ម្ហូបអុីតាលីរសជាតិបែបខ្មែរ ទៅរកញ៉ាំនៅណាបានក្នុងភ្នំពេញ?

តិចគិតថា Do Forni នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra មានតែម្ហូបអ៊ឺរ៉ុប។ ចង់ប្រាប់ដំណឹងល្អថា នៅទីនេះ កំពុងចេញមុខម្ហូបថ្មីដែលជាមុខម្ហូបអ៊ីតាលីរសជាតិបែបខ្មែរ ដោយមុខម្ហូបទាំងអស់ត្រូវបានរៀបចំជូនជាពិសេស ពីមេចុងភៅជនជាតិអុីតាលីផ្ទាល់ លោក Luigi Coccimiglio ដែលមានបទពិសោធន៍ទៅលើម្ហូបអាហារអស់ជាច្រើនឆ្នាំ។

លោក Luigi  គាត់មានបទពិសោធន៍ជាង 20 ឆ្នាំក្នុងការចម្អិននៅតាមបណ្ដាប្រទេសនានា និង 6 ឆ្នាំនៅក្នុងប្រទេសចិន។  លើសពីនេះ គាត់បានចូលរួម និងឈ្នះការប្រកួតធ្វើម្ហូបមួយចំនួន ទាំងនៅអ៊ីតាលី និងចិន។ ឥឡូវនេះ លោកបាននាំយកបទពិសោធន៍ទាំងនេះមកបង្ហាញនៅសណ្ឋាគារ Sofitel និងបញ្ចេញថ្វីដៃ និងគំនិតថ្មីៗ។ 

Credit: Do Forni

Credit: Do Forni

នៅក្នុងមុឺនុយថ្មីរបស់ Luigi មានរហូតទៅដល់ជាង 40 មុខ ផ្សេងៗគ្នាឯណោះ ដែលក្នុងនោះមានជា ប្រភេទម្ហូបនាំមុខ ស៊ុប ជំរើសផាស្តាពិសេសៗ និងបាយអុីតាលី ប្រភេទភីស្សា ម្ហូបចម្អែតគ្រឿងសមុទ្រ ប្រភេទសាច់អាំង ប្រភេទម្ហូបបន្ថែម និង ប្រភេទបង្អែមលាងមាត់ ប្រម៉ាណជាង 4មុខថែមទៀត ដែលត្រៀមចខ្លួនរួចជាស្រេចក្នុងការរៀបចំជូនប្រិយមិត្តទាំងអស់គ្នាដែលមានគម្រោងមកសាកអាហារប្រណីតៗនៅភោជនីយដ្ឋានអុីតាលី Do Forni ។

ពួកយើងបានសាកម្ហូបប្រណីតៗចំនួន 8 មុខ ផ្សេងគ្នា ដែលបានជ្រើសរើស និងជាម្ហូបដែលបង្កើតឡើងថ្មីដោយផ្ទាល់ពីសំណាក់ លោក Luigi ដោយចាប់ផ្តើមដំបូងជាមួយនឹង Burrata & Tomato Panzanella ដែលជាប្រភេទអាហារសម្រន់ដែលមានគ្រឿងផ្សំដូចជា ឈីសបូរ៉ាតា ប៉េងប៉ោះភេនហ្សានេលឡា ម៉ាយូនេស និងប្រេងប្រេសុីល។ ញុាំលេងៗ ព្រោះគេឲ្យទ្រាប់ៗពោះសិននោះ! 

 Wagyu Beef Carpaccio

ញុាំបានប្រហែលជាអស់ 2-3 បន្ទះនំប័ុង ម្ហូបទី 2 របស់យើងក៏បានមកដល់ ដែលមានឈ្មោះថា Wagyu Beef Carpaccio។ មួយមុខនេះពិតជាធ្វើឲ្យអេដមីនត្រូវមាត់ខ្លាំងតែម្ដងជាមួយនឹង សាច់គោអូស្ត្រាលី វ៉ាឃ្យូហាន់ស្តើងៗ អមជាមួយសាឡាត់រ៉ូកេត ឈីសប៉ាមេសាន ទឹកជ្រលក់ម៉ាយូណេស ផ្សិតត្រាស់ហ្វល និងប៉េងប៉ោះឈើរី។ 

Pan-Seared Foie Gras 

ចូលមកដល់មុខម្ហូបទី 3 វិញយើងមានជា Pan-Seared Foie Gras សម្រាប់ប្រិយមិត្តអ្នកចេះញុាំថ្លើមក្ងានគឺត្រូវម៉ាច់ ដោយការចម្អិនត្រូវបានកំណត់យកឆ្អិនល្មមនៃថ្លើមក្ងាន។ ពេលញុាំចូលមាត់ មានក្លិនឈ្ងុយថ្លើមក្ងានចៀន ជាប់ពេញមាត់ និងទន់ៗ ហើយបើបានបន្ថែមជាមួយ ទឹកជ្រលក់រសជាតិស្វាយ ទឹកជ្រលក់ខ្ទឹម នំបុ័យស្រួយ ដែលភ្ជាប់មកជាមួយមុខម្ហូបនេះវិញអេដមីនធានាថា រឹតតែបង្កើនរសជាតិថែមទៀត។

Spaghetti Cacio E pepe 

ម្ហូបបន្ទាប់គឺ Spaghetti Cacio E pepe ដែលមានគ្រឿងផ្សំដូចជា ស្ពាហ្គេតទី សាសុីអូ​ អីភេប៉េ ជាមួយឈីស ភីភូវីនូ ម្រេចកំពតខ្ចី និងស្លឹកគ្រៃ។ ពិសេសត្រង់ថា ស្ពាហ្គេតទី បែបអ៊ីតាលី តែរសជាតិធ្វើពីគ្រឿងផ្សំខ្មែរ ដែលធ្វើឲ្យមួយចាននេះប្លែក និងមានអារម្មណ៍ថាញ៉ាំអាហារអ៊ីតាលីលើទឹកដីខ្មែរតែម្ដង។ 

Homemade Baccala Ravioli

មួយមុខទៀតជាប្រភេទផាស្តាបែបអុីតាលី Homemade Baccala Ravioli មានរសជាតិប្រៃលមៗ ជារសជាតិដើមបែបប្រទេសអុីតាលី ចម្អិនតម្រូវគ្រប់អ្នកញុាំ សូម្បីតែអេដមីនក៏ញុំគ្មានឲ្យសល់ពីចានដែរ។ គ្រឿងផ្សំពិសេសនៃម្ហូបមួយចាននេះមានដូចជា ផាស្តាអុីតាលី ស្នូលត្រីទឹកកកខ្មៅ ពងត្រីសាល់ម៉ុន និង បន្ថែពីលើដោយទឹកជ្រលក់បង្កង។ Homemade Baccala Ravioli ត្រូវបានចម្អិនឲ្យមានក្លិនឈ្ងុយខ្លាំងជាមួយនឹងបាយអុីតាលី បន្ថែមបញ្ចូលរវាងសណ្តែកបៃតង​ ប័រ និងសាច់ហេមក្រៀម។​ មួយមុខនេះជាប្រភេទអាហារសុខភាពដែលមានរសជាតិប្រៃលមៗ ដែលត្រូវម៉ាច់ និងចាប់ជាតិល្អពេលដែលបានញុាំលាយជាមួយត្រីទឹកកខ្មៅដុត។ 

មួយមុខទៀតនេះក៏មិនណយដែល​ ប្រិយមិត្តអ្នកនិយមចូលចិត្តត្រីធូណា ពិតជាត្រូវមាត់ទៀតហើយ។ Pacific Tuna Tagliata មានគ្រឿងផ្សំបន្ថែមដូចជា ចំណិតត្រីធូណាស្រស់ គ្រាប់ល្ពៅដុត ហើយក៏ភ្លេចនោះដែរជាមួយទឹកជ្រលក់ គ្រាប់ផ្កាច័ន្ទន៍លាយផ្កាខាត់ណា ដែលមានរសជាតិឈ្ងុយ ខាំជាប់ជាមួយសាច់ត្រីធូណាតែម្តង។

Credit: Do Forni

ចូលមកដល់ម្ហូបចុងក្រោយដែលជាទីពេញចិត្តរបស់អ្នកសរសេរនេះផ្ទាល់។​ មួយមុខនេះជឿថា ទាំងរសជាតិ និងការតុបតែងគឺមានតែនៅភោជនីយដ្ឋាន Do Forni ហើយមើលទៅ ដែលមានឈ្មោះថា Slow-Cooked and Seared Octopus ដោយដៃមឹកពីងពាងត្រូវបានចម្អិនដោយសីតុណ្ហភាពទាប ហើយចៀន បន្ថែមរសជាតិឲ្យកាន់តែប្លែកជាមួយនឹង ដំឡូងបារាំងកិន លាយជាមួយនឹងសំបកក្រូចឆ្មារ។ ញុាំមួយម៉ាត់ហើយ ចង់ញុាំថែមទៀត ជាមួយនឹងសាច់មឹកដែលផុយ មានក្លិនឈ្ងុយពេញមាត់ និងជាប់ជាតិបានយូរទោះទំពារច្រើនដងក៏ដោយ។

Flower Pot Heaven’s Box

គ្រប់អាហារទាំងអស់បើអត់មាន បង្អែមលាងមាត់ដូចជាមិនសូវសម។ ក្រុមការងារយើងបានសាកជាមួយនឹង Flower Pot Heaven’s Box ជាប្រភេទបង្អែមបែប finger desert ញុាំតែមួយម៉ាត់ត្រជាក់ដល់ចិត្ត ដោយមានរសជាតិផ្អែមល្មម។​ បង្អែមនេះរាងប្លែកបន្តិចគ្រាន់ថា ញុាំដំបូងរសជាតិប្លែកឆ្ងាញ់មួយបែប បើទំពារ 2 ម៉ាត់ មានរសជាតិផ្សេងដែលធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយតែម្តង។

ក្រៅពីម្ហូបទាំង 8 មុខ និង បង្អែម 1មុខ ដែលបានជ្រើសរើសផ្ទាល់ដោយ Luigi ក្នុងមុឺនុយថ្មីរបស់គាត់នេះ ភោជនីយដ្ឋាន Do Forni ក៏នៅមានជាម្ហូបប្រណីតៗប្រចាំហាងដូចជា Insalata di Mare, Black Tagliatelle with Kep Crab,  Sea Bass Acqua Pazza និង  Dipinto di Luigi  ដែលប្រិយមិត្តអាចសាកបានជាច្រើនបន្ថែមទៀតផងដែរ។ 

ជាមួយនឹងបរិយាកាសនៅក្នុងហាងបែបស្រគត់ស្រគន់ មានតន្ត្រីច្រៀងផ្ទាល់កំដរអារម្មណ៍ បន្ថែមជាមួយមុឺនុយម្ហូបថ្មីប្រណីតៗ ច្នៃចេញផ្ទាល់ពី លោក Luigi អុីចឹងទៀត ច្បាស់ណាស់ថាជាកន្លែងដែលប្រិយមិត្តកំពង់ស្វែងរក។ 

Sofitel Phnom Penh Phokeethra

  • 26 Old August site Sothearos Bld, Sangkat Tonle Bassac Phnom Penh
  • 023 999 200

អត្ថបទគួរតែអានបន្ទាប់