បាយទាខ្វៃឆ្ងាញ់មួយកន្លែងលាក់ខ្លួនក្នុងភ្នំពេញ
មិនប្រាកដថាអ្នកធ្លាប់លឺពីកន្លែងមួយនេះទេ ប៉ុន្តែវាជាកន្លែងបាយទាខ្វៃដែលល្បីគ្រាន់បើនៅភ្នំពេញ ហើយដែលគេតែងហៅថាបាយទាខ្វៃ តាំង លឹមហួត ឬ បាយទាក្រោយ Phnom Penh Tower។

ក្នុងតម្លៃ 8000រៀល មួយចាន យើងនឹងបានបាយសាច់ទាដ៏ទំនងមួយចាន ជ្រក់ និង ស៊ុបមួយកូនចាន។ សាច់ទាក៏ឆ្ញាញ់ មិនស្រួយពេក ហើយមានរសជាតិឆ្ងាញ់ ហើយបាយហ្នឹងទៀត! ពួកគាត់បើកលក់តាំងពីព្រឹក តែភាគច្រើនប្រហែលត្រឹមម៉ោង 12:30 ថ្ងៃត្រង់អីអស់សាច់ទាហើយ។
តែកន្លែងនេះក៏មានលក់អីផ្សេងដែរដូចជាបាយមាន់ សាច់សាស៊ីវ និង ស៊ុបខួរជ្រូក គ្រាន់តែល្បីជាងគេគឺបាយទាខ្វៃហ្នឹងឯង។ ទៅសាកកុំឲ្យខានណា ដឹងតែញ៉ាំម្តងហើយចង់ទៅទៀតតែម្តង!
ទីតាំង: #26, St. 232 ទល់មុខសណ្ឋាគារ Green Palace តម្លៃ: 8000រៀល