Dialogue Siem Reap
- St. 27 (Same street as Paññāsāstra University of Cambodia)
- 078 903 107
ជិតចូលឆ្នាំខ្មែរចឹង រកតែកន្លែងថ្មីទុកដើរលេងថតរូបត្រូវអត់? ទៅសៀមរាបរាល់ឆ្នាំទៅតែកន្លែងដដែលម៉េចកើត! សាខាថ្មីរបស់ហាង Dialogue នៅសៀមរាបទើបចាប់បើកថ្មីឡូយរបស់គេយាយ!
បើមើលការរៀបចំតុបតែងហាងគឺបែប rustic មើលទៅបើបានអង្គុយផឹកគឺ មានកម្លាំងស្រស់ស្រាយតែម្តង។ កន្លែងអង្គុយគេមាននៅក្រៅជាប់ផ្លូវ មាននៅខាងក្នុងជាប់កន្លែងឆុងកាហ្វេ ស្រឡះល្អ មានដើមឈើ ដំបូលថ្លា បរិយាកាសត្រូវល្អណាស់សម្រាប់អ្នកចង់សម្រាកផឹកកាហ្វេ អានសៀវភៅ ហើយជជែកគ្នាលេងអី។
និយាយរួម ម៉្យាងរបស់គេ! ទាញទូរស័ព្ទថតផុសភ្លាមមក!
Dialogue ផ្លូវ 26 មានជាកាហ្វេពិសេស Affogato ដែលជា Expresso លាយនឹងការ៉េមវ៉ានីឡា និង Gelato និងភេសជ្ជ:ពេញនិយមផ្សេងៗជាច្រើនទៀត។
ក្រៅពីនោះ ហើយមានម៉ឺនុយសម្រាប់អាហារពេលព្រឹក និង ថ្ងៃត្រង់ដូចជា គុយទាវ សាឡាត់ ពងទានិងនំបុ័ង Omurice ស៊ុបគាវ ហើយមានចំណីចំណុកបែបអាហារសម្រន់ ដូចជា គាវបំពង ហើយក៏មានម្ហូបបែបផ្លែឈើ បន្លែសម្រាប់អ្នកស្រឡាញ់សុខភាពទៀត! អ្នកចង់ផ្អែមជាមួយក្រាស់ក៏បាន! គ្រាន់តែញុាំបង្អែមគេដូច Lava ខេកនិងការ៉េម នំ Muffin អីចឹងហា៎!
ពេលល្ងាចវិញ ត្រៀមកុម៉្មង់ស្រាក្រលុកម្នាក់ 2-3 កែវឲ្យហើយទៅ ព្រោះនៅហ្នឹងលឺថាមានជម្រើសច្រើនហើយសុទ្ធតែទំនងៗ ប្លែកៗទៀត។
ចាំដល់ថ្ងៃចូលឆ្នាំត្រៀមថវិកាបបួលគ្នាតាមក្រោយក៏បាន។ ឃើញថាដូចមាន Skybar ទៀតយាយ! ចាំដល់ណា? ទីតាំងនៅផ្លូវលេខ 26 ជិតវត្តបូហ្នឹងឯង!
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.