មកបំបាត់ជាតិពុលក្នុងខ្លួនជាមួយទឹក Detox ទាំងអស់គ្នាម៉ោះ!
ក្នុងកំឡុងស្ថានភាពបច្ចុប្បន្ន ការរក្សាសុខភាពគឺជាកត្តាសំខាន់បំផុត។ ការញ៉ាំស្អាត និងតាមរបបអាហារដើម្បីរក្សាសុខភាពក៏ជាអ្វីដែលអ្នកគួរតែធ្វើជាប្រចាំ។ ហាត់ប្រាណល្អខ្លាំង តែការរក្សាជាតិទឹក ក៏ដូចជាការបណ្ដេញជាតិពុលតាមរបបអាហារក៏៏ជាវិធីសាស្រ្ដមួយដ៏ល្អ។ អ៊ីចឹង មកសាកធ្វើទឹក Detox សម្អាតជាតិពុលក្នុងខ្លួនជាមួយ FoodBuzz។
ដំបូងឡើយត្រូវរៀបចំគ្រឿងផ្សំ មានអ្វីខ្លះត្រូវដាក់ក្នុងទឹក។
- ផ្លែស្រ្ដប៊ែរី
- ខ្ញី
- ក្រូចឆ្មារ ឬ ក្រូច Lemon
- ត្រសក់
- ជីអង្កាម
ចុះធ្វើដោយរបៀបណាវិញ?
1. កាត់ក្រូចឆ្មារ ឬ ក្រូច Lemon ជាចំណិតតូចៗ និងចិតត្រសក់ ផ្លែស្រ្ដប៊ែរី និងខ្ញីជាដុំតូចៗល្មម។ ដាក់ផ្លែឈើ និងបន្លែទាំងនោះចូលទៅក្នុងកែវ ឬ ដបទឹករបស់អ្នក។
2. ដាក់ជីអង្កាម 2 ទៅ 3 សន្លឹកចូល
3. ចាក់ទឹកចូលដប
4. រួចផឹកទឹកនេះពេញមួយថ្ងៃ
ការបណ្ដេញជាតិពុលកំពុងតែពេញនិយមសម្រាប់មិត្តនារីៗដែលចង់សម្រកទម្ងន់ និងរក្សាសុខភាពឲ្យល្អ តែមិនមានពេលគ្រប់គ្រាន់សម្រាប់ការហាត់ប្រាណ។ វាគ្មានអ្វីអស្ចារ្យនោះទេ តែវាធ្វើស្បែករបស់អ្នកស្រស់ស្អាត និងលាងសម្អាតជាតិពុលក្នុងខ្លួនដោយសារការញ៉ាំបន្លែ និងផ្លែឈើទាំងនោះ។
ដោយសារផ្លែត្រសក់មានជាតិទឹករហូតទៅដល់ 95.2% ពួកយើងសម្រេចចិត្តដាក់វាចូលជាមួយដើម្បីពេលញ៉ាំចូលពោះ វាទៅបំពេញជាតិទឹកក្នុងខ្លូនរបស់អ្នក។ ភេសជ្ជៈ Detox នេះជាជម្រើសល្អបំផុតសម្រាប់អ្នកដែលមិនសូវចូលចិត្តញ៉ាំទឹក។