ឃ្លានម្ហូបបែបអាស៊ីអី មក Emperors Central Kitchen មក! កន្លែងនេះជាបណ្ដុំម្ហូបឆ្ងាញ់ៗប្រចាំអាស៊ីហើយ!
កាលខ្លះពេលចង់ចេញទៅញ៉ាំអីក្រៅ តែមិនដឹងទៅណាត្រូវអត់? FoodBuzz ស្គាល់ហាងលក់ម្ហូបចិនមួយ ធានាថាបងប្អូនដឹងតែស្គាល់ហើយ កន្លែងនេះមានឈ្មោះថា Dim Sum Emperors ។ តែលើកនេះក្រុម FoodBuzz សូមណែនាំមុខមាត់ហាងថ្មីដែលមានឈ្មោះថា Emperors Central Kitchen ដែលមានទីតាំងស្ថិតនៅ អគារ TK Central នៅ ទួលគោក។
នៅ Emperors Central Kitchen ថ្មីនេះ មានហាងដែលជារបស់ Emperors Kitchen មកពីគ្រប់តំបន់តែម្ដង មានដូចជា Emperor Char Chaan Teng, Dim Sum Emperors, Phum Yerng, Tenno Japanese Kitchen និង Mango Tea & Kitchen។ កន្លែងដែលមានច្រើនប្រេនចឹងមិនខ្វះរបស់ញ៉ាំទេ ម្ហូបមានគ្រប់មុខ គ្រប់បែបម៉ង មិនថាអ្នកចូលចិត្តម្ហូបចិន ជប៉ុន ខ្មែរ ឬថៃទេ គឺគេមានទាំងអស់។ មានទាំងម្ហូបកម្មង់ និង ប៊ូហ្វេ ប៉ុន្តែផ្នែកប៊ូហ្វេគេនេះមានផ្ដល់ជូនតែថ្ងៃសៅរ៍ និងថ្ងៃច័ន្ទទេ រៀងរាល់ម៉ោង ១២ៈ០០ ថ្ងៃ រហូតដល់ម៉ោង ២ៈ០០ រសៀល។ មិនតែប៉ុណ្ណោះ នៅទីនេះមានភេសជ្ជៈ និងបង្អែមផងដែរ ដែលធ្វើឲ្យ Emperors Central Kitchen ជាកន្លែងដ៏ល្អបំផុតសម្រាប់គ្នាយើង និងក្រុមគ្រួសារ។
Dim Sum Emperors គឺជាភោជនីយដ្ឋានមួយដែលលេចធ្លោជាងគេ មុខម្ហូបនៅកន្លែងនោះគឺថា ចេញមកមានរសជាតិដើមមកពីប្រទេសចិនតែម្ដង ជាពិសេសគឺគ្រឿងផ្សំហ្នឹងតែឯង គឺថាមានគុណភាពល្អហើយ ជាផលិតផលថ្មីៗទៀត។
ក្រៅពីនេះទៀត បើបងប្អូនចង់ញ៉ាំម្ហូបបែបជប៉ុន បងប្អូនអាចនាំគ្នាទៅសាក Tenno Japanese Kitchen បានដែលកន្លែងនេះមានបាយប្រអប់ជប៉ុនដ៏ឈ្ងុយឆ្ងាញ់។ ហើយបើគ្នាយើងណាចង់ញ៉ាំបែបខ្មែរ និងថៃអី ទៅ Phum Yerng ម្ហូបប្រពៃណីខ្មែរ ម្ហូបប្រពៃណីថៃគ្រប់មុខ ដែលមានដាក់ជាមួយគ្រឿងផ្សំ និងគ្រឿងទេសស្រស់ៗអី គឺនៅកន្លែងនេះទាំងអស់។ នៅមាន Emperor Char Chaan Teng ដែលផ្តល់ជូនអាហារប្រកបដោយផាសុកភាពដូចជាបបរ និងគុយទាវស៊ុបបែបហុងកុងគ្រប់មុខម៉ង ញ៉ាំទៅធ្វើឲ្យយើងមានអារម្មណ៍ថាកក់ក្តៅតែម្ដង។ ហើយ Mango Tea & Kitchen មានសាំងវិច និងនំបាំង កាហ្វេ តែ ឬទឹកផ្លែឈើគ្រប់មុខ ហើយមានទាំងភេសជ្ជៈសុខភាពចិនសម្រាប់ពៅកម្លាំងទៀត និយាយទៅទឹកភេសជ្ជៈអីក៏មានដែរ សំខាន់មានផ្ដល់ការ៉េមទៀត ធ្វើមកពីផ្លែឈើសុទ្ធៗ ១០០% ម៉ង។
គ្រាន់តែឃើញហើយ មិនក្លាចថាអត់មានអីញ៉ាំទេ មានតែមិនដឹងគួររើសមួយណា ដោយសារតែនៅ Emperors Kitchen Central នេះមានហាងលក់ម្ហូបឆ្ងាញ់ៗច្រើនពេក ហាងតែមួយសោះ បងប្អូនអាចភ្លក់បានគ្រប់រសជាតិ គ្រប់វប្បធម៌ម៉ង។ ឥឡូវលែងពិបាកចិត្តរឿងមិនដឹងទៅញ៉ាំនៅណាទៀតហើយ ទៅតែ Emperors Kitchen Central ហ្នឹងគឺថាស្រឡាញ់មួយណាចូលញ៉ាំមួយហ្នឹងទៅ ក្រុមភោជនីយដ្ធាន Wong និង Meas ដឹងតែមិនឲ្យបងប្អូនខកបំណងឡើយ។ លើសពីនេះទៀតបើមិនអាចទៅដល់ហាងផ្ទាល់បងប្អូនក៏អាចកម្មង់តាម សេវ៉ាកម្មដឹកជញ្ជូនផ្សេងៗបានដែរដូចជា Nham24 / E-Gets / WOWNOW / foodpanda / Grabfood ដែលអាចទទួលបានការរបញ្ចុះតម្លៃ 25% រហូតដល់ខែវិច្ឆិកា ឆ្នាំ 2023។
ទូរស័ព្ទ៖ 010 838 189
ទីតាំង៖ Emperors Central Kitchen
ព័ត៌មាន៖ Facebook- Emperors Central Kitchen