Big Apple Donuts & Coffee Cambodia
- Available at all Big Apple Donuts & Coffee Cambodia Stores
- (855) 23 211 118
ទុរេនជាស្តេចនៃផ្លែឈើដែលគេនិយមញ៉ាំច្រើននៅក្នុងតំបន់អាស៊ីរបស់យើង ហើយឥឡូវនេះ Big Apple Donuts & Coffee បានយកទុរេនមកច្នៃធ្វើជារសជាតិនំដូណាត់ថ្មីមួយទៀតដែលមានឈ្មោះថា Durian King និង Durian Queen។ នំដូណាត់ទុរេនទាំងពីរនេះមានស្នូលជាគ្រីមទុរេនដែលធ្វើចេញពីសាច់ទុរេនស្រស់ៗតែម្តង។ រីឯតម្លៃវិញ គ្រាន់តែថែម $០.25 ក្នុងមួយនំពីលើតម្លៃធម្មតា$0.95 ដើម្បីទទួលបានរសជាតិទុរេនថ្មីនេះ!
Durian King ធ្វើឡើងពីនំដូណាត់ទន់ល្មើយ ជាមួយនឹងស្នូលគ្រីមទុរេនដ៏ឈ្ងុយឆ្ងាញ់ ហើយក៏រោយម្សៅស្ករពីលើនំ ដើម្បីបង្កើនរសជាតិ។ រសជាតិគឺឆ្ងាញ់ល្មម មិនផ្អែមពេក ហើយមានក្លិនឈ្ងុយទុរេនប្រហើរៗស្រទន់ ធ្វើឲ្យនំកាន់តែឆ្ងាញ់។
រីឯ Durian Queen វិញក៏ស្នូលជាគ្រីមទុរេននៅក្នុងដូចគ្នា តែរោយពីលើដោយស្ករដូងជំនួសវិញ។ សាច់នំដូណាត់ទន់ៗ ក្លិនទុរេនឈ្ងុយៗ ស្ករដូងផ្អែមៗ មានគ្រប់រសជាតិ មាត់មានលាបឲ្យច្បាស់ក្រឡែត!
នំដូណាត់ទុរេនគឺធ្វើភ្លាមៗ ថ្មីៗ ភ្ញៀវកុម៉្មង់ភ្លាម ទើបចាប់ផ្ដើមធ្វើ ដូច្នេះហើយគុណភាពគឺខ្ពស់ ថ្មីៗតែម្តង។ ហើយដើម្បីរក្សារសជាតិដ៏ឆ្ងាញ់មួយនេះ អ្នកទាំងអស់គ្នាគួរតែញ៉ាំភ្លាមៗក្រោយកុម្ម៉ង់រួចមុន៣ម៉ោង។ ដោយសារតែនំដូណាត់ទុរេននៅ Big Apple Donuts & Coffee មានក្លិនឈ្ងុយទុរេនស្រាលស្រទន់ អ្នកដែលមិនសូវចូលចិត្តញ៉ាំទុរេនក៏អាចនឹងចូលចិត្តរសជាតិនេះដែរ។
ចូលចិត្តទុរេនឬអត់ ទៅសាកទាំងអស់គ្នាហី? ក្រែងលោ ប្ដូរចិត្តមកញៀនខ្វះមិនបានដោយសារនំដូណាត់របស់ Big Apple Donuts & Coffee ណា៎! អាចរកបាននៅគ្រប់សាខាទាំងអស់របស់ Big Apple Donuts & Coffee ចាប់ពីថ្ងៃទី ១២ ខែសីហានេះតទៅ៕
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.