គ្រឿងជ្រក់ និងបុកល្ហុងក្តាមស្រែល្បីរសជាតិប្លែក លក់ជាង 25 ឆ្នាំហើយនៅម្តុំផ្សារបឹងកេងកង!

ក្តាមជ្រក់ ជ្រក់ជើងមាន់និងជ្រក់ជើងទា មួយប្រអប់តម្លៃចាប់ពី 10000 រៀលឡើង ហើយមានថែមបន្លែ និង ខ្ទឹមក្រហមបំពងស្រួយៗទៀត រកនៅណាបាន? គឺមានតែនៅហាងគ្រឿងជ្រក់ និងបុកល្ហុងឆ្ងាញ់ 888 ដែលល្បីលក់ជាង 25 ឆ្នាំនៅម្តុំផ្សារបឹងកេងកងយេីងហ្នឹង!

មកដល់ហាងគាត់នៅម្តុំផ្សារបឹងកេងកង អ្នកទាំងអស់គ្នានឹងឃេីញថាមានមុខម្ហូបច្រេីនមែនទែន។ ម្ហូបដែលភ្ញៀវនិយមចូលចិត្តខ្លាំងគឺជ្រក់ក្តាមប្រៃ ជ្រក់ជេីងមាន់ និងជ្រក់ជេីងទា ដោយសាររសជាតិជ្រក់គឺ ប្រៃ ផ្អែម ជូរ ហឹរ បំភ្លេចមិនបាន។

ក្តាមប្រៃមានសាច់ច្រេីន ហេីយរសជាតិគឺជាប់គ្នាល្អជាមួយទឹកជ្រក់។ 

មិនត្រឹមហ្នឹងទេ ជេីងមាន់និងជេីងទាក៏រសជាតិដិតល្អដែរ មួយម៉ាត់ៗគឺជាប់ជាតិទឹកជ្រក់ពេញមាត់តែម្តង! សំខាន់ជាងគេគឺគាត់ធ្វេីប្រកបដោយស្តង់ដាអនាម័យខ្ពស់ គុណភាពជាចំបង និងតម្លៃក៏សមរម្យទៀត។ 

ហេីយបេីអ្នកទាំងអស់គ្នាបានសាកជាមួយបុកល្ហុងគាត់វិញ ច្បាស់ជាដកចិត្តមិនបានឡេីយ។ កុំថាក្រុមការងារ StreetBuzz មិនបានប្រាប់មុនហ្ហ៎ា! ប្រហែលសាកហេីយនឹងនឹកឃេីញទៅញុំារាល់ថ្ងៃម៉ង។ បុកល្ហុងគាត់គឺមានបន្លែនិងគ្រឿងសមុទ្រស្រស់ៗ ហេីយគាត់បុកថ្មីៗ ភ្លាមៗឱ្យតែម្តង។ ហេីយរសជាតិគឺកប់សាហាវ ទាំងប្រៃ ទាំងជូរ ទាំងហឹរ គ្រប់រសជាតិតែម្តង។

ហាងគាត់ក៏មានលក់ម្ជូរដែរ! និយាយទៅ សម្រាប់អ្នករកអីជូរៗ ហឹរៗ មកហាងគ្រឿងជ្រក់និងបុកល្ហុង 888 គឺត្រូវម៉ាច់ម៉ង។ 

ទីតាំង៖ ផ្លូវ 380 ផ្សារបឹងកេងកង ភ្នំពេញ

ម៉ោង៖ ម៉ោង 9 ព្រឹក ដល់ម៉ោង 8 យប់

ទំនាក់ទំនង៖ 095 307 115 

អត្ថបទគួរតែអានបន្ទាប់