EDEL Café
- St Camko City R1, Angkor Blvd, Phnom Penh
- 010 594 249
អ្នកដែលធ្លាប់ស្គាល់ EDEL Café ពីមុនគឺដឹងហើយថាហាងកាហ្វេនេះចាប់ផ្តេីមដំបូងគឺជាតូបមួយនៅក្បែរផ្សារឈូកមាសទេ។ តែដោយសារមានការគាំទ្រច្រើនពីម៉ូយៗរបស់គាត់ ឥឡូវនេះ EDEL Café បានពង្រីកទៅជាហាងកាហ្វេមានទំហំល្មម ហើយបើកដល់ទៅ ២ សាខា! សាខាថ្មីរបស់ Edel Cafe ស្ថិតនៅខេមកូសុីធី ហេីយការតុបតែងវិញគឺ ស្អាតបែបកូរ៉េអីចឹង! ទោះបីហាងរាងតូចបន្តិចមែន ប៉ុន្តែម្ចាស់ហាងបានរៀបចំឲ្យបរិវេណមើលទៅទូលាយល្អ មានដេីមឈេីពណ៌បៃតងស្រស់ជុំវិញហាង ធ្វើឲ្យត្រជាក់ស្រឡះភ្នែកតែម្ដង។
ភេសជ្ជៈរបស់ហាងគឺសុទ្ធតែទំនងៗគួរតែសាក តែភេសជ្ជៈពេញនិយមប្រចាំហាងតែម្តងមានបីមុខ គឺសុទ្ធតែជាប្រភេទដែលមានតុបតែងដាក់ស្ករ Dalgona ពីលេី។ តិចសួរថាស្ករ Dalgona ហ្នឹងអីគេទៅ! ស្ករ Dalgona គឺស្កពណ៌ត្នោតៗរបស់កូរ៉េដែលល្បីដោយសាររឿង Squid Game ហ្ហ៎!សម្រាប់អ្នកដែលចូលចិត្តផឹកកាហ្វេ អាចសាកជាមួយនឹង Dalgona Coffee Latte របស់គាត់បាន។ កាហ្វេឈ្ងុយៗ រាងខ្លាំងអី គឺត្រូវម៉ាច់ម៉ង់ពេលញុំាជាមួយស្ករ Dalgona ដែលមានរសជាតិផ្អែមៗ ស្រដៀងស្ករខារ៉ាមែលដែរ។
ចំណែកអ្នកមិនសូវចូលចិត្តកាហ្វេវិញក៏អាចកុម្មង់ភេសជ្ជៈដែលមានស្ករ Dalgona នេះបានដូចគ្នាជាមួយនឹង Dalgona Green Tea ឬ Dalgona Brown Sugar Fresh Milk។ បើធ្លាប់បានភ្លក់ប្រភេទ Dalgona ហើយចង់សាកអីផ្សេង អ្នកទាំងអស់គ្នាអាចសាកជាមួយនឹងភេសជ្ជៈប្រចាំហាងដូចជា Honeycomb Coffee Latte, Peach Tea, Strawberry Sparkling Yuzu និង Strawberry Soya Frappe បានណា៎! ភេសជ្ជៈត្រជាក់ៗផឹកទៅធានាស្រស់ស្រាយ!
ក្រៅពីភេសជ្ជៈ ហាង EDEL Café ក៏មាននំស្អាតៗ ទំនងៗជាច្រេីនមុខសម្រាប់អតិថិជនដែរ ប៉ុន្ដែនំដែលពិសេសហើយពេញនិយមប្រចាំហាងនោះគឺ នំ croiffle ដែលជានំ waffle កាត់ croissant។ នំនេះមានបួនរសជាតិគឺ Dalgona ស្រ្តប៊ឺរី តែបៃតង និង ទឹកឃ្មុំ ដែលគេហៅថា honeycomb។ នំនីមួយៗមានរសជាតិប្លែកខុសៗគ្នា លក្ខណៈឆ្ងាញ់ម្យ៉ាងម្នាក់អីចឹង! អ្នកចូលចិត្តនំផ្អែមៗវិញគឺដឹងតែងជាប់ចិត្តជាមួយនឹងរសជាតិរបស់ Croiffle Dalgona និង Croiffle Honeycomb ហើយ។ ប៉ុន្តែសម្រាប់អ្នកដែលគាត់ចង់បាននំលក្ខណៈផ្អែមលមៗអី គឺអាចសាក Croiffle Strawberry បាន រសជាតិស្ត្រប៊ឺរីរាងដិត ហើយមានផ្លែស្រ្តប៊ឺរីស្រស់ៗមានជាតិជូរអែមៗថែមពីលេីទៀត។ បើ Croiffle Matcha Green Tea ក៏ទំនងរបស់គេដែរ រសជាតិតែបៃតងរាងដិតល្មម តែក្លិនម៉ាតឆាវិញគឺឈ្ងុយពេញសាច់នំ!
តោះយេីង! ទៅញុំាអីផ្អែមៗនៅ EDEL Café!
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.