ទឹកកកឈូសភ្នំភ្លើង និងនំប៉័ងអាំងនៅ Delicious

បាយហើយ តែងតែត្រូវការបង្អែមលាងមាត់ហើយ។ ទៅសាកនៅ Delicious ម្តងទៅ ពិតជាមិនខកបំណងទេ! Delicious មានទីតាំងស្ថិតនៅក្នុងផ្សារទំនើបផេនសលមាត់ទន្លេ មានបម្រើនូវបង្អែម និង ភេសជ្ជៈច្រើនប្រភេទ! ហើយក្នុងនោះ មុខបង្អែមពិសេសប្រចាំហាងគឺ ទឹកកកឈូសភ្នំភ្លើង និង នំប៉័ងអាំង ដែលពួកយើងបានទៅសាក!

Volcano Shaved Ice - Delicious
Volcano Shaved Ice - Delicious

ទឹកកកឈូសភ្នំភ្លើង នៅ Delicious មានរសជាតិជាច្រើនដូចជា Oreo សូកូឡា Pie សូកូឡា ស្រ្តបឺរី តែបៃតង និងតែក្រហមសណ្តែកក្រហម។ ក្នុងទឹកកកឈូសភ្នំភ្លើងរសជាតិ Pie សូកូឡាមួយកែវមានច្រើនស្រទាប់ ដោយមានគ្រាប់ធញ្ញជាតិ និងនំ Oreo នៅបាតខាងក្រោម។ ស្រទាប់បន្ទាប់គឺទឹកកកឈូសដែលមានរោយអូវ៉ាន់ទីន ព្រមទាំងមាននំ Pie នៅពីលើ។ ឆ្ងាញ់ហើយត្រជាក់ជាប់ចិត្តតែម្តង! ឃើញទេ អត់មានជាតិក្តៅភ្នំភ្លើងទេ ត្រជាក់តាំងពីលើដល់ក្រោម!

Volcano Shaved Ice - Delicious

Volcano Shaved Ice - Delicious
Pandan & Strawberry Toast - Delicious

Pandan & Strawberry Toast - Delicious

ចំណែកឯ នំបុ័ងអាំងវិញ មានទាំងផ្អែម និងប្រៃ។ ប្រភេទនំបុ័ងអាំងបែបផ្អែមមានរសជាតិស្លឹកតយ ស្រ្តបឺរី សូកូឡា និងអូវ៉ាន់ទីនទឹកដោះគោ ដែលមានរសជាតិផ្អែមល្មម ព្រមទាំងប្រភេទនំបុ័ងអាំងបែបប្រៃមានសាច់ក្តាមហឹរ សាច់ជ្រូកផាត់ហឹរ និងត្រី Tuna ហឹរ។ នំបុ័ងអាំងថ្មីៗ ស្រូយៗនៅហ្នឹងកន្លែងហ្មង!

Pandan & Strawberry Toast - Delicious

Pandan & Strawberry Toast - Delicious

មិនតែប៉ុណ្ណោះ Delicious ក៏មានលក់ភេសជ្ជ:ក្តៅ ត្រជាក់គ្រប់ប្រភេទដូចជា ទឹកសូកូឡា តែបៃតងជាដើមដែលជាភេសជ្ជ:ប្រចាំហាង។ ពិសេសជាងនេះទៅទៀត នៅលើភេសជ្ជ:និមួយៗមាននំ Pudding ពីលើដែលធ្វើដោយផ្ទាល់ក្នុងហាងតែម្តង។

Pudding Chocolate Drink - Delicious

Pudding Chocolate Drink - Delicious

អញ្ចឹងកុំភ្លេចទៅសាកអាហារសម្រន់ដ៏សំបូរបែបនៅ Delicious!

ទីតាំង: នៅខាងក្នុងផ្សារទំនើបផេនសុលមាត់ទន្លេ | Googlemap

តម្លៃ: ចាប់ពី $2 ឡើងទៅសំរាប់ទឹកកកឈូសភ្នំភ្លើង

           2500ឡើងទៅសំរាប់នំបុ័ងអាំង

           5000ឡើងទៅសំរាប់ភេសជ្ជ:              

បើកម៉ោង: 9ព្រឹក - 8យប់                                                                      

អត្ថបទគួរតែអានបន្ទាប់