ម្ហូបកូរ៉េប៉ុន្មានមុខនេះ មិនពិបាកធ្វើទេណា៎! ប្រើគ្រឿងផ្សំតិច ហើយងាយរកទៀត!

បើត្រូវនៅផ្ទះ ហើយមានពេលខ្លះ​ចម្អិនម្ហូបដែលខ្លួនឯងចង់ញ៉ាំ ជាពិសេសអាហារកូរ៉េនោះ លោកអ្នកអាចសាកធ្វើម្ហូបប៉ុន្មានខាងក្រោមនេះ ដែលក្រុមការងារ FoodBuzz គិតថា អ្នកអាចធ្វើញ៉ាំនៅផ្ទះបាន ដោយមិនចំណាយពេលច្រើន ហើយគ្រឿងផ្សំក៏មិនពិបាករកដែរ។

Image: CNN

#1 បាយឆាគីមឈី

មួយមុខនេះ មិនសូវខុសពីបាយឆាធម្មតាទេ!

  • គ្រឿងផ្សំ ៖

    បាយស គីមឈី ស៊ុត ម្សៅស៊ុបខ្នរ​ ស្ករស ខ្ទឹមស ម្ទេសកិន (ដាក់ក៏បាន មិនដាក់ក៏បាន) ***អាចបន្ថែមសាច់ ឬបន្លែ តាមចំណូលចិត្ត

  • របៀបធ្វើ ៖ 

> ដាក់ប្រេងឆាលើខ្ទះឲ្យក្តៅ ​ហើយចៀនស៊ុតឲ្យឆ្អិន រួចចាប់ទុកមួយឡែក​

> ចិញ្រ្ចាំខ្ទឹម ហើយដាក់បំពងខ្ទឹមឲ្យក្រៀម រួចចាក់គីមឈី(ច្របាច់យកទឹកចេញ)ចូល 

> ឆាមួយសន្ទុះ​ ហើយដាក់បាយសចូល កូរៗឲ្យចូលជាមួយនឹងគីមឈី រួចដាក់ម្សៅស៊ុបខ្នរ និងស្ករសចូល

> ចាក់ទឹកគីមឈីចូល រួចឆាឲ្យគ្រឿងផ្សំចូលគ្នាសព្វល្អ

> ដួសដាក់ចាន ដោយដាក់ស៊ុតដែលចៀនហើយពីលើជាការស្រេច។

Image: Healthy Nibbles

#2 ស៊ុតចំហុយ (Gyeran Jjim)

ម្ហូបនេះ ខុសពីពងដុតណា៎! តិចលោច្រឡំអីចឹងទៅ!

  • គ្រឿងផ្សំ ៖

    ស៊ុតមាន់/ទា ការ៉ុត សាច់ ឬ ប្រហិត ទឹក + គ្រឿង (ទឹកត្រី អំបិល ស្ករ ប៊ីចេង) ឬ ទឹកស៊ុប (បើមាន) ស្លឹកខ្ទឹម

  • របៀបធ្វើ ៖ 

> គោះស៊ុតដាក់ក្នុងចាន ហើយចាក់ទឹក+ គ្រឿង ឬ ទឹកស៊ុបបន្តិចចូលជាមួយ ហើយវាយឲ្យសព្វ ​

> ចិញ្រ្ចាំខ្ទឹម ហើយដាក់បំពងខ្ទឹមឲ្យក្រៀម រួចចាក់គីមឈី (ច្របាច់យកទឹកចេញ) ចូល 

> ឆាមួយសន្ទុះ​ ហើយដាក់បាយសចូល កូរៗឲ្យចូលជាមួយនឹងគីមឈី រួចដាក់ម្សៅស៊ុបខ្នរ និងស្ករសចូល

> ចាក់ទឹកគីមឈីចូល រួចឆាឲ្យគ្រឿងផ្សំចូលគ្នាសព្វល្អ

> ដួសដាក់ចាន ដោយដាក់ស៊ុតដែលចៀនហើយពីលើជាការស្រេច។

#3 មីហឹរ

ឆ្ងាញ់ពិសេស សម្រាប់អ្នកចូលចិត្តអាហាររសជាតិហឹរដែលមាន 2 ប្រភេទ គឺប្រភេទមីគោក និងធម្មតា។

