Dae Bak ហាងម្ហូបកូរ៉េល្បីតាំងពីសៀមរាបមកដល់ភ្នំពេញ
ធ្លាប់តែល្បីនៅក្រុងសៀមរាប Dae Bak ឥឡូវនេះទើបតែបើកសម្ពោធសាខារបស់ពួកគេនៅក្រុងភ្នំពេញ ដោយនាំមកនូវម្ហូបកូរ៉េឆ្ងាញ់ៗក្នុងតម្លៃយ៉ាងសមរម្យ!

នៅទីនេះមានលក់ម្ហូបកូរ៉េជាច្រើនមុខដូចជា សាច់អាំងកូរ៉េ គីមប៉ាប់ ស៊ុបគីមឈី និង អាហារកូរ៉េជាច្រើនមុខទៀត។ អ្វីដែលពិសេសនោះគឺ ប៊ូហ្វេសាច់ជ្រូកបីជាន់ ក្នុងតម្លៃតែ $6.00 ប៉ុណ្ណោះ លោកអ្នកអាចញុំាសាច់ជ្រូកអាំងបានមួយសេរី។ សម្រាប់អ្នកដែលចូលចិត្តញុំាសាច់ជ្រូកអាំងជាលក្ខណៈក្រៀមៗ មានខ្លាញ់ច្រើន ដឹងតែត្រូវមាត់តែម្តង។



អ្វីដែលពិសេសជាងនេះទៀតគឺ ម្ហូបបន្ថែមខាងក្រៅក៏មានច្រើនមុខផងដែរដូចជា គីមឈី បន្លែញាំ ស្ពៃចង្កឹះស្រុះ ស៊ុបសៀង និង អាហារជាច្រើនមុខទៀត ជាមួយនឹងបាយញុំាមួយឆ្អែត។



ក្រៅពីនេះ ម្ហូបផ្សេងៗទៀតមិនមែនជាលក្ខណៈប៊ូហ្វេទេ ប៉ុន្តែមានមុខម្ហូបច្រើន ហើយពួកគេរក្សានូវរសជាតិកូរ៉េដើមបានល្អប៉ុន្តែមានលក្ខណៈផ្អែមបន្តិច។ រសជាតិរបស់ពួកគេមានការផ្លាស់ប្តូរបន្តិចបន្តួចពីសាខារបស់ពួកគេនៅសៀមរាប។





ប្រិយមិត្តអ្នកដែលធ្លាប់ញុំា Dae Bak នៅសៀមរាប កុំភ្លេចមកគាំទ្រនៅសាខាភ្នំពេញរបស់ពួកគេទាំងអស់គ្នា!
តម្លៃ៖ ចាប់ពី $5.00 ឡើងទៅ
ទីតាំង៖ ក្រោយពេទ្យរុស្ស៊ី ផ្លូវ 430 កែងផ្លូវ 187 | Googlemap