Yellow Cab Pizza Co. Cambodia រសជាតិពីញូយ៉ក ជាមួយនឹងរសជាតិថ្មី ដែលឆ្ងាញ់ជាប់ចិត្តគ្រប់ចំណិត​

ម៉ោះ! អ្នកណាគេហ្វេនភីហ្សាពេញទំហឹងខ្លះ? ភីហ្សាមានច្រើនរសជាតិច្រើនជម្រើសតែអ្វីដែលពិបាកគឺរឿងញ៉ាំឲ្យត្រូវមាត់ហ្នឹងតែម្តង។ អ៊ីចឹងបើអត់ដឹងញ៉ាំភីហ្សានៅណាត្រូវមាត់ឆ្ងាញ់​ កុំភ្លេចឲ្យសោះ Yellow Cab Pizza Co. Cambodia នៅ Eden Garden យើងហ្នឹង។  

ហេតុផលដែល Yellow Cab Pizza Co. Cambodia មានរសជាតិឆ្ងាញ់ត្រូវមាត់អតិថិជនគ្រប់ៗគ្នាដោយសារតែរសជាតិមានតែមួយគត់មកពីញូយ៉ក ដូចដឹងស្រាប់ហើយថារសជាតិមកពីញូយ៉កសុទ្ធតែឆ្ងាញ់ៗហើយពេញនិយមម្យ៉ាងទៀតនៅទីនេះមិនថាភីហ្សា មាន់បំពង ផាស្តាទេគឺរសជាតិដើមម៉ង ញ៉ាំម្តងហើយចង់ញ៉ាំម្តងទៀតណាស់​។​

ហើយបើឆ្ងាញ់គ្រប់មុខម្លឹងៗ​ ទៅសាកមួយណាទុកមួយណា? នេះនែ រសជាតិដ៏ពេញនិយម​ដែលទើបនឹងចេញថ្មីពី Yellow Cab Pizza Co. Cambodia គឺ The Cheesy Series ដែលជាប្រភេទភីហ្សា 3 ខ្នាតពោរពេញទៅដោយសាច់ និងឈីស ហើយមានរសជាតិគ្រឿងសមុទ្រ រសជាតិត្រីសាល់ម៉ុន និងសាច់គ្រប់មុខដែលមានសំបកស្រួយពិសា ចង់ប្រាប់ថាមិនត្រលាន់ទេណា​ ជាពិសេសសម្រាប់អ្នកចូលចិត្តឈីសត្រូវម៉ាច់ម៉ង។

ចង់ដឹងថាភីហ្សាថ្មីទាំង 3 រសជាតិ នេះមានរសជាតិពិសេសយ៉ាងណាតោះអានបន្ត៖ 

●         Cheesy Seafood

អ្នកណាក៏ចូលចិត្តគ្រឿងសមុទ្រដែរ! ហើយវាបានលួចបេះដូងអ្នកចូលចិត្តភីស្សាជាច្រើន។ ជាពិសេស Cheesy Seafood នេះមានជាការផ្សំបញ្ចូលគ្នារវាង គ្រឿងសមុទ្រស្រស់ៗ ដូចជា បង្គារនិងមឹក បូករួមជាមួយនឹង ឈីស ដែលធ្វើឲ្យភីស្សាមួយនេះមានរសជាតិផ្អែមតិចៗ ចេញពីឈីស។ មួយម៉ាត់នៃភីហ្សានេះ ធានាថាអ្នកទាំងអស់គ្នាមិនអាចបំភ្លេចរសជាតិបាន។

●         Cheesy Salmon

សាកញ៉ាំត្រីសាល់ម៉ុននៅលើ ភីហ្សាម្តងមើល! រសជាតិពិសេសខ្លាំងណាស់មិនប្រៃពេក ហើយក៏មិនផ្អែមពេក ហើយលាយជាមួយឈីសទៀត រសជាតិមួយគ្មានពីរតែម្តង។​ 

●         Cheesy Meatlovers

នេះគឺជារសជាតិរបស់ភីស្សាតែមួយគត់សម្រាប់អ្នកចូលចិត្តញ៉ាំសាច់ទាំងអស់គ្នា។ ភីស្សាសំបកស្តើងស្រួយជាមួយនឹង សាច់ជាច្រើនប្រភេទធានាថាប្រាកដជាពេញចិត្តជាមិនខាន​ សំខាន់រសជាតិមិនប្រៃទេ ឆ្ងាញ់ខ្លាំងណាស់។ 

នៅ Yellow Cab Pizza Co. Cambodia ក្រៅពីភីស្សាក៏មានផាស្តា និងមាន់បំពងឈ្ងុយឆ្ងាញ់ជាច្រើនបែបដែលតម្រូវតាមចំណង់ចំណូលចិត្តប្រិយមិត្តទាំងអស់គ្នាផងដែរ។ 

ម៉្យាងវិញទៀតនៅ Yellow Cab Pizza Co. Cambodia ក៏មានកន្លែងថតរូបស្អាតៗជាច្រើនផងដែរ។ បានទាំងភីហ្សាឆ្ងាញ់ បានទាំងរូបស្អាតៗទុកផុសទៀត រកណាបាន!

នៅចាំអីទៀត? មកសាក The Cheesy Series នៅ Yellow Cab Pizza​​ Co. Cambodia ថ្ងៃនេះដើម្បីទទួលបាននូវបទពិសោធន៍រសជាតិភីហ្សាពិតៗពីអាមេរិកដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យទៀតផង៕

Yellow Cab Pizza Co. Cambodia

  • Yellow Cab Pizza (Eden Garden), K5 St, Phnom Penh, Cambodia
  • 069 797 955

អត្ថបទគួរតែអានបន្ទាប់