*មីគោក

  • គ្រឿងផ្សំ ៖

    មីហឹរកូរ៉េ (មានច្រើនពណ៌តាមរសជាតិ និងកម្រិតហឹរ)  សាច់/ប្រហិត

  • របៀបធ្វើ ៖ 

> ដាំទឹកឲ្យពុះ ហើយដាក់ស្រុះមីឲ្យឆ្អិនល្អ រួចស្រង់មីចេញពីទឹក ​

> ហែកគ្រឿងដាក់ច្របល់ជាមួយមី (បើមិនចង់ហឹរខ្លាំងទេ កុំដាក់ទឹកលាយចូលទាំងអស់)

> ស្រុះសាច់ ឬប្រហិតឲ្យឆ្អិន ហើយដាក់ពីលើជាការស្រេច។

*មីហឹរធម្មតា

វិធីចម្អិនមិនខុសពីមីស្រុះធម្មតាយើងទេ គ្រាន់តែរសជាតិប្លែកជាង ហើយលោកអ្នកក៏អាចថែមសាច់/ប្រហិត និងស៊ុត ដើម្បីឲ្យកាន់តែមានឱជារសថែមមួយកម្រិតទៀតផងដែរ។

#4 ពងទាចៀនរុំគីមឈី 

ចង់ញ៉ាំពងទាចៀនផង ចង់ញ៉ាំគីមឈីផង? ដាក់ចូលគ្នាហ្មងទៅ!!!

  • គ្រឿងផ្សំ ៖

ពងទា គីមឈី ម្សៅស៊ុបខ្នុរ ស្ករស

  • របៀបធ្វើ ៖ 

> គោះពងទា រួចដាក់ម្សៅស៊ុបខ្នុរ និងស្ករចូល វ៉ៃចូលគ្នាឲ្យសព្វ ​

> ដាក់ចម្អិនលើខ្ទះឲ្យឆ្អិន រួចចាប់គីមឈីដាក់ពីលើស៊ុត ដោយរុំហើយរមូរដល់ចុង

> ហាន់ជាកង់ៗ រួចដាក់លើចានជាការស្រេច។

#5 គីមបាប់ (Kimbap/ Gimbap)

បើចេះធ្វើស៊ូស៊ី ប្រាកដជាអាចធ្វើមួយមុខនេះបានយ៉ាងស្រួល

  • គ្រឿងផ្សំ

បាយ (អង្ករជប៉ុន ឬ កូរ៉េ រឹតតែល្អ) សារាយសមុទ្រ ស៊ុត បន្លែតាមចំណូលចិត្ត​ (ការ៉ុត ត្រសក់ ល្ពៅស្ងោរ ជ្រក់ឆៃថាវ ផ្លែប៊័រ Spinach) ប្រហិតក្តាម សាច់ Ham ឬ ប្រហិតហតដក

  • របៀបធ្វើ ៖ 

> ចៀនស៊ុត (វ៉ៃជាមួយគ្រឿង) ហើយហាន់ជាសរសៃៗ ​

> ហាន់បន្លែជាចំណិតសរសៃដូចស៊ុតដែរ (បន្លែអាចស្ងោរក៏បាន ឬដាក់ស្រស់ក៏បាន)

> រាយបន្ទះសារាយសមុទ្រនៅលើក្តារមូរ ហើយដាក់បាយ (អាចលាយជាមួយប្រេងល្ង និងអំបិលបន្តិច បើសិនជាមាន) 1 ស្លាបព្រា ដោយរាយប៉ាតៗពីលើសារាយសមុទ្រ ហើយដាក់បន្លែ ស៊ុត និងសាច់ពីលើ រួចចាប់ផ្តើមមូរឲ្យតឹង

> ហាន់ជាកង់ៗ រួចដាក់លើចានជាការស្រេច។

#6 ពោតឈីស (Corn Cheese)

ញ៉ាំក្តៅៗ ពេលមេឃត្រជាក់ៗអីហ្នឹង អ៊ែមហ្មង

  • គ្រឿងផ្សំ ៖

ពោតស្ងោរ ឬ ចំហុយ បន្លែ (ខ្ទឹមបារាំង ម្ទេសប្លោក ការ៉ុត…) Mayonnaise ប័រ ដុំឈីស (សម្រាប់ចម្អិនរំលាយ) អំបិល ស្ករ

Image: Maangchi

 

  • របៀបធ្វើ ៖ 

> ហាន់បន្លែជាចំណិតគូបតូចៗ ហើយច្របល់ចូលគ្នា ដោយដាក់អំបិលមួយចឹបចូល ​

> ប្រលេះពោតស្ងោរចេញពីស្នូល ហើយកម្តៅខ្ទះឲ្យក្តៅ រួចដាក់ប័រចូល និងពោតស្ងោរតាមក្រោយ កូរប្រហែល 3 នាទី 

> ចាក់បន្លែចូលរួចកូរចូលគ្នាឲ្យសព្វ 

> ដាក់ដុំឈីសចូលហើយគ្របរហូតដល់វារលាយ (បើមានចង្ក្រាន oven អ្នកក៏ជាអាចចម្អិនវានៅក្នុងហ្នឹងជាមួយនឹងសីតុណ្ហភាពប្រហែល 200oc

***មួយមុខនេះ ញ៉ាំក្តៅៗបានឆ្ងាញ់ណា៎! 

Image: Maangchi

 

#7 មាន់បំពងជូរហឹរ

មួយមុខនេះ ស៊េរីឆ្ងាញ់រហូតដល់លិឍដៃអីចឹងហា៎!

  • គ្រឿងផ្សំ

ស្លាបមាន់ (យកទាំងមូលក៏បាន ឬក៏យកតែស្លាបកណ្តាលក៏បាន) ស្លឹកជីវ៉ាន់ស៊ុយ ស្លឹកខ្ទឹម ល្ងលីង គ្រឿង (ទឹកប៉េងប៉ោះ ទឹកត្រី ទឹកម្ទេសជូរអែម ម្សៅស៊ុបខ្នរ ប្រេងខ្យង ម្ទេសលីង) ម្រេច ម្សៅបំពង 

  • របៀបធ្វើ ៖ 

> លាងស្លាបមាន់ឲ្យស្អាត បើស្លាបទាំងមូល អាចកាន់ជា៣កំណាត់សិន ដោយឆូតសាច់ផង (ដើម្បីឲ្យឆាប់ចូលជាតិ) រួចហើយប្រឡាក់ជាមួយនឹងប្រេងខ្យង ម្រេចនិងម្សៅស៊ុបខ្នរតិចៗ រួចទុកប្រមាណ១០នាទី

> ប្រឡាក់ជាមួយម្សៅបំពង ហើយបំពងឲ្យឆ្អិន និងស្រួយល្អ 

> សម្រក់ខ្លាញ់ចេញ រួចដាក់លើខ្ទះឆា កូរជាមួយនឹងគ្រឿង (រៀបរាប់ខាងលើ ជាទូទៅ សម្រាប់ស្លាប២ខាំ អាចប្រើទឹកប៉េងប៉ង ទឹកត្រី ទឹកម្ទេសជូរអែម និងប្រេងខ្យង២ស្លាបព្រាបាយ ម្សៅស៊ុបខ្នរ១ស្លាបព្រាបាយ និងម្ទេសលីងតាមចំណូលចិត្ត) 

> កូរស្លាបមាន់ និងគ្រឿងចូលគ្នាឲ្យសព្វ ហើយរោយស្លឹកជីវ៉ាន់ស៊ុយ និងស្លឹកខ្ទឹមដែលហាន់ហើយពីលើ រួមជាមួយនឹងល្ងលីងស្រាប់ផងដែរ។ 

អត្ថបទគួរតែអានបន្ទាប់