ឃើញគេល្បីជ្រក់ជើងទា ឯងនេះដែរហ៎ា! រំលងមួយមុខអត់បានម៉ង

ប៉ុន្មានថ្ងៃនេះឮគេល្បីរឿងជ្រក់ជើងទានៅក្នុងបណ្ដាញសង្គម ក្រុម StreetBuzz ឃើញម្ដងៗរៀងស្រក់ទឹកមាត់ដែរហ្នឹងហា៎! ទ្រាំមិនបានក៏រកទិញញ៉ាំដែរទៅ។ ណាមួយនឹកឃើញកន្លែងមួយដែលមានលក់ម្ហូបបែបហ្នឹង ក៏កម្មង់ញ៉ាំតែម្ដងទៅ កន្លែងគាត់នេះមានឈ្មោះថា “ម៉ាក់ស្រីនីថ”។ ​

ដែលកាលពីមុនគាតើគ្រាន់តែជា បុគ្គលម្នាក់ដែលចូលចិត្តធ្វើម្ហូបញ៉ាំ ហើយថតផុសក្នុងបណ្ដាញសង្គម (TikTok) តែប៉ុណ្ណោះ។​ ដោយសារតែទទួលការគាំទ្រពីមនុស្សជុំវិញខ្លួន និងបងប្អូនក្នុងបណ្ដាញសង្គមជាច្រើន រហូតដល់ថ្នាក់បង្កើតមុខរបរមួយបាន។​ 

កន្លែង ម៉ាក់ស្រីនីថ នេះបើកលក់ជាង ៣ ឆ្នាំហើយ។ ព្រមទាំងមានលក់មុខម្ហូបជាច្រើនមុខដែលសុទ្ធតែជាម្ហូបខ្មែរ មានដូចជា​ ក្តាមជ្រក់​ ក្ដាមប្រៃ ប្រហុកខ្ទិះ កាពិផាវ ឆាសៀង  ប្រហុកចិញ្ច្រាំ ជ្រក់ត្រសក់ ងៀតគោខ្មែរ ជ្រក់ជើងមាន់ ជ្រក់ជើងទាអីជាដើម។ ហើយអ្វីដែលពេញនិយមជាងគេគឺ ជ្រក់ជើងទា ហ្នឹងតែម្ដង។

មុខម្ហូបនៅកន្លែងគាត់ និយាយទៅមួយមុខណាក៏មានជាតិដែរ គឺថារសជាតិដឹតៗតែម្ដង។ នេះក៏ដោយសារ ពេលគាត់ធ្វើម្ហូបម្ដងៗគាត់មិនថាំគ្រឿងទេ គាត់ដាក់គ្រឿងមក យកម៉ាឆ្ងាញ់តែម្ដង មិនបាច់ត្រូវការទឹកជ្រលក់ ឬគ្រឿងបន្ថែមអីទេ។

ថារសជាតិទៅឆ្ងាញ់ តែបើមើលមករឿងសោភ័ណភាពវិញគឺកាន់តែល្អទៀត នៅកន្លែងគាត់គឺធ្វើម្ហូបដោយផ្ទាល់ដៃខ្លួនឯងទាំងអស់ ចឹងរឿងអនាម័យ និងផាសុខភាពអីគឺទុកចិត្តចុះ គាត់ធ្វើម៉ាស្អាត។

អូសចុះ អូសឡើងឃ្លាន ជ្រក់ជើងទា ឬម្ហូបបែបខ្មែរដូច ក្រុម StreetBuzz ចឹងអី អាចចូលទៅរកនៅកន្លែង ម៉ាក់ស្រីនីថ បាន។ គាត់មិនបើកហាងធំអីទេ គ្រាន់តែលក់នៅផ្ទះធម្មតាប៉ុណ្ណោះ ចឹងប្អូនណាចង់ទិញអី អាចទូរស័ព្ទទៅកម្មង់ ឬទិញតាមប្រព័ន្ធដឹងជញ្ជូនបាន ឬក៏មួយទៀតជិះទៅទិញនៅកន្លែងដៅយផ្ទាល់ក៏បានដែរ។ មិនតែប៉ុណ្ណឹងទេ គាត់មាន សាខានៅភ្នំពេញ មួយនៅបុរីពិភពថ្មីគួរស្រូវ​ ឯមួយទៀតនៅ បុរីប៉េងហ៊ួតបឹងស្មោរ។​

ទូរស័ព្ទ៖ 061 780 750 / 0714058888 / 096 49 49 998

ព័ត៌មាន៖ TikTok- maksreynith090

ទីតាំង៖ 

ប្រហុកក្រសាំងbyម៉ាក់ស្រីនីថ Peng Hout

ប្រហុកក្រសាំងbyម៉ាក់ស្រីនីថ​ Kur Srov

 

 

 

ម៉ាក់ស្រីនីថ

អត្ថបទគួរតែអានបន្ទាប់