Elia Greek Kitchen Bassac Lane
- Inside Bassac Lane, Sangkat Tonle Basak, Khan Chamkarmon, Phnom Penh
- 092 621 132
មុខម្ហូបនីមួយៗផ្សាភ្ជាប់ទៅនឹងវប្បធម៌របស់តំបន់នីមួយៗ ហើយថ្ងៃនេះ FoodBuzz ចង់ណែនាំពីអាហារមកពីតំបន់ដែលមានប្រវត្តិសាស្រ្ដដ៏ចំណាស់មួយកន្លែងគឺ ក្រិក។ អាហារក្រិក ប្រហែលជាថ្មីសម្រាប់ប្រិយមិត្តរបស់យើងហើយមែនទេ? តែកុំបារម្ភ ក្រុមការងារ FoodBuzz ស្គាល់មួយកន្លែងដែលល្បីពីក្រុងសៀមរាប ដល់ភ្នំពេញុយើង។
Elia Greek Kitchen មានទីតាំងនៅ Bassac Lane សង្កាត់ទន្លេបាសាក់។ នៅទីនេះមានម្ហូបអាហារបែបក្រិកជាច្រើនមុខតែសុទ្ធសឹងតែជាម្ហូបដែលមិនប្រើប្រាស់សាច់ជ្រូកឡើយ។ មុខម្ហូបជាច្រើនមុខគឺធ្វើផ្ទាល់ៗនៅហាងតែម្តង ធានាទាំងអនាម័យ និងគុណភាព។
មិនថាម្ហូប មិនថាភេសជ្ជៈគឺ ត្រូវបានធ្វើ និងចម្អិនភ្លាមៗរាល់ពេលមានការកុម៉ុ្មង់។ ម្ហូបទាំង 4 មុខនេះគឺជាម្ហូបល្បីប្រចាំហាង និងមានការគាំទ្រពីអតិថិជនយ៉ាងច្រើន។ មុខម្ហូបដំបូងគឺ Mixed Dips ដែលគេជាប្រភេទនំប៉័ងដែលមានរសជាតិគ្រីមមី និងមានក្លិនឈីស ហើយគេញ៉ាំជាមួយនឹងគ្រឿងជ្រលក់ទាំង 6 មុខ។ គ្រឿងនីមួយៗមានរសជាតិពិសេសរៀងៗខ្លួន តែអ្វីដែលទាក់ចិត្តជាងគេគឺ Beetroot dip រសជាតិផ្អែមឡមៗ ឡាយជាមួយជាតិជូរបន្តិច។
ម្ហូបទី 2 គឺពិសេសសម្រាប់អ្នកចូលចិត្តបន្លែច្រើនមុខក្នុងចានតែមួយគឺ Greek Salad ដែលមានខ្ទឹមបារាំង ម្ទេសប្លោក ប៉េងប៉ោះ និងអ្វីដែលធ្វើឲ្យសាលាដមួយចាននេះប្លែកគឺ ផ្លែអូលីវ រសជាំតិជូរអែមៗ ឆ្ងាញ់។ បើអ្នកចូលចិត្តសាច់គឺត្រូវតែសាកជាមួយ Mixed Meat Platter។ សាច់ជាច្រើនមុខក្នុងចានតែមួយ មានដូចជា សាច់មាន់អាំង សាច់គោអូស្រ្តាលី សាច់ក្រកគោបែបហ្រ្គីក ប្រហិតសាច់គោអូស្រ្តាលី ដំឡូងបារាំងបំពង នំប៉័ង Pita និងទឹកជ្រលក់ជាច្រើនមុខទៀតផង។ អ្វីដែលមិននឹកស្មានគឺ ម្ហូបចានតូចគេ តែធំមែនទែនញ៉ាំបាន 2 ទៅ 3 នាក់ឯណោះ។
កូនពៅក្រោយគេក៏មានរសជាតិឆ្ងាញ់មិនធម្មតាដែរ។ Gyros Meat ដែលស្រដៀងទៅនឹងនំសាច់មាន់ខ្ចប់ តែ Gyros មានជម្រើសសាច់ដូចជា សាច់មាន់ សាច់គោអូស្រ្តាលី និងឆ្អឹងជំនីសាច់គោអូស្រ្តាលី។ រសជាតិគឺរៀងសាបបន្តិចតែ ល្មមញ៉ាំ ជាពិសេសអ្នកចូលចិត្តអាហារដែលមានជាតិគ្រីមមីគឺដឹងតែត្រូវចិត្តតែម្តង។ តែកុំភ្លេចសាកជាមួយនឹង Homemade Lemonade ដែលខ្មែរយើងហៅថាតែជ្រក់។ Homemade Lemonade មានរសជាតិមិនជូរពេក ឬផ្អែមពេកឡើយ ជាពិសេសមានក្លិនចេញពី ជីអង្កាមឈ្ងុយៗ។
ចឹងបើលោកអ្នកចង់ញ៉ាំឬ ចង់ប្តូររសជាតិអាហារ សូមគិតដល់ Elia Greek Kitchen ណា៎។ មកសាកម្ហូបបែបក្រិកម្តង ប្រយ័ត្នជាប់ចិត្តណា។
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.