ដានីនំខ្មែរ៖​ នំក្រូច នំកង នំចាក់ចុល នំក្រម៉ោថត នំជើងជ្រូក ល្បីឆ្ងាញ់នៅម្តុំផ្សារអូឡាំពិក

ម៉ោះ! មកស្គាល់កន្លែងលក់នំខ្មែរមួយកន្លែងដែលមានរសជាតិឆ្ងាញ់ មានទីតាំងនៅផ្សារអូឡាំពិកតែម្ដង។ កន្លែងនេះមានលក់នំខ្មែរបែបបំពងជាច្រើនមុខ ដូចជានំក្រូច នំកង នំចាក់ចុល នំក្រម៉ោថត និងជាច្រើនទៀត។ 

ដានីនំខ្មែរ មានអាយុកាលជាង ២០ ឆ្នាំមកហើយ ហើយថ្វីត្បិតតែបើកលកើយូរក្ដី ក៏នៅតែមានអ្នកទិញញ៉ាំ មានម៉ូយច្រើនដែលមួយថ្ងៃលក់បានជាង ២០០០ នំឯណោះដែលគិតទៅស្មើនឹងម្សៅ ១០ គីឡូក្រាមទៅហើយ។ នំទាំងអស់គឺធ្វើថ្មីៗរាល់ថ្ងៃ ដូច្នេះគុណភាពនំគឺស្រស់ល្អ ម្សៅទន់ ហើយបើបានញ៉ាំថ្មីៗ ក្ដៅៗតិចៗទៀត រឹតតែឆ្ងាញ់! 

សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់ផេកហ្វេសប៊ុកតាមរយៈ៖ Dani Num Khmer - ដានីនំខ្មែរ

ទីតាំង៖ ផ្លូវ ៣១០ ផ្សារអូឡាំពិក ទល់មុខវិរៈ ប៊ុនថាំអេចប្រេស ភ្នំុពេញ

ផែនទី៖ https://goo.gl/maps/JG3VZ54WcLTmHqk47

ដានីនំខ្មែរ - Dani Num Khmer

  • St310, Olympic Market, Opposite Vireak Buntham Express
  • 012 544 117

អត្ថបទគួរតែអានបន្ទាប់