Eden Garden: ប្រជុំកន្លែងញ៉ាំអីថ្មីនៅបឹងកក់ បានទៅសាកនៅ?
ភ្នំពេញឥទ្បូវមិនខ្វះកន្លែងញ៉ាំអីនោះទេ ដើម្បីបំពេញតម្រូវការសម្រាប់អ្នកដែលនិយមញ៉ាំដូចជាពួកយើង ដូច្នេះហើយ Eden Garden ដែលទើបតែបើកដំនើរការថ្មីៗនេះ នឹងប្រមូលផ្តុំហាងអាហារល្បីៗ ពេញនិយមនៅក្នុងទីក្រុងនៅមួយកន្លែងតែម្តង។តោះទៅមើលទាំងអស់គ្នា ថាមានហាងអាហារណាខ្លះ ប្រេនណាខ្លះ និងមានអីញ៉ាំខ្លះនៅក្នុង Eden Garden៖
កន្លែងដែលបើកដំណើរការ
#1 - Starbucks
ស្ងាត់ៗ Starbucks បើកសាខាថ្មី និងជាសាខាទី 10 នៅកម្ពុជានៅ Eden Garden នេះតែម្ដង។ សំរាប់អ្នកហ្វេន Starbucks កុំភ្លេចទៅសាកសាខាថ្មីនេះផង!
#2 - S&P Thai Restaurant and Bakery
សំរាប់អ្នកចូលចិត្តញ៉ាំម្ហូបថៃ សាខាថ្មីរបស់ S&P នេះដឹងតែត្រូវចិត្តលោកអ្នកតែម្ដង។
#3 - Hokkaido Cheese Toast
នំបុ័ងឈីយយឺតៗ ដែល FoodBuzz ធ្លាប់ចុះផ្សាយពីលើកមុនក៏មាននៅទីនេះដែរ។
#4 - Big Apple Donuts & Coffee
ចង់ញ៉ាំដូណាត់ឆ្ងាញ់ ហើយផឹកកាហ្វេមួយកែវ ពីរកែវលេងក៏បាន។
#5 - Kyoka Sushi
ភោជនីយដ្ឋានម្ហូបជប៉ុនថ្មីស្រឡាង ដែលមានបំរើជាស៊ូស៊ី និង ម្ហូបជប៉ុនជាច្រើនបែប។
#6 - Franken Brew
ភោជនីយដ្ឋានបែបអាល្លឺម៉ង់ បំរើជាអាហារ ស្រាបៀរ និង ស្រាក្រហមដ៏ប្រណិត។
#7 - Steps Kitchen & Pub
បើចង់បានបរិយាសកាសបែប chill chill អង្គុយ outdoor អី Steps Kitchen & Pub នេះដឹងតែត្រ���វចិត្តលោកអ្នកតែម្ដង។
កន្លែងដែលនឹងបើកឆាប់ៗ
#8 - Geylang Lor 9
ហាងបបរកង្កែបដ៏ពេញនិយមនេះ តិចទៀតក៏នឹងបង្ហាញមុខនៅ Eden Garden នេះផងដែរ។
#9 - Dim Sum Emperors
សំរាប់ប៉ែកម្ហូបចិន Dim Sum Emperors ក៏នឹងបើកសាខាថ្មីនេះទីនេះដែរ។
#10 - Tumkratoei តាំក្រះធើយ
ក្រៅពី S&P ភោជនីយដ្ឋានម្ហូបថៃ Tumkratoei ក៏អាចជាជម្រើសរបស់អ្នកបាន។
#11 - គុយទាវទសវត្ស៍៦០
ចង់ញ៉ាំគុយទាវក៏បាន ព្រោះថាគុយទាវទសវត្ស៍៦០ ក៏បើកសាខាថ្មីនៅទីនេះដែរ។
#12 - Huat Huat BBQ Chicken Wings
ដែលបានភ្លក្សស្លាបមាន់អាំងដ៏ពេញនិយមពីប្រទេសសឹង្ហបុរីនេះឬនៅ?
#13 - The Lobster Bay
សំរាប់អ្នកចូលចិត្តញ៉ាំគ្រឿងសមុទ្រ ដឹងតែភ្លេចមិនបានហើយ The Lobster Bay។
#14 - Le Castella
ហាងនំពងទាទន់ល្មើយដ៏ល្បីល្បាញ នេះក៏នឹងបើកសាខាទី 3 នៅទីនេះដែរ។
#15 - Mike’s Burger House
បើចង់ញាំបឺហ្គឺឆ្ងាញ់ៗហើយដាក់មួយធានាថាឆ្អែត គឺ Mike’s Burger House នេះហើយ។
#16 - Two Cows Beef Steak
ហាងស្ទេកសាច់គោនេះក៏ជិតបើកនៅ Eden Garden នេះដែរ។
Eden Garden
ទីតាំង៖ បឹងកក់ Phnom Penh City Center ក្នុងសង្កាត់ស្រះចក | Googlemap