Dim Sum Emperors
- No. 48E1E2, Udong (St. 53), corner of Khemarak Phoumin (St. 130), 12208 Phnom Penh
- (855) 23 6507 452
ប្រទេសចិនជាប្រទេសធំមួយដែលមានវប្បធម៌សម្បូរបែប និងម្ហូបអាហារជាច្រើនប្រភេទទៅតាមតំបន់នីមួយៗរហូតមានអ្នកខ្លះហ៊ាននិយាយថា ទោះបីឱ្យពេលមួយឆ្នាំពេញក៏នៅញ៉ាំម្ហូបចិនមិនគ្រប់មុខដែរ។ ហើយចង់សាកអាហារទាំងនេះនៅភ្នំពេញ FoodBuzz សូមណែនាំ Dim Sum Emperors ដែលមានឈ្មោះបោះសម្លេងខាងម្ហូបចិននេះតែម្ដង!
គ្រាន់ឈានជើងចូលភ្លាមក៏ឃើញការរៀបចំតុបតែងបែបចិន ក្រហមឆើតឆាយ គួរឱ្យទាក់ទាញ។ Dim Sum Emperors មានបម្រើមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខស្រាប់ហើយ តែពេលនេះ ហាងចិនមួយនេះបានបញ្ចេញស្នាដៃយ៉ាងចំណានដោយបើកបង្ហាញនូវមុខម្ហូបថ្មីរហូតជាង 20 មុខ។ និយាយរួមទៅ អាហារទាំងនោះសុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួន ហើយក្រុមកាងារយើងក៏បានសាកមុខម្ហូបថ្មីរហូតដល់ 11 មុខដែរ រួមមាន៖
មាន់ 3 ពែង៖ សាច់មាន់ផុយក៏ផុយ ឈ្ងុយក៏ឈ្ងុយ ចំហុយជាមួយស្រាចិន ប្រេងល្ងនិងទឹកស៊ីអ៊ីវ(មួយមុខមួយពែង) រួមជាមួយគ្រឿងផ្សំផ្សេងៗទៀត បង្កើតបានជាមុខម្ហូបមួយដែលស្រួលញ៉ាំនិងមានរសជាតិដិតល្អ។
មាន់បំពងស្រួយ៖ មាន់មួយទាំងមូល ដាក់បំពងយ៉ាងស្រួយ ស័ក្តិសមបំផុតសម្រាប់ការទទួលទានជាលក្ខណៈគ្រួសារមានគ្នាច្រើនអ្នក។
ឆាឆ្អឹងជម្នីជូរអែម៖ ដូចដែលឈ្មោះចារស្រាប់ មុខម្ហូបមួយចាននេះសមសម្រាប់ប្រគេនដល់ព្រះរាជាតែម្ដង! ទាំងរសជាតិសាច់ជ្រូកប្រៃតិចៗ ទាំងរសជាតិផ្អែមលមៗ មុខម្ហូបមួយនេះត្រូវចិត្តគ្រប់គ្នាតែម្ដង!
ខសាច់ជ្រូកបីជាន់ស្ពៃក្រៀម៖ ប្រាប់យ៉ាងណាទើបសម? ពិបាករៀបរាប់ណាស់ ព្រោះនិយាយទៅមួយចាននេះល្អគ្រប់ដប់តែម្ដង! សាច់ជ្រូកបីជាន់ផ្សំគ្រឿងត្រូវល្អ រសជាតិសមជាមួយស្ពៃជូរចិនដែលដាក់ទ្រាប់ពីក្រោម ជាមុខម្ហូបសំណព្វចិត្តតែម្ដង។
បង្គាបំពងពងទាប្រៃ៖ ហ្នឹងហើយ! ពងទាប្រៃមានគ្រប់ទីកន្លែងតែម្ដង សូម្បីលើដូណាត់ក៏ឃើញមានដែរ! តែពងទាប្រៃមានប្រភពពីប្រទេសចិនផ្ទាល់តែម្ដង ហើយបង្គាបំពងជាមួយពងទាប្រៃក្រហមបែបចិនធានាថាជាគូព្រេងសមគ្នាតែម្ដង!
ត្រីបំពងជូរអែម៖ នរណាមិនស្គាល់ ឆាជូរអែមសាច់ត្រីជាមួយបន្លែចម្រុះ បានទាំងរសជាតិហើយល្អសម្រាប់សុខភាពទៀតផង ព្រោះបន្លែមានវីតាមីនច្រើនមុខ រីឯសាច់ត្រីក៏មានជាតិអូមេហ្គាបីទៀត។
ឆាដើមខាត់ណាចិនសាច់គោ៖ មុខម្ហូបនេះក៏ជាមុខម្ហូបមួយដែលតែងទទួលការគាំទ្រ ពេញនិយមជាមួយប្រជាជនខ្មែរដែរ ដោយមានទាំងបន្លែស្រួយៗឆាជាមួយសាច់គោទន់ផុយល្អ។
ឆាមីអូដុងគ្រឿងសមុទ្រ៖ ភាគច្រើនគេស្គាល់អ៊ូដុនថាជាមីជប៉ុន តែនៅ Dim Sum Emperors មីអ៊ូដុនត្រូវបានចម្អិនតាមតិចនិចចិន ដែលមានរសជាតិដិតនិងលាយជាមួយគ្រឿងសមុទ្រស្រស់ៗ។
បាយត្រីបន្ទះឆាម្រេចខ្ចី៖ ជនជាតិអាស៊ីទៅណាក៏មិនអាចអត់បាយដែរ។ បាយមួយចាន ស្រស់ស្រូបជាមួយត្រីឆាជាមួយម្រិចខ្មៅហឹរតិចៗ មានជាតិតែម្ដង!
បាយសាច់មឹកឆាទឹកជ្រលក់សាំប៉ា៖ មុខម្ហូបមួយនេះវិញជាម្ហូបល្បីប៉ែកខាងម៉ាឡេស៊ីវិញម្ដង ដែលមានមឹកសាតេជាមួយទឹកម្ទេសខាប់ បានជាមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់មួយ អាចទទួលទានបានជាមួយបាយនិងបន្លែ។
ឆាឆ្អឹងជម្នីជ្រូកពិសេស៖ នេះជាមុខម្ហូបពិសេសប្រចាំហាង! ឆ្អឹងជម្នីដ៏សែនផុយមួយនេះឆ្ងាញ់រហូតមិនសរសើរមិនបានតែម្ដង ហើយក៏ជាមុខម្ហូបដែលយើងណែនាំឱ្យប្រិយមិត្តទាំងអស់គ្នាភ្លក្សពេលបានទៅ Dim Sum Emperors លើកក្រោយ។
ម្ហូបដែលរៀបរាប់ ស្ដាប់ទៅគួរឱ្យចង់ញ៉ាំទាំងប៉ុន្មាននេះគ្រាន់តែពាក់កណ្ដាលម៉ឺនុយថ្មីតែប៉ុណ្ណោះ បើនិយាយពីមុខម្ហូបដែលអាចរកបាននៅក្នុងហាងវិញគឺថាច្រើនស្ទើរាប់មិនអស់តែម្ដង ហើយអាហារទាំងអស់នេះអាចរកបាននៅគ្រប់សាខាទាំងអស់របស់ Dim Sum Emperors៖ ផ្សារថ្មី, ទួលគោកផ្លូវ 566, ច្បារអំពៅ, TK Avenue, Eden Garden, និងផ្សារទំនើបអូឡាំព្យា។
តម្លៃ៖ $3.90+ សម្រាប់ម្ហូបមួយមុខ
ម៉ោងបើក៖ 7 ព្រឹក –9យប់
ទីតាំង: គ្រប់សាខាទាំងអស់របស់ Dim Sum Emperors
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.