៅទីនេះឆុងថ្មីៗម្តងមួយកែវជូនអតិថជនរបស់គាត់តែម្តង ធ្វើចឹងប្រកបដោយស្តង់ដារ ហើយមានក្លិនឈ្ងុយ និង​ រសជាតិដិតទៀត។

បើក : 8AM -​ 8PM

លេខទូរស័ព្ទ: 015 454 708

#13 Café Amazon Cambodia

តស់! ដាក់កាហ្វេម្នាក់ម៉ាកែវសិនហ្ហ៎ៃ? នៅ Amazon Coffee ក្នុង Exchange Square យើងហ្នឹង ទៅណាទៀត XD ប្រាកដជាដឹងហើយថាកាហ្វេ Amazon ម៉េច ក្លិនឈ្ងុយ រសជាតិដើម តម្លៃអាចទទួលយកបាន។ ចូលហើយខ្ចិលចេញទៅកាហ្វេខាងក្រៅអី អង្គុយធ្វើការតនៅ Amazon ហ្មងទៅ!

បើក : 6:30AM -​ 9PM

លេខទូរស័ព្ទ: 023 300 018

ទាំងអស់នេះមាននៅ Exchange Square ណា ច្រើនប៉ុណ្ណឹងហាយ ល្មមមកអត់សួរ!

អត្ថបទគួរតែអានបន្ទាប